បង្ហោះផ្សាយ

ខ្មែរ

TNAOTដំណើរកំសាន្ត

· 2020-09-11

កន្លែង High Show ពេញនិយមបំផុតក្នុងក្រុងភ្នំពេញ

#ដើរលេង# #Pub# #ដើរលេងស្រុកខ្មែរ#

12925

Pub ជាកន្លែងមួយដែលមនុស្សទូទៅនិយមទៅអង្គុយញ៉ាំអាហារស្តាប់ភ្លេង ឬជួបជុំជាដើម។ អ្នករស់នៅភ្នំពេញភាគច្រើន និយមជុំគ្នាទទួលទានអាហាររីករាយមួយពេលនៅកន្លែងណាមួយ ក្នុងចំណោមកន្លែងសប្បាយរាប់រយកន្លែងនៅទីក្រុង។

ខាងក្រោមនេះ ជាការដកស្រង់ខ្លះៗពីភោជនីយដ្ឋាន&ផាប់ ឬស្កាយបារ៍ពេញនិយមនៅភ្នំពេញ...

១. Sora Skybar

សូរ៉ាជាស្កាយបារ៍លំដាប់មួយនៅទីក្រុងភ្នំពេញ អ្នកអាចរីករាយជាមួយនឹងស្រាក្រឡុក ស្រាបៀរ និងស្រាក្រហម គយគន់ទេសភាពទីក្រុងជាមួយនឹងលំហមេឃ បន្ទាប់ពីពេលថ្ងៃលិចបាត់ទៅ។ អ្វីដែលកាន់តែពិសេសេ ទីនេះមានការផ្តល់ជូនពិសេសនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ជាមួយនូវការផ្តល់ជូនស្រាប្រូស៊េកូឥតដែនកំណត់សម្រាប់នារីៗ ជាមួយនឹងតម្លៃត្រឹមតែ ១០ ដុល្លារ/ម្នាក់ប៉ុណ្ណោះ ដោយគិតចាប់ពីម៉ោង ៨ ដល់ ១០ យប់។ 

២. Veata SkyLounge & Restaurant

បើសិនជាអ្នកធុញទ្រាន់នឹងបរិយាកាសអ៊ូអរ មនុស្សច្រើន វាតា ប្រហែលជាជម្រើសល្អមួយសម្រាប់អ្នកផងដែរ ដែលរួមមានអាហារឆ្ងាញ់ៗ បរិយាកាសល្អៗ ហើយមានភ្លេងកំដរទៀត រ៉ូមែនទិកណាស់។ មិនតែប៉ុណ្ណោះ ទីនេះមានសេវាកម្មរៀបចំកម្មវិធីលក្ខណៈផ្ទាល់ខ្លួនផងដែរ។

៣. THE STORM Pub & Restaurant

ល្អបំផុតសម្រាប់ការជួបជុំមិត្តភក្តិ​ ជប់លាងក្រុមការងារ​ ជប់លាង​ខួបកំណេីត។ THE STORM ចាប់បើកពីម៉ោង ៣រសៀលដល់ម៉ោង ១រំលងអាធ្រាត្រដែលមានទីតាំងលើដងវិថី​ ឧកញ៉ា ទេពផន (១៨២) រាជធានី​ភ្នំពេញ។

៤. Zear Pub & Bar

សប្បាយៗជាមួយព្រឹត្តិការណ៍ពិសេសៗ អង្គុយស្តាប់ភ្លេងដែលច្រៀងដោយតារាល្បីៗក្នុងស្រទាប់យុវវ័យ។ 

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ facebook page: https://www.facebook.com/zear.pub

៥. V View Sky Lounge

V View មានទីតាំងស្ថិតនៅលើសណ្ឋាគារ Pasteur 51 Hotel & Residences។​ ទីនេះ​មានបន្ទប់ស្នាក់តម្លៃនៅចាប់ពី $35ឡើងទៅ (ក្នុងមួយយប់) ។

៦. MOJO Restaurant & Pub

MOJO ផ្តល់អោយអ្នករីករាយបានច្រើនបែប ជួបជុំ និងបំបាត់ស្តេសបែបស្ងប់ស្ងាត់។ អ្នកអាចជ្រើសរើសយកទីនេះសម្រាប់កម្មវិធីផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ ភោជនីយដ្ឋាននិងផាប់នេះមានជំរើសភេសជ្ជៈច្រើនប្រភេទផងដែរ។

៧. BattBong Restaurant & Bar

cool មែនទែនជាមួយនឹងការដេគ័របែបប្លែកៗ អាចអោយយើងទទួលបានអារម្មណ៍កំសាន្តថ្មីនៅទីនោះផងដែរ ដែលមានទីតាំងនៅលើផ្លូវលេខ ៥៥, រាជធានី​ភ្នំពេញ។

៨. Puzzles ២ Bistro & Pub

មិនមែនមកទីនេះកម្សាន្តបានតែលក្ខណៈយុវវ័យនោះទេ អ្នកអាចប្តូរបរិយាកាសថ្មីជាមួយក្រុមគ្រួសារ និងការជួបជុំផ្សេងៗនៅទីនេះបានផងដែរ។ 

ទីតាំង៖ https://g.page/puzzles-gastropub?share

មិនទាន់អស់នៅឡើយទេ តែនឹងបន្ថែមនៅពេលក្រោយទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (184)

មិត្ត467130899

· 2021-05-23

Good 🥰

មិត្ត813057404

· 2021-01-11

Wow

ចាន់ធួន៩៩

· 2021-01-11

😎😎😎😎

SB WB

· 2021-01-11

😍😍😍😍

kVon

· 2021-01-11

😍😍😍

Reak Sa16

· 2021-01-10

🤐🤐

jinah

· 2021-01-10

មើលទៅហាក់ដូចជាកន្លែងសប្បាយដើម្បីរំសាយអារម្មណ៍និងកាត់បន្ថយស្រ្តេស

Seng Chay

· 2021-01-10

កន្លែង High Show ពេញនិយមបំផុតក្នុងក្រុងភ្នំពេញ

មិត្ត171027827

· 2021-01-10

pubជាកន្លែងមួយដែលមនុស្សទូទៅនិយមទៅអង្គុយញាំអាហារស្ដាប់ភ្លេងឬជួបជុំជាមួយក្រុមគ្រួសារជាដើម

មិត្ត82368930

· 2021-01-10

😘😘

មិត្ត82368930

· 2021-01-10

😘😘

មិត្ត248691176

· 2021-01-10

👍👍👍👍

Hort Channthea

· 2021-01-10

😍🥰😋😲😚

មិត្ត850472942

· 2021-01-10

💝

EapVannyID818198275

· 2021-01-10

😍😍🎃

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 13
ទៅកាន់