បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-03

អាវុធហត្ថក្រុងប៉ោយឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលចាក់សម្លាប់ពូថ្លៃ

#ក្រុងប៉ោយប៉ែត# #ចាក់សម្លាប់ពូថ្លៃ# #សង្គម# #ព័ត៌មានសង្គម# #ឃាត់ខ្លួនជនសង័្សយ#

11691


បន្ទាយមានជ័យ៖ នៅថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២០ អាវុធហត្ថ ក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីប្រពន្ធជនរងគ្រោះឈ្មោះ ពេជ្រ សុភាព អាយុ៤៩ឆ្នាំ ពីករណីហិង្សាមួយដែលបានកើតឡើងកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០២០ វេលាម៉ោងប្រហែល២០ និង៣០នាទី ដែលក្មួយស្រីរបស់ខ្លួនឈ្មោះ ជិន ណារី ភេទស្រី អាយុ២២ឆ្នាំ បានចេញពីកន្លែងធ្វើការហើយមកដល់ផ្ទះស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ ពេលនោះស្រាប់តែប្ដីរបស់ខ្លួនមិនដឹងស្រវឹងស្រាពីណាមកហើយបានវាយទៅលើគាត់ជាប្រពន្ធ ព្រមទាំងជេរប្រមាថ ពេលនោះក្មួយជាជនសង្ស័យឃើញដូច្នេះក៏ចូលទៅឃាត់ ក៏បង្ករឱ្យមានជម្លោះឈ្លោះប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យយកកាំបិតដែលខ្លួនទិញមកសម្រាប់ចិតបន្លែចាក់ទៅលើជនរងគ្រោះខាងលើបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយបានស្លាប់ពេលដែលកំពុងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

លោក វរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ សុភាព ហើយដកហូតកូនកាំបិតចិតបន្លែបានមួយដើមផងដែរ នៅវេម៉ោង១៣ និង៣០នាទី ថ្ងៃទី០២សីហាឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យរួចបញ្ជូនមកមូលដ្ឋាន អាវុធហត្ថ ក្រុងដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានយកកូនកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ រហូតដល់ស្លាប់ពិតប្រាកដមែន ដោយសារខ្លួនឃើញជនរងគ្រោះប្រើហិង្សាមកលើមីងរបស់ខ្លួនស្ទើតែរាល់ថ្ងៃ។ ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញ អាវុធហត្ថ ក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អាវុធហត្ថខេត្តចាត់ការបន្ត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ដោយ៖ សួង សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (233)

មិត្ត722215725

· 2020-10-24

😶😶😶

កូន ក្មែរមួយជាតិ

· 2020-10-24

សូមឲបងប្អូនពុកម៉ែទាំអស់ប្រុងប្រយ័ត្នចំពោះបញ្ហាកូវីតសូមកំនៅជិតជនបរទេសជាពិសេសអ្ន្កកមានជម្ងឺក្អក ក្តៅខ្លួនលើសពី38អង្សាសេទៅណាមកណាសូមការពារប្រុងប្រយ័ត្នជានិច្ចនិងបញ្ហាទឹកជំនន់ជាខ្លាំ វាអាចកើតឡើងជាយថាហេតុណាមួយសម្រាប់ពុកម៉ែបងប្អូនណារស់នៅកេហដ្ឋានជិតស្ទឹង ប្រឡាយ ទន្លេ សមុទ្រជាដើម

មិត្ត317546153

· 2020-10-24

😄😄😄😄😄😄😄

មិត្ត826416580

· 2020-10-24

សាហាវ

មិត្ត040060930

· 2020-10-23

😡😡😡

Saoheng

· 2020-10-23

សូមឲបងប្អូនពុកម៉ែទាំអស់ប្រុងប្រយ័ត្នចំពោះបញ្ហាកូវីតសូមកំនៅជិតជនបរទេសជាពិសេសអ្ន្កកមានជម្ងឺក្អក ក្តៅខ្លួនលើសពី38អង្សាសេទៅណាមកណាសូមការពារប្រុងប្រយ័ត្នជានិច្ចនិងបញ្ហាទឹកជំនន់ជាខ្លាំ វាអាចកើតឡើងជាយថាហេតុណាមួយសម្រាប់ពុកម៉ែបងប្អូនណារស់នៅកេហដ្ឋានជិតស្ទឹង ប្រឡាយ ទន្លេ សមុទ្រជាដើម

មិត្ត936055277

· 2020-10-22

មិត្ត

Kimnaro

· 2020-10-21

hi

កូនម៉ាក់

· 2020-10-20

ចិត្តស្ងប់ចប់នូវរាល់បញ្ហា

គិម ហាន

· 2020-10-19

មនុស្សអីលូវសាហាវជាងសត្វទៀត😢

ID77331193

· 2020-10-19

មនុស្សឥឡូវគួរអោយខ្លាចណាស់

Piseth ID76949695

· 2020-10-19

😮😮😮😮

Rakpms

· 2020-10-18

😥😥

ID76882764

· 2020-10-18

Hello

លេខកូដណែនាំ 24145986

· 2020-10-16

hi

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 16
ទៅកាន់