
TNAOT News
· 2020-08-25
ប្រើល្បិចម្តងបានសម្រេច លើកទី២ សម្ថកិច្ចឃាត់ខ្លួនបាន
#ជនសង្ស័យ# #ប្លាទីន# #សង្គម# #កម្មការិនី# #ព័ត៌មានសង្គម#
5167
ស្ត្រីជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៤នាក់ត្រូវបានក្រុមអ្នករត់ម៉ូតូឌុបឃាត់ខ្លួនបាន បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ដោយសារស្រ្តីជនសង្ស័យម្នាក់នោះបានធ្វើសកម្មភាពប្រើល្បិច ដោយយកគ្រឿងអលង្ការកាឡៃដូរយកគ្រឿងអលង្ការមាស និងប្លាទីនពីកម្មការិនីរោងចក្រចំនួន២នាក់បានសម្រេចជាបន្តបន្តបន្ទាប់ចំនួន២លើក ចំណែកបក្សពួក៣នាក់ទៀតបានគេចខ្លួនបាត់។
ដោយហេតុការណ៍លើកទី១បានកើតឡើងរួចមកហើយកាលពីវេលាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់ពីធ្វើសកម្មភាពទៅលើនាងកម្មការិនីម្នាក់បានសម្រេច ក្រុមជនសង្ស័យបានគេចខ្លួនរួចដោយសុវត្ថិភាព។
លុះដល់លើកទី២-ដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ក្រុមជនសង្ស័យ១ក្រុមខាងលើនេះបានទៅធ្វើសកម្មភាពលើនាងកម្មការិនីម្នាក់ទៀតនៅក្នុងភូមិដដែលបានសម្រេចទៀតក៏ត្រូវចាប់ខ្លួនបានម្នាក់និងរត់រួច៣នាក់បែបនេះតែម្ដង ។
ស្រ្តីរងគ្រោះឈ្មោះ ឌឿន លេខ អាយុ២១ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិទួលស្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបាត់បង់ខ្សែក និងចិញ្ចៀនប្លាទីន ព្រមទាំងលុយមួយចំនួនសរុបជាង៥០០ដុល្លារ៕ ដោយ៖ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រក្នុងប្រទេសមីយ៉ាន់ម៉ា បានអង្រួនទៅដល់ទីក្រុងបាងកកប្រទេសថៃ

ប្រទេសថៃចាប់ផ្តើមអសន្តិសុខ ក្រោយមានហេតុការណ៍វាយប្រហារដោយគ្រាប់បែក បង្កមន្ត្រីប៉ូលីស ៣នាក់រងរបួស

ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

យោបល់ទាំងអស់ (74)
KungFul Music
· 2020-08-27
😔😔
Vanna168
· 2020-08-27
🤔🤔🤔🤔🤔
កូនល្អប៉ាម៉ាក 498732
· 2020-08-26
😑😑😑😑
មិត្ត690937015
· 2020-08-26
😮😮😮😮😮
មិត្ត34026745
· 2020-08-26
🙂🙂🙂🙂
Thom168
· 2020-08-26
hi
មិត្ត527103937
· 2020-08-26
😮😮😯
មិត្ត708733249
· 2020-08-26
😮😮
pink235380275
· 2020-08-26
😮😮😮😮😮
Rath Ran285@email co
· 2020-08-26
😍😍😍😍😍
Start
· 2020-08-26
😮😮😮
មិត្ត148094095
· 2020-08-26
😘😘
Leng Sereyrath
· 2020-08-26
👍
Deth Thea
· 2020-08-26
😊
Lay Van Deth
· 2020-08-26
😊
- 1
- 2
- 3
- 4
- 5
ទៅកាន់