
ទសប៉ាកកា
· 2020-08-29
ជិះ Prius ដែរមែន! ចំណាយតែម្នាក់ ៤ម៉ឺនរៀល ដើរលេងបែកផ្សែង សេ៊រីអ្នកវក់នឹងថតរូប
#ដើរលេង# #ដំណើរកំសាន្ត# #ដើរលេងស្រុកខ្មែរ#
15639
ចូលចិត្តដើរលេង តែជិះឡាន មិនសូវមានលទ្ធភាពចាក់សាំង មិនហ៊ានដើរលេងច្រើនទេ ខ្លាចអស់លុយ មែនអត់? ថ្ងៃនេះ ខ្ញុំចង់មកចែករំលែកបទពិសោធន៍តិចតួចសម្រាប់ដំណើរកំសាន្តបែបមិនអស់លុយច្រើន ឬហៅថាដើរលេងរបៀបអ្នកអត់លុយ។
ជាធម្មតារថយន្ត Prius មានមុខងារសន្សំសំចៃសាំងជាងរថយន្តទំនើបៗផ្សេងទៀត ដូច្នេះចំពោះដំណើរកំសាន្តទៅកាន់ទីឆ្ងាយ មិនជាពិបាកសម្រាប់ម្ចាស់រថយន្តម៉ាកនេះនោះទេ។
សម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់... ខ្ញុំតែងតែចាក់សាំងមុននឹងចេញដំណើរ ១០ដុល្លារ-១៥ដុល្លារ ដែលស្មើនឹង ១៤-២១ លីត្រ (តាមតម្លៃហាងឆេងសាំងឡើងឬចុះ)។
ចំពោះទីតាំងដែលខ្ញុំតែងតែជ្រើសរើសក្នុងការធ្វើដំណើរកំសាន្តវិលល្ងាចរៀងរាល់សប្តាហ៍ គឺមិនឆ្ងាយជាង២០០គីឡូម៉ែត្រនោះទេ។ ដោយរួមមាន៖ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្កំពង់ឆ្នាំង ខេត្កំពង់ចាម គីរីរម្យ តាកែវ -ល-។
សម្រាប់រថយន្តប្រភេទនេះ ៤-៥នាក់ គឺល្មមសមរម្យនឹងអាចជិះបាន ដូច្នេះខ្ញុំសម្រេចថា អ្នកមានគ្នា ៥នាក់ទៅចុះ។ បើសិនជាគិតជា share លុយគ្នា បានសរុប ២០ម៉ឺនរៀល។ អ៊ីចឹង! ២០ម៉ឺនរៀល យើងធ្វើអីបានខ្លះ?
មិនស្មុគស្មាញទេ ចំណាយពេលបន្តិចរៀបចំវាជាការស្រេច៖
១. ចំណាយលើសាំង ៦០,០០០៛ ៖ ជាធម្មតា ខ្ញុំចាក់តែ ១០ដុល្លារសិនប៉ុណ្ណោះ ព្រោះទីតាំងទាំងអស់នេះ មិនពិបាកក្នុងការចាក់សាំងថែមឡើយ។ ហើយខ្ញុំក៏មិនជិះរហូតដល់អស់សាំងដែរ (អាស្រ័យលើទីតាំង)
២. ភេសជ្ជៈ ៤០,០០០៛ ៖ គួរតែមានត្រៀមធុងទឹកកកមួយ ដាក់ភេសជ្ជៈកំប៉ុងខ្លះ ទឹកសុទ្ធខ្លះ។ គ្នា៥នាក់ មិនជាចាំបាច់ហូរហៀរពេកទេ។
៣. អាហារពេលព្រឹក ២៥,០០០៛ ៖ ងាយៗ អាហារពេលព្រឹកបែបសាមញ្ញ បាយស្រូប ឬនំប័័ុង ម្នាក់៥០០០៛ គឺល្មមហើយ។ កាន់តែល្អទៀតនោះ គឺញ៉ាំបាយព្រឹកពីផ្ទះអោយហើយ។
៤. អាហារថ្ងៃត្រង់ ៦០,០០០៛ ៖ ដោយសារពួកខ្ញុំតែងតែដាក់បាយញ៉ាំនៅកន្លែងធ្វើការស្រាប់ ទើបនៅពេលដើរលេង ពួកខ្ញុំតែងតែបន្តទម្លាប់វិចបាយតាមខ្លួនអ៊ីចឹងទៅ។ គិតមើល៎ គ្នា៥នាក់ វិចបាយរៀងខ្លួន ចឹងយើងបានម្ហូប ៥មុខរួចស្រេច។ ហើយបើចង់ញ៉ាំអាហារប្លែកៗ ឬឆ្ងាញ់ៗបន្ថែមទៀត អាចយក ៦០,០០០៛ហ្នឹងទៅចាយបាន។ រួចហើយរកកន្លែងសមគួរមួយ ក្រាលកន្ទេលញ៉ាំអាហារមួយពេលជាការស្រេច។
៥. នៅសល់ ១៥,០០០៛ ទុកសម្រាប់ការចំណាយផ្សេងៗ ៖ កន្លែងដើរលេងខ្លះត្រូវទិញសំបុត្រ ហេតុនេះហើយ យើងត្រៀមខ្លះទៅក៏ល្អ។
ដូច្នេះ ដំណើរកំសាន្តមួយនេះនឹងពោរពេញទៅដោយរូបថតស្អាតៗជាច្រើនសន្លឹកតាមដែលអ្នកអាចធ្វើបាន ហើយអ្នកអាចចំណាយពេលគ្រប់កន្លែងក្បែរទីតាំងដែលទៅ ថតរូបលេងម៉ាសប្បាយ។ ដើរលេងរបៀប outdoor រូបខ្លួនឯង។ មានអី! ឡូយតើ ដើរលេងអ៊ីចឹង។ (ពេលខ្លះក្រុមខ្ញុំបានស្គាល់កន្លែងថ្មីៗជាច្រើន ដោយសារចេះតែដើរថតរហូតធ្លាយដល់កន្លែងមិនស្មានដល់ក៏មាន...)
សម្រាប់ដំណើរកំសាន្តបែបធម្មជាតិ ភាគច្រើនគឺតំបន់ភ្នំ ដូច្នេះសម្រាប់ឡានប្រហែលជាត្រូវប្រើកំលាំងប្រេងសាំងច្រើនបន្តិច ប៉ុន្តែមិនថ្វីទេ បើសិនជាអ្នកបើកបរចេះច្បាស់ពីការគ្រប់គ្រងលើប្រេងសាំង (ជាធម្មតា ឡាននៅពេលដែលយើងបើកល្បឿនលឿន ឬប្រឹងវ៉ាឥតឈប់ សាំងក៏អស់លឿនទៅតាមហ្នឹងដែរ ដូច្នេះហើយ បើកល្មមៗ មើលទេសភាពទៅ ពេលណាចង់លឿនក៏លឿនបន្តិចទៅ មិនអីទេ។ នេះគ្រាន់តែជាចំណេះតិចតួចបន្ថែមអោយអ្នកបើកបរគ្រប់រូបបានដឹងប៉ុណ្ណោះ។)
ការថតរូបលេងកំសាន្ត មិនមែនសំដៅតែទីតាំងកែច្នៃស្អាតៗនោះទេ តាមពិតទៅ ពួកខ្ញុំច្រើនតែថតកន្លែងណាដែលមិនសូវមានអ្នកថត ហើយផ្តិតយកទិដ្ឋភាពស្អាតៗទៅតាមពេលវេលាបញ្ចេញសម្រស់របស់ធម្មជាតិ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (429)
មិត្ត875724844
· 2020-11-01
😁😁😁😁
អាល័ក្ខ ក្មេងឌឺ
· 2020-10-31
😮😮😮😍😍😍
មិត្ត620694632
· 2020-10-25
😄
sokuny setfhhfy
· 2020-10-25
😍😍😍😍
មិត្ត438956862
· 2020-10-24
😊😊😊😊😊😊😊
មិត្ត219181583
· 2020-10-24
🤣😃😃😃😃😃
Epov Epov
· 2020-10-24
😍😍😍
Yun soksan
· 2020-10-23
🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭
មិត្ត424627307
· 2020-10-23
បើអង្គុយនៅតែចាំថ្នាក់ថ្នមមិនបាច់ទៅរកសុីអីទេ👍👆👆👆👆👆👆👆👆
ID76973262
· 2020-10-23
😍😍😍😍😍😍😍😍😍
មិត្ត826416580
· 2020-10-22
🤔🤗
មិត្ត077017423
· 2020-10-22
😍😍😍
លក្ខណា 035712616
· 2020-10-22
😮😮😮
Ah ENG Love Love
· 2020-10-21
😮😮😮
BongBora111
· 2020-10-21
ល្អណាស់
- 1
- 2
- 3
- 4
- 5
- 6
- 29
ទៅកាន់