
TNAOT News
· 2020-09-04
PSG រកឃើញកីឡាករឆ្លងកូវីដថ្មី៣នាក់ផ្សេងទៀត នាំឲ្យចំនួនសរុបឡើងដល់៦នាក់
#Paredes# #PSG# #Leandro# #កីឡា# #បាល់ទាត់អន្តរជាតិ#
10653
បារាំង ៖ ក្លិប Paris Saint-Germain កាលពីថ្ងៃព្រហស្បតិ៍ បានបន្តប្រកាសពីករណីវិជ្ជមានកូវីដ១៩ថ្មី លើកីឡាករចំនួន ៣នាក់ផ្សេងទៀត ក្នុងក្រុមឈុតធំរបស់ពួកគេ ពោលគឺមួយថ្ងៃបន្ទាប់ពីកីឡាករ Neymar, Angel Di Maria និង Leandro Paredes ត្រូវបានរកឃើញថា បានឆ្លងវីរុសនេះ។
សូមរំលឹកថា Neymar, Angel Di Maria និង Leandro Paredes គឺជាកីឡាករ ៣នាក់ដំបូងដែលតេស្តវិជ្ជមាន បន្ទាប់ពីពួកគេបានធ្វើវិស្សមកាលលើកោះ Ibiza កាលពីសប្តាហ៍មុន ។
យោងតាមកាសែតបារាំង L’Equipe បានរាយការណ៍ថា ខ្សែការពារប្រេស៊ីល Marquinhos, ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi និងអ្នកចាំទីកូស្តារីកា Keylor Navas ដែលបានទៅលេងកោះ Ibiza ដែរនោះ គឺជាករណីវិជ្ជមានថ្មី។ ហើយគេជឿថា ខ្សែបម្រើ Ander Herrera ក៏អាចឆ្លងវីរុសនេះផងដែរ ដោយសារតែគេក៏ជាម្នាក់ក្នុងចំណោម ៥នាក់ខាងលើ ដែលបានទៅលេងកោះនោះ។
PSG នឹងត្រូវធ្វើការប្រកួតលើកដំបូងសម្រាប់រដូវកាលថ្មី ក្នុងក្របខណ្ឌលីគកំពូលបារាំង ជាមួយក្រុមម្ចាស់ផ្ទះ Lens នៅថ្ងៃទី ១០ ខែ កញ្ញា ប៉ុន្តែគេកំពុងដាក់ការសង្ស័យកាន់តែខ្លាំងឡើងថា តើការប្រកួតនោះអាចនឹងដំណើរការទៅមុខ ឬយ៉ាងណា?។
សូមជម្រាបជូនថា ការប្រកួតក្នុងក្របខណ្ឌ Ligue 1 ដំណើរការដល់សប្តាហ៍ទី២ រួចមកហើយ ប៉ុន្តែដោយសារតែ PSG ជាប់មានភារកិច្ចក្នុងពានរង្វាន់ Champions League ទើបធ្វើឲ្យការប្រកួតរបស់ពួកគេត្រូវលើកពេល៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (186)
វីរៈ 273484626383777
· 2020-10-24
H
មិត្តyou
· 2020-10-23
Good 😋😋😋😎
01076
· 2020-10-22
good
CHEM TEAM
· 2020-10-20
I love and support all national and international football in every country.
CHEM TEAM
· 2020-10-20
wow
មិត្ត381103126
· 2020-10-19
សូមឲប្រជាពលរដ្ធខ្មែរជៀសផុតពីកូវីត១៩
មិត្ត887088354
· 2020-10-17
👍🏻
Sokhoan
· 2020-10-16
😥
ម៉ាក់ អូនគុជ
· 2020-10-15
👍👍
មិត្ត043066727
· 2020-10-14
😍😍😍😍😎😎😎
Bunla
· 2020-10-14
Wow
នួន សុភ័ក្រ
· 2020-10-13
🤔
កូដណែនាំ 26337597
· 2020-10-13
😍
មិត្ត751734436
· 2020-10-12
😍
មិត្ត757136294
· 2020-10-10
😎😎😎
- 1
- 2
- 3
- 4
- 5
- 6
- 13
ទៅកាន់