
TNAOT News
· 2020-09-07
១ប៉ព្រិចភ្នែក ភ្លើងបំផ្លាញគ្រឿងក្នុងផ្ទះខ្ទេច
#អគ្គិភ័យ# #បុរីសៀងណាំ# #សង្គម# #អ្នកលក់ដូរ# #ផ្ទះអ្នកជិតខាង# #ព័ត៌មានសង្គម#
13523
ខេត្តសៀមរាប ៖ អគ្គិភ័យមួយបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ជាអ្នកលក់ដូរក្នុងបុរីសៀងណាំ ដែលរងខូចខាតអស់ប្រមាណជាង៥០០០ដុល្លារ កើតឡើងស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កើតឡើងនៅវេលាម៉ោង០៤ទៀបភ្លឺ ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង០៥ និង១០នាទីព្រឹកថ្ងៃទី០៦ កញ្ញា ជាសំណាងល្អ ដែលរថយន្តបានចេញមកជួយពន្លត់ទាន់ កុំអីអាចឆ្លងដល់ផ្ទះអ្នកខាងទៀតផង ។
លោកឧត្តមសេនីយ៍ត្រី សំ សុជាតិ ស្នងការរងទទួលផែន ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ថា ម្ចាស់ផ្ទះ ឈ្មោះ សុខ ចិត្រា ភេទស្រី អាយុ៤១ឆ្នាំ ជាលក់ដូរស្នាក់នៅបណ្តោះអាសន្នក្នុងបុរីសៀងណាំ(ផ្លូវលេខ១៥) ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
ទ្រព្យសម្បត្តិដែលខូចខាត រួមមានគ្រឿងអលង្កា និងសម្ភារតាំងក្នុងផ្ទះជារបស់ប្រទេសជប៉ុន (ខោ-អាវ តុ ទូ ចាន ឆ្នាំង ស្បែកជើង)សរុបប្រមាណជាងប្រាក់៥០០០ដុល្លារ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញបានចេញអន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់មួយគ្រឿង ទើបទប់ស្កាត់បាន។
ចំពោះមូលហេតុ គឺបណ្តាលមកពីទុស្សេ ខ្សែភ្លើងចេញពីកន្លែងកុងម៉ា ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្នាំ 2025 ក្វាងស៊ីនឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកចំហរកាន់តែរស់រវើក

ព្រះសង្ឃ និងប្រជាជនខេត្តស្ទឹងត្រែង ប្រមាណជាង ៧០០០អង្គ-នាក់ បានចូលរួមក្នុងធម្មយាត្រាដើម្បីសន្តិភាព

វិធីសាស្រ្តលួងលោមគូស្នេហ៍

លោក Srettha Thavisin ប្រាប់ឲ្យរដ្ឋាភិបាលថៃប្ដឹងកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រោះមានភស្តុតាមច្បាស់ៗហើយ

យោបល់ទាំងអស់ (398)
មិត្ត346772060
· 2020-10-25
អគ្គិភ័យទៀតហើយសូមប្រយ័ត្នប្រយែងទាំងអស់គ្នា
651328411សុផល
· 2020-10-24
😲😲😲
chanrey rong
· 2020-10-24
😥😥
sor ravin
· 2020-10-23
😎😎😎😎😎
មិត្ត814349152
· 2020-10-23
ចប់
លេខកូដណែនាំ 24145986
· 2020-10-23
hi
TNAOT@SocheaT
· 2020-10-23
សូមបងប្អូនជួយបង្កើនការប្រុងប្រយ័ត្នផងរឿភ្លើងអគ្គីសនីនិង
មិត្ត527959165
· 2020-10-23
😞😞
narong ណារ៉ុង
· 2020-10-23
សូមប្រុងប្រយ័ត្ន
LUOT SONG លួត សុង
· 2020-10-23
👍
លីឡាយ
· 2020-10-23
គ្រោះថ្នាកអាគីភយ័គួអោយខ្លាចណាស់😢😢
Morning alol friend
· 2020-10-23
អូនឹងក៏ហានម្លេះ
Chansim ID77405303
· 2020-10-23
ចូលរួមសោកស្ដាយផង
មិត្ត174184531
· 2020-10-22
សូមបងប្អូនជួយបង្កើនការប្រុងប្រយ័ត្នផងរឿភ្លើងអគ្គីសនីនិង
មិត្ត711697339
· 2020-10-22
😮😮😮😮
- 1
- 2
- 3
- 4
- 5
- 6
- 27
ទៅកាន់