
TNAOT News
· 2020-09-04
អង់គ្លេស-ប្រេស៊ីលប្រកាសពីការបើកប្រាក់ឈ្នួលស្មើគ្នា ដល់កីឡាករបាល់ទាត់បុរស និងនារី
#ប្រាក់ឈ្នួល# #កីឡា# #អូឡាំពិក# #Sky Sports# #បាល់ទាត់អន្តរជាតិ#
3404
បរទេស ៖ សហព័ន្ធបាល់ទាត់អង់គ្លេស (FA) និងប្រេស៊ីល (CBF) បានធ្វើការប្រកាសដូចគ្នាកាលពីថ្ងៃពុធ អំពីការអនុវត្ត ការបើកប្រាក់ឈ្នួលស្មើគ្នា ដល់កីឡាករបាល់ទាត់ផ្នែកបុរស និងនារីរបស់ខ្លួន។
FA បានបង្ហើបប្រាប់ Sky Sports ថាខ្លួនបានចំណាយប្រាក់ឈ្នួលឲ្យក្រុមបុរស និងនារី ស្មើគ្នាទាក់ទងនឹងថ្លៃការប្រកួត និងប្រាក់រង្វាន់ចាប់តាំងពីខែមករាមកម្ល៉េះ ដោយថ្លៃនោះ ត្រូវបានគេដឹងថាប្រហែល ១០០០ផោនក្នុងមួយប្រកួត។ ខណៈដែល CBF នឹងចាប់ផ្តើមអនុវត្តលក្ខខណ្ឌនេះ សម្រាប់ការប្រកួតអូឡាំពិកនៅឆ្នាំក្រោយ ក៏ដូចជាការប្រកួតបាល់ទាត់ពិភពលោកនាពេលអនាគត។
អង់គ្លេស និងប្រេស៊ីល គឺជាផ្នែកមួយនៃប្រទេសមួយចំនួន ដែលបានជ្រើសរើសការចំណាយប្រាក់ឈ្នួលស្មើគ្នាលើកីឡាករបរុស និងនារីរបស់ពួកគេ ដោយក្នុងនោះរួមមានទាំងអូស្ត្រាលី, ន័រវែស និងនូវែលសេឡង់។
កាលពីឆ្នាំមុនម្ចាស់ជើងឯកពានរង្វាន់ពិភពលោកផ្នែកនារី គឺសហរដ្ឋអាមេរិក បានប្តឹងសហព័ន្ធរបស់ពួកគេ ដោយចោទប្រកាន់ពីការរើសអើងចំពោះប្រាក់ខែ និងលក្ខខណ្ឌផ្សេងៗទៅនឹងក្រុមបុរស។ក្រុមនេះបានប្តឹងឧទ្ធរណ៍កាលពីដើមឆ្នាំនេះ បន្ទាប់ពីចៅក្រមបានច្រានចោលករណីរបស់ពួកគេ។
ជម្លោះដ៏យូរអង្វែងរបស់ក្រុមដែលឈ្នះជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០១៩ បានធ្វើការលាតត្រដាងជាសាធារណៈ ពីភាពល្វីងជូរចត់កាលពីពេលកន្លងមក។ ហើយកីឡាករទាំងអស់ បានកំពុងស្វែងរកដំណោះស្រាយលើប្រាក់សំណងចំនួន ៦៦ លានដុល្លារពីការខូចខាតក្រោមច្បាប់សិទ្ធិស្មើភាពគ្នា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើវាពិតទេ? ការញ៉ាំអាហារក្តៅអាចបង្កជាមហារីកបំពង់អាហារ

តើអ្នកប្រឈមនឹងជំងឺភ័យស្លន់ស្លោមែនទេ?

ពុទ្ធោលួចអស់មិនចេះតិច! ករណីចោរគាស់ទ្វាចូលលួចសម្ភារៈ គ្រឿងអលង្ការ និងលុយចំនួន សរុបជាមាស (៨តម្លឹង) លុយសរុប (១មុឺនដុល្លា)

ឯកឧត្តម ថោង ខុន៖ កត្តាសុខសន្តិភាព និង ស្មារតីសាមគ្គីភាព ធ្វើឱ្យព្រឹត្តការណ៍រត់ម៉ារ៉ាតុនចក្រភពអង្គរលើកទី១០ ទទួលបានអ្នកចូលរួមច្រើនកុះករ

យោបល់ទាំងអស់ (60)
កូនប៉ា សានីត
· 2020-09-05
😍😍😍
BC M
· 2020-09-05
nice
BongNha
· 2020-09-05
😍😍
Xsuf sgz
· 2020-09-05
ជម្រាបសួរចា៎
LEY Nhean
· 2020-09-05
😮🤔😍
01286
· 2020-09-04
😋😋😊😊
មិត្ត433531681
· 2020-09-04
😀
ben danet
· 2020-09-04
😘
មិត្ត928759311
· 2020-09-04
😮😮😮
ID77103916
· 2020-09-04
🙂🙂
មិត្ត76862670
· 2020-09-04
😮
ID76842532
· 2020-09-04
💪👍
មិត្ត181668110
· 2020-09-04
,😘😘😘😘
ENG LYDA
· 2020-09-04
🥰🥰🥰🥰🥰
Stars
· 2020-09-04
👍
- 1
- 2
- 3
- 4
ទៅកាន់