បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-08

James បង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់ ដើម្បី​ជួយ Everton ឲ្យ​កាន់តែ​ល្អ​ប្រសើរ

#Real Madrid# #កីឡា# #Everton# #James Rodriguez# #បាល់ទាត់អន្តរជាតិ#

14657

អង់គ្លេស ៖ ក្លិប Everton ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti បាន​សម្រេចការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ប្រយុទ្ធ​កូ​ឡុំ​ប៊ី James Rodriguez ពី​ក្លិប​យក្ស Real Madrid នៅ​ក្នុង​​តម្លៃ ២០​លាន​ផោន ជាមួយ​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ រួមនិង​ជម្រើស​បន្ថែម ១ រដូវ​កាល​ទៀត​។

James ដែល​នឹង​ពាក់​អាវលេខ ១៩ សម្រាប់​ក្រុម​ថ្មី​របស់​ខ្លួន បាន​ថ្លែងប្រាប់​គេហទំព័រ​ផ្លូវការ​របស់ Everton ថា​«​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​មក​ចូលរួម​ជាមួយ​ក្លិប​ដ៏​អស្ចារ្យ​នេះ ដែល​ជា​ក្លិ​ប​មួយ​មាន​ប្រ​វ​តិ្ត​សាស្ត្រ​ជា​ច្រើន​។ ហើយ​នៅ​ទី​នេះ ខ្ញុំ​នឹង​លេង​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ ដែល​ស្គាល់​ខ្ញុំ​ច្បាស់​បំផុត​»​។

ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​ទន្ទឹងរង់ចាំ​ទទួល​បាន​នូវ​អ្វី​ដែល​ថ្មី និង​អស្ចារ្យ​នៅ​ទី​នេះ។ ជាមួយ​ការ​ឈ្នះ​ដែល​ជា​គោលបំណង​របស់​មនុស្ស​គ្រប់​គ្នា​។ ហើយ​ខ្ញុំ​មក​ទី​នេះ គឺដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​អ្វី​ៗ​ប្រសើរ​ឡើង​។ ហើយ​ខ្ញុំ​ក៏​បាន​មក​ទី​នេះ ដើម្បី​ជួយ​ក្រុម​ឲ្យ​ឈ្នះ ជាមួយ​និងទម្រង់​លេង​ឲ្យ​បាន​ល្អ​»​។

ជម្រាប​ជូន​ថា James គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​លោក Ancelotti ដើម្បី​កសាង​មហិច្ឆតា​របស់​ក្រុម Everton ដោយលោក​ជឿជាក់​ថា វត្តមាន​របស់​គេ នឹង​ជួប​ក្រុម​របស់​លោក​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត ក្នុង​ក្រប​ខណ្ឌ Premier League រដូវ​កាល​ក្រោយ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (468)

មិត្ត193708477

· 2020-10-25

😘😘😍

អេឡិច ទ្រីស

· 2020-10-25

😍

Kmeng Kom Sot

· 2020-10-24

Qb

មិត្ត251450465

· 2020-10-23

😎😎😎

លក្ខណា 035712616

· 2020-10-23

😎😎😎

មិត្ត628520098

· 2020-10-23

😎😎😎

មិត្ត588916080

· 2020-10-22

👍👍

kim lymey

· 2020-10-22

😶😶

MeyMey mm

· 2020-10-21

☺️☺️☺️☺️

មិត្ត017482fddhfgcgx

· 2020-10-21

🤐🤐😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😬😝

CHRANN VIRAK

· 2020-10-21

hi🥰🥰🥰🥰

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

លី មេង លាង

· 2020-10-21

😀

The share

· 2020-10-21

🤗🤗🤗🤗

មិត្ត749708292

· 2020-10-21

😍😍

ID77221094

· 2020-10-21

😃

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 31
ទៅកាន់