
TNAOT News
· 2020-09-08
កម្លាំងកងរាជអាវុធហត្ថចាប់បង្ក្រាបឈើបាន ប្រគល់ឲ្យខាងបរិស្ថាន
#ជម្រកសត្វព្រៃ# #ការដឹកជញ្ជូន# #សង្គម# #រថយន្តតួរីស# #ព័ត៌មានសង្គម#
12993
ខេត្តកំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបរថយន្តតួរីសដឹកជញ្ជូនឈើអត់ច្បាប់ប្រគល់ឲ្យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់វាស់វែង និងចាត់ការតាមនីតិវិធី។ យោងតាមប្រភពបានឲ្យដឹងថា ឈើឡាំងរួចជិត២០ដុំដឹកតាមរថយន្ត តូរីស១គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបបានខណៈដែលឈ្មួញមិនស្គាល់ឈ្មោះដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវយកទៅលក់នៅរាជធានីភ្នំពេញ។
តាមការឲ្យដឹងពីសមត្ថកិច្ចថានៅមុនពេលបង្ក្រាប គឺទទួលសេចក្តីរាយការណ៍មក ទើប កម្លាំងរបស់អាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ ស្ទាក់ចាប់រថយន្តសាំយ៉ុងពណ៌ទឹកមាស០១គ្រឿង ពាក់ស្លាកលេខកណ្ដាល 2A-3690 ដឹកឈើគ្មានច្បាប់អនុញ្ញាត ក្រោយបង្ក្រាប (ម្ចាស់ និងតៃកុងគេចខ្លួនបាត់ស្រមោល)។ តាមការឲ្យដឹងពីសមត្ថកិច្ចថា រថយន្តដឹកឈើខាងលើនេះ បានលើកឈើនៅក្នុងភូមិពោធិមាស ដោយមានការដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់ច្រកអូរត្រាវ នៃខេត្តកំពង់ស្ពឺ មកស្តុកទុកនៅក្នុងភូមិពោធិមាស ទើបឈ្មួញយករថយន្ត មកលើកដឹកជញ្ជូនទៅលក់បន្តនៅឯរាជធានីភ្នំពេញ។
ដោយធ្វើដំណើរតាមស្ពានដែក នៅខាងលិចរង្វង់មូលមានផ្ទះរបងដែកដែលមានកម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដែលឈរជើងនៅទីនោះជារៀងរាល់ថ្ងៃយប់តែម្តង។ មានការបង្ហើបផងដែរថា ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើបើកបរឆ្លងកាត់ ត្រូវតែបង់លុយឲ្យអស់លោកទាំងនោះ ប្រសិនបើមិនបង់ទេច្បាស់ជាត្រូវចាប់បង្ក្រាបហើយ។
ជាក់ស្តែងរថយន្តតួរីសដឹកឈើត្រូវបង្ក្រាបនេះគឺ បើកឆ្លងកាត់មុខក្រុមអស់លោក ដែលគេស្គាល់ថា ជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ជិះរថយន្តទំនើបម៉ាក ឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-6535 បើមិនបង់គឺបង្ក្រាបហើយ។ កន្លងមកឈ្មួញតែងតែបង់លុយ ឲ្យតាមការដឹកជញ្ជូនតិច ឬច្រើន បើគ្មានលុយទេយករបស់របរបញ្ចាំទើបឲ្យបន្តដំណើរទៅមុខទៀត។ បើតាមប្រភពបានឲ្យដឹងទៀតថា បច្ចប្បន្ន ឈើ និងរថយន្តមន្ត្រីបានប្រគល់ឲ្យបរិស្ថានដែនជម្រកសត្វ ព្រៃឱរ៉ាល់ ដែលជាម្ចាស់ទឹកដីវាស់វែងរួចរាល់នៅម៉ោង១២ និង១២នាទី។
សូមរំលឹកថា កាលពីវេលាម៉ោង០១ និង១៥នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខសាលាបឋមសិក្សា ច្រកទៀក តាមបណ្តោយផ្លូវជាតិលេខ៤៤ ខាងកើតរង្វង់មូលស្ពានដែក ក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅព្រឹកថ្ងៃទី៦ កញ្ញានេះជាលទ្ធផល មន្ត្រីបរិស្ថានបានធ្វើការវាស់វែងឈើចំនួន១៧ដុំ ស្មើ១,៤២ម៉ែត្រគូបជាប្រភេទឈើចម្រុះ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (368)
មិត្ត534360613
· 2020-10-25
good
មិត្ត936055277
· 2020-10-25
មិត្ត
Leang Lin
· 2020-10-24
😀
The MeanThuek Show
· 2020-10-24
បង្កាប់ឥល្ហែរ
មិត្ត826416580
· 2020-10-24
សោកស្តាយ
ជីវិតកម្មករសំណង់
· 2020-10-24
សូមកុំបំភ្លេចបំផ្លាញព្រៃឈើយើងនាំគ្នាចូលរួមអភិរក្សព្រៃឈើទាំងអស់គ្នា
មិត្ត682443701
· 2020-10-24
✍✍✍
ម៉េងជូលេខកូដ58516241
· 2020-10-24
😎😎😎
Livelove
· 2020-10-23
ការកាប់បំផ្លាញព្រៃឈើគឺជាអំពើខុសច្បាប់
មិត្ត874899228
· 2020-10-23
កាប់បំផ្លាញ់អស់ហើយព្រៃឈើ
ID190707301219680
· 2020-10-23
ល្មមឈប់រកស៊ីកាប់ព្រៃឈើលក់ទៀតហើយបងប្អូន ព្រោះបើអស់ព្រៃឈើទៅយើងទាំងអស់គ្នានឹងប្រឈមគ្រោះធម្មជាច្រើនមិនខានឡើយ
Meile play
· 2020-10-23
😍😎😍
មិត្ត462554058
· 2020-10-23
ចូលរួមថែរក្សាព្រៃឈើទាំងអស់គ្នា
Sunly ViSa
· 2020-10-23
❤️❤️❤️❤️❤️
Epov Epov
· 2020-10-23
😍😍😍😍
- 1
- 2
- 3
- 4
- 5
- 6
- 25
ទៅកាន់