TNAOT News

· 2020-09-03

បែកធ្លាយហើយស៊េរី Realme 7 ត្រៀមចេញថ្មីសមត្ថភាពសាកថ្មវ៉ាដាច់គេ

#Realme7# #បច្ចេកវិទ្យា# #ទូរសព្ទ#

14249

បើយោងតាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក Realme កាលពី ២ ម៉ោងមុនបាននិយាយថា ក្រុមហ៊ុននឹងបន្ថែមស្មាតហ្វូនប្រភេទថ្មីពីរទៀតជាស៊េរីប្រចាំត្រកូលក្រុមហ៊ុន ហើយបានសន្យាថាពីរម៉ាកនេះនឹងមានសមត្ថភាពបញ្ចូលថ្មលឿនបំផុតគឺ Realme 7 និង Realme 7 Pro។

ការសាកថ្មលឿននោះនឹងផ្ដល់ថាមពលរហូតដល់ ៦៥ វ៉ាត់ ហើយបើយោងតាមអគ្គនាយកប្រតិបត្តិការគ្រប់គ្រងក្រុមហ៊ុន ការសាកថ្មប្រើរយៈពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះវានឹងពេញគ្រប់គ្រាន់ឲ្យប្រើប្រាស់ ដែលអ្នកអាចមើលវីដេអូខ្សែភាពយន្តរយៈពេល ២ ម៉ោងកន្លះពេញ ឬស្ដាប់បទចម្រៀងជាង ១៣ ម៉ោងក៏បាន។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនទាំងពីរនេះនឹងមានបំពាក់កាមេរ៉ាទំហំ ៦៤MP ជំនាន់ទី២ ដែលនឹងប្រើឧបករណ៍សិនសឺរបស់ក្រុមហ៊ុន Sony។ លើសពីនេះ Realme 7 និង Realme 7 និង Realme 7 Pro នឹងមានការពង្រឹងសមត្ថភាពមុខងារចាប់រូបភាពពេលយប់ Pro Nightscape ឲ្យកាន់តែប្រសើរជាងស្មាតហ្វូនមុនៗ។ ប្រែសម្រួលដោយ៖ រីតា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស