
TNAOT News
· 2020-09-06
Miss Grand កំពង់ធំ សេង រដ្ឋា ក្លាយជាមុខសញ្ញា មហាជនតាមដាន
#កម្សាន្ត# #ការប្រកួត# #តារាខ្មែរ# #បេក្ខនារី# #សេង រដ្ឋា#
12567
ថ្វីដ្បិតតែបេក្ខនារីទាំង២៨រូប ដែលកំពុងប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Miss Grand Cambodia ឆ្នាំ២០២០ សុទ្ធតែស្អាត ឆ្លាត និងក្លាហានប្រហាក់ប្រហែលគ្នា ប៉ុន្តែគេនៅតែមើលឃើញថា បេក្ខនារីដែលតំណាងឱ្យខេត្តកំពង់ធំ គឺបេក្ខនារី សេង រដ្ឋា កំពុងតែទទួលបានការគាំទ្រភាគច្រើនជាងគេ ទាំងរូបរាង កម្ពស់ សម្រស់ និងដំណើរនៅលើឆាក។ អ្នកទស្សនាការ Live និងអ្នកតាមដានការប្រកួតមួយនេះ មានការ Comment យ៉ាងច្រើនថា នាងស័ក្តសមក្នុងការកាន់ពាន បើទោះជាការប្រកួតទាំងមូលនៅមិនទាន់ដឹងនៅឡើយ។
ក្នុងចំណោមអ្នកទស្សនាការផ្សាយផ្ទាល់ពីការប្រកួតទាំងមូល សុទ្ធតែបានគាំទ្រឱ្យបេក្ខនារីមកពីខេត្តកំពង់ធំ ក្លាយជាម្ចាស់ពាន ខណៈដែលនាងក៏លេចធ្លោរព្រមគ្នាទាំងរូបសម្រស់ពេលគ្រងឈុតប្រពៃណី និងឈុតហែលទឹក ហើយបើនិយាយពីភាពជឿជាក់ក៏មើលទៅលះលះមិនណយនោះដែរ។
អ្នកតាមដានការប្រកួតច្រើនណាស់ កំពុងតែចាប់អារម្មណ៍នឹងរូបសម្រស់របស់នាង ជាពិសេសគ្រប់ពេលដែលនាងញញឹម និងបង្ហាញនូវភាពក្លាហាននៅលើវេទិកា។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺនាងមានរាងខ្ពស់ស្រឡះជាងគេ ដែលមើលទៅត្រដែតធ្លោរតែម្ដង គ្រប់ពេលបង្ហាញខ្លួន។
យ៉ាងណាមិញ លោក អ៊ិន សុភិន អ្នករៀបចំការប្រកួតបានថ្លែងប្រាប់ថា អ្នកអាចគ្រងមកុដនៅក្នុងការប្រកួតនោះបាន គឺមិនមែនស្អាតតែម្យ៉ាងនោះទេ ពោលគឺត្រូវមានចរឹតល្អ រួសរាយរាក់ទាក់មកបំពេញតួនាទីបានម៉ត់ចត់ និងជាពិសេសគឺត្រូវតែមានភាពក្លាហាន និងភាពជឿជាក់នៅគ្រប់ស្ថានការណ៍ផងដែរ។
លោកថា លទ្ធផលនៅមិនទាន់ដឹងថា បេក្ខនារីណាគ្រងមកុដនោះទេ ប៉ុន្តែក្នុងចំណោមបេក្ខនារីដែលបានបញ្ចប់ការប្រកួតទាំងឈុតប្រពៃណី និងឈុតហែលទឹក គឺបេក្ខនារីមកពីខេត្តតំណាងឱ្យខេត្តកំពង់ធំគឺ ពិតជាលេចធ្លោ ទាំងរូបសម្រស់ និងភាពស្វាហាប់។
ចង់ដឹងថា តើបេក្ខនារីតំណាងមកពីខេត្តកំពង់ធំ ស្រស់ស្អាតប៉ុណ្ណានោះ សូមអញ្ជើញទស្សនាខាងក្រោមនេះ ៖
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កង់ប្រមាណ១០០គ្រឿង ត្រូវបានចែកជូនសិស្សានុសិស្សក្រីក្រ កុមារងាយរងគ្រោះ និង លោកគ្រូអ្នកគ្រូ ដែលបានកំពុងសិក្សា នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ទស្សនាតាំងពិពណ៌រូបចម្លាក់ព្រិលដ៏អស្ចារ្យ មានគ្រាគួរឱ្យស្រលាញ់ជាច្រើន

វិធីសាស្រ្ត ៨ចំណុច ដើម្បីការកាត់បន្ថយស្រ្តេស

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

យោបល់ទាំងអស់ (352)
Ekar
· 2020-10-25
ស្អាតអូនស្លៀកពាក់ស្អាតអ្នកស្លៀកខោស្អាត
sivin ka
· 2020-10-25
😊😘😍
មិត្ត918293285
· 2020-10-24
បវរកញ្ញា កម្ពុជា ស្អាតណាស់😍😍
pech pisey
· 2020-10-24
🥰🥰🥰
ch846204810
· 2020-10-24
😍😍
មិត្ត936055277
· 2020-10-24
មិត្ត
Epov Epov
· 2020-10-24
😍😍😍
01076
· 2020-10-23
😋😋😋😋😋😋
01076
· 2020-10-23
😋😋😋
Bro Dsr
· 2020-10-22
dfff
មិត្ត768568211
· 2020-10-22
😍😍😍
មិត្ត768568211
· 2020-10-22
😍😍😍
Raksmey 64989148
· 2020-10-22
Good
យូ សាឃឿន
· 2020-10-22
ស្អាតៗណាស់💗
Saoheng
· 2020-10-21
កម្មវិធីត្នោតពិតជាល្អនឹងរកលុយបានពិតមែន តែចំណុចខ្លះពិបាកប្រើប្រាស់ ដូចការបង្ហោះខ្លះទាល់តែចូលរួម អត់អូតូទាំងអស់ទេ សម្រាប់អ្នកមិនសូវចេះប្រើគឺយ៉ាប់ហើយ ដូចខ្ញុំជាដើម។
- 1
- 2
- 3
- 4
- 5
- 6
- 24
ទៅកាន់