
TNAOT News
· 2020-09-07
Akon ចាយ៦ពាន់លានដុល្លារបង្កើតទីក្រុង Wakanda ពិតមួយនៅសេណេហ្គាល់
#លុយ# #Akon# #កម្សាន្ត# #តារាអន្តរជាតិ# #Wakanda#
10742
បរទេស ៖ តារាចម្រៀង R&B ដ៏ល្បីល្បាញ លោក Akon កំពុងបោះជំហានទៅមុខជាមួយនឹងផែនការរបស់ខ្លួន ក្នុងការបង្កើតទីក្រុង Wakanda ឲ្យដូចក្នុងរឿង Black Panther នៅប្រទេសសេណេហ្គាល់។
ទីក្រុងអនាគតមួយនេះ នឹងត្រូវបានគេហៅថា ទីក្រុង Akon។ តារាចម្រៀងរូបនេះ បានប្រកាសអំពីគំនិតសម្រាប់ទីក្រុងឆ្លាតវៃនាអនាគតនេះ កាលពីឆ្នាំ ២០១៨ ហើយបានប្រៀបធៀបវាទៅនឹងទីក្រុង Wakanda របស់រឿង Black Panther។ ប៉ុន្តែកាលពីថ្ងៃចន្ទកន្លងទៅ Akon បានធ្វើពិធីដាក់ថ្មជាលើកដំបូង ដើម្បីសម្ពោធគម្រោងសម្រាប់ទីក្រុង Akon ដែលមានទីតាំងក្នុងឧទ្យាន Mbodiene ចម្ងាយ ១០០គីឡូម៉ែត្រពីទីក្រុងដាកា ដែលជារដ្ឋធានីដ៏ធំបំផុតរបស់សេណេហ្គាល់។ ហើយរូបគេក៏បានប្រកាសពីគម្រោងសាងសង់សម្រាប់ទីក្រុងនេះ ជាមួយទំហំទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារ ដោយវានឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ។
យោងតាមគេហទំព័រផ្លូវការ របស់ទីក្រុងខាងលើបានឲ្យដឹងថា ទីក្រុង Akon នឹងដើរដោយថាមពលពន្លឺព្រះអាទិត្យ និងមានកន្លែងថែទាំសុខភាព, ការិយាល័យការងារ, ផ្ទះប្រណីត, ផ្សារទំនើប, អគារខ្ពស់ៗ និងមជ្ឈមណ្ឌលទេសចរណ៍បែបធម្មជាតិ។ ហើយវានឹងត្រូវមានចំណាយពេលតែ ៥នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់ប្រទេស៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)