
TNAOT News
· 2020-09-02
ហាងឆេងប្រាក់យន់ចិនមានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ !
#ហាងឆេង# #អាជីវកម្ម# #ប្រាក់រៀល# #សង្គម# #ប្រាក់យន់#
7065
រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់យន់ចិនមានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ ដែល ១យន់ចិន ទិញចូល ៦០២ រៀល លក់ចេញ ៦០៨ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៥៩៩ រៀល និងលក់ចេញតែ ៦០៥ រៀលប៉ុណ្ណោះ ។
ទន្ទឹមនេះសម្រាប់ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនក្នុងថ្ងៃនេះដែររួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០៧ រៀល, ១អឺរ៉ូ ទិញចូល ៤៨៩៦ រៀល លក់ចេញ ៤៩៤៥ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣០២៩ រៀល ហើយលក់ចេញ ៣០៥៩ រៀល ។
ជាមួយគ្នានេះសម្រាប់ប្រាក់យ៉េនជប៉ុនធៀបជាមួយប្រាក់រៀលខ្មែរ គឺ ១០០យ៉េនជប៉ុន ទិញចូល ៣៨៧៧ រៀល លក់ចេញ ៣៩១៦ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤៧ រៀល លក់ចេញ ៣៥១ រៀល ដោយឡែក ១ដុល្លារសាំងហ្គាពូរ ទិញចូល ៣០១៨ រៀល ហើយ លក់ចេញ ៣០៤៨ រៀល ។
ចំពោះប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរនៅថ្ងៃនេះ គឺ ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៤ រៀល ខណៈដែល ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (110)
Tnout
· 2020-10-17
😍😘
មិត្ត008274440
· 2020-10-16
😐😐😐
Nathil QB
· 2020-10-14
😍😍😍😍
មិត្ត086469809
· 2020-10-08
😎😎😎😎
ID1313720960815544
· 2020-10-05
good
មិត្ត354684070
· 2020-10-03
😙😙😙
Seng Sokkanha
· 2020-10-01
❤️
Lay Van Deth
· 2020-10-01
😊
មិត្ត174758849
· 2020-09-26
ok
Mss LyLy1
· 2020-09-25
😮😮😮
Share 4 U
· 2020-09-23
🙄🙄🙄
ID76995425
· 2020-09-20
😍😍😍😋😋😊😊
យ៉ាន សារាម
· 2020-09-18
👍
Reuk ratha
· 2020-09-16
😄😄😄😄😄😄
Ratha ckl
· 2020-09-16
😃😃😃😃😃
- 1
- 2
- 3
- 4
- 5
- 6
- 8
ទៅកាន់