
TNAOT News
· 2020-09-11
កាន់តែធ្ងន់ធ្ងរ! Huawei នឹងឈប់ប្រើ Android នៅឆ្នាំក្រោយ
#Harmony# #ស្មាតហ្វូន# #បច្ចេកវិទ្យា# #ទូរសព្ទ# #Huawei# #Android#
9150
ចិន៖ តាមប្រភពព័ត៌មាន South China Morning Post បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលបច្ចុប្បន្នជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោក បាននិយាយថា ខ្លួនកំពុងត្រៀមផ្លាស់ប្តូរពីប្រព័ន្ធប្រតិបត្តិការ Android ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយរបស់ Google ទៅជាប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលឈ្មោះថា Harmony នៅក្នុងជំហានដ៏សំខាន់មួយ ខណៈដែលខ្លួនព្យាយាមរក្សាស្មាតហ្វូនរបស់ខ្លួនឱ្យមានការប្រកួតប្រជែង ជាលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលមាន។
លោក Richard Yu Chengdong ប្រធានផ្នែកអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បាននិយាយនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា កម្មវិធី Harmony OS ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Huawei នឹងត្រូវបានតំឡើងនៅលើស្មាតហ្វូនទាំងអស់របស់ខ្លួននៅឆ្នាំក្រោយ។
លោក Yu បានមានប្រសាសន៍ថា «ជំនាន់ចុងក្រោយនៃ Harmony OS ត្រូវបានបើកជាផ្លូវការសម្រាប់អ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក »។ លោកបានបន្ថែមថា ក្រុមហ៊ុន Huawei កំពុងបង្កើនល្បឿនបង្កើតប្រព័ន្ធអេកូឡូស៊ីកម្មវិធី នៅជុំវិញប្រព័ន្ធប្រតិបត្តិការនេះ។ ប្រព័ន្ធសេវាកម្មទូរស័ព្ទចល័ត Huawei ឥឡូវនេះ មានអ្នកអភិវឌ្ឍន៍កម្មវិធី ១.៨លាននាក់ និងអ្នកប្រើប្រាស់សកម្ម ៤៩០លាននាក់ ក៏ដូចជា ៩៦,០០០កម្មវិធីផងដែរ។
ពិភពបច្ចេកវិទ្យាកំពុងសំឡឹងមើលសន្និសីទអ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei ដែលកើតឡើងនៅទីក្រុងដុងហ្គួនភាគខាងត្បូងប្រទេសចិន ដើម្បីមើលផែនការអាជីវកម្មនាពេលអនាគតរបស់ក្រុមហ៊ុនចំពេលមានការហាមឃាត់របស់សហរដ្ឋអាមេរិក ដែលគម្រាមកាត់ផ្តាច់ការទទួលបានអ្វីៗគ្រប់យ៉ាងពីបន្ទះឈីប ដែលផ្តល់ថាមពលដល់ស្មាតហ្វូនរបស់ខ្លួននិងស្ថានីយ៍មូលដ្ឋាន 5G សំរាប់ប្រព័ន្ធ Android ដែលពេញនិយមទូទាំងពិភពលោកប្រព័ន្ធប្រតិបត្តិការ Android ជាប្រព័ន្ធប្រតិបត្តិការរបស់ស្មាតហ្វូនរាប់លានគ្រឿង ដែលក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសិនជិន ដូច្នេះ Harmony OSមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់អតិថិជន។ ក្រុមហ៊ុន Huawei បានអះអាងថា ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោកលើស្មាតហ្វូននៅក្នុងត្រីមាសទី២ ដោយបានធ្វើអោយ Samsung ធ្លាក់ចុះមកនៅលំដាប់ទី ២ ។
ទោះយ៉ាងណាអ្នកវិភាគមួយចំនួន មានការងឿងឆ្ងល់អំពីសមត្ថភាពរបស់ Harmony ក្នុងការជំនួសប្រព័ន្ធប្រតិបត្តិការ Android ជាពិសេសនៅក្នុងទីផ្សារបរទេស ដែលអ្នកប្រើប្រាស់ជាច្រើនបានយកកម្មវិធីរបស់ Google ដូចជា YouTube និង Gmail៕
ផ្តល់សិទ្ឌដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿងខ្មោចបំពេរកូន

ឯកឧត្តម គន់ គីម ៖ ជនភៀសសឹកត្រឡប់ទៅលំនៅដ្ឋានវិញ ចំនួន ៥៩៥គ្រួសារ ក្នុងចំណោមជនភៀស ៦ពាន់គ្រួសារ ក្នុងខេត្តចំនួន៤

ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

យោបល់ទាំងអស់ (89)
មិត្ត556710576
· 2020-09-16
already know
មិត្ត411852776
· 2020-09-14
😍😍😍😍😍
ID77103916
· 2020-09-13
🙂🙂
Keang Seyha Official
· 2020-09-12
WOW
Leangfong
· 2020-09-12
👍👍👍
Soeun Marina
· 2020-09-12
😯
មិត្ត534360613
· 2020-09-12
good
គិមឣេង
· 2020-09-12
😍😍
ID77636546
· 2020-09-12
Wow
EM Yang
· 2020-09-11
😘🤗
អានអត្ថបទបានចំណេះដឹង
· 2020-09-11
😮
Nov Seanghor
· 2020-09-11
😮😮😮😮😮
VL 1500
· 2020-09-11
😍😍😍😍
Phat9995765
· 2020-09-11
😍
Em Lyny
· 2020-09-11
😍😘🤗
- 1
- 2
- 3
- 4
- 5
- 6
ទៅកាន់