TNAOT News

· 2020-09-01

មិនចាញ់ Airdrop ទេមុខងារមួយនេះរបស់ Android ផ្ញើឯកសារលឿនដូចព្យុះ

#គន្លឹះស្មាតហ្វូន# #បច្ចេកវិទ្យា# #ទូរសព្ទ# #NearbyShare# #Android#

11358

iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS មាន AirDrop ជាមុខងារដ៏សំខាន់និងទាក់ទាញអ្នកប្រើប្រាស់ឲ្យមានការពេញចិត្តយ៉ាងខ្លាំងជាមួយភាពរហ័សទាន់ចិត្តក្នុងការផ្ញើឯកសារ រូបភាពឬរូបថត វីដេអូ និង URLs ផ្សេងៗទៅកាន់ឧបករណ៍ Apple ដោយប្រើ Wifi ឬ Bluetooth។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺទូរសព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android មានមុខងារមួយឈ្មោះ Nearby Share ដែលវាមានចំណុចពិសេសមិនចាញ់ AirDrop ឡើយ។

របៀបដំណើរការមុខងារ Nearby Share ក្នុងទូរសព្ទ Android

១. ចូលទៅកាន់ Settings > Google > Device Connections > Nearby Share

២. ចុចលើ Device Visibility

៣. ចុចលើ Turn On

៤. ជ្រើសរើសអាស័យដ្ឋាន(Contacts/Email)ដែលអ្នកចង់ផ្ញើទៅកាន់

ចំណាំ៖ ក្នុងការប្រើ Nearby Share ទូរសព្ទទាំងពីរត្រូវភ្ជាប់ Contacts/Email គ្នាសិន។ ហើយក៏សូមបញ្ជាក់ដែរថាសព្វថ្ងៃនេះ Nearby Share ទើបតែដំណើរការលើទូរសព្ទពពួក Samsung Galaxy និង Google Pixel តែប៉ុណ្ណោះ ចំពោះទូរសព្ទ Andriod ផ្សេងទៀតសូមរងចាំសិន។

របៀបប្រើប្រាស់ Nearby Share

១. ចុចលើ Share

២. ចុចលើ Nearby

៣. ដាក់ទូរសព្ទទាំងពីរឲ្យនៅជិតគ្នា

៤. ចុចលើទូរសព្ទដែលអ្នកចង់ផ្ញើឯកសារទៅកាន់

៥. នៅលើទូរសព្ទអ្នកទទួលត្រូវចុច Accept

បើសិនជាទូរសព្ទអ្នកមិនទាន់មាន Nearby Share ហើយអ្នកចង់បានវាឥឡូវនេះ សូមចុចទទួលយកពី Program របស់ Google Play Service ដោយចុចលើតំណខ្សែមួយនេះ Sign up for the Nearby Share beta program

រួចធ្វើតាមការណែនាំ ហើយដោយសារតែវាជាការសាកល្បងអ៊ីចឹងហើយវាអាចនឹងមានចំណុចខ្វះខាត បើសិនជាអ្នកចង់ចាកចេញ អ្នកអាចចូលទៅកាន់តំណខ្សែដដែលរួចចុចលើ LEAVE THE PROGRAM

ប្រែសម្រួលដោយ៖ ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស