
TNAOT News
· 2020-09-14
គ្មានវាចា! នាំស្រីឡើងផ្ទះប្រពន្ធមិនស្តី លុះលែងលះបាន១០ថ្ងៃកាប់នាងគ្មានប្រណី
#ការប្រវាយប្រតប់# #ការលែងលះ# #មាស ប្ញទ្ធី# #សង្គម# #នយោបាយជាតិ#
5380
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលបានលែងលះគ្នាជាមួយប្រពន្ធរយៈពេលជាង១០
ថ្ងៃមកហើយ តែមិនដាច់អាល័យ និងមានចិត្តប្រចណ្ឌផងនោះ ក៏បានយកកាំបិតមកកាប់យ៉ាងសាហាវគ្មានញញើតដៃ ខណៈអតីតប្រពន្ធកំពុងតែហូបបាយជាមួយមិត្តភក្តិជាស្រីដូចគ្នា បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។ អំពើហិង្សានេះ បានកើតឡើងកាលពីម៉ោងប្រមាណ៩និង២០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ឃាង ឆវី អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ចំណែកអតីតប្តីដែលប្រើហិង្សានេះឈ្មោះ ហាន តៃ អាយុ៤៩ឆ្នាំ ។
លោកអធិការថ្លែងថា ស្ត្រីរងគ្រោះ និងជនដៃដល់ជាអតីតប្តី បានធ្វើលិខិតលែងលះគ្នា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដោយនាំគ្នាទៅផ្តិតមេដៃនៅផ្ទះលោកមេភូមិ ចំណែកអតីតប្តីរូបនេះក៏សុខចិត្តចុះចេញពីផ្ទះ ហើយទៅរស់នៅជាមួយប្អូនដែលមានផ្ទះនៅជិតគ្នានោះ ។ រីឯអតីតប្រពន្ធរស់នៅម្នាក់ឯង ចំណែកកូនចំនួន៣នាក់ទៅធ្វើការនៅប្រទេសថៃអស់ ។
លោកអធិការបន្តថា ចំពោះការលែងលះគ្នានេះ គឺដោយសារតែអតីតប្តីយកស្រីមកដេកនៅលើផ្ទះ ខណៈប្រពន្ធទៅធ្វើការនៅស្រុកថៃជាមួយនឹងកូនៗ ដើម្បីរកលុយមកសងបំណុលគេ ហើយពេលនោះប្តីបានសុំទិញម៉ូតូជិះសិន ប្រពន្ធក៏ព្រមឲ្យទិញ ។ ក្រោយពីទិញម៉ូតូបានហើយ ប្រពន្ធតែងតែផ្ញើលុយមកជារៀងរាល់ខែដើម្បីឲ្យប្តីយកទៅសងបំណុលគេ តែប្តីមិនសងគេទេ បែរជាយកលុយនាំស្រីមកដេកនៅនឹងផ្ទះទៅវិញ ។
នៅថ្ងៃមួយ ពេលប្រពន្ធត្រឡប់ពីថៃមកផ្ទះវិញ ក៏ឃើញប្តីយកស្រីមកដេកនៅនឹងផ្ទះ តែក៏មិនបាននិយាយស្តីអ្វីទេ ដោយគ្រាន់តែប្រាប់ថា បើលេងស្រីឲ្យចេះការពារ ហើយក៏មានរឿងបន្តិចបន្តួចរួចក៏ឈប់ទៅ ។ បន្ទាប់មក បុរសរូបនេះបានដឹកស្រីនោះទៅបាត់ ។ លុះបានប្រហែលមួយសប្តាហ៍ក្រោយមក បុរសរូបនេះបានសុំលុយប្រពន្ធចំនួន៥ពាន់បាតយកទៅធ្វើម៉ូតូខូច ។ ពេលនោះប្រពន្ធឲ្យលុយយកទៅធ្វើម៉ូតូ បែរជាទៅដេកជាមួយស្រី ចំណែកម៉ូតូក៏មិនបានធ្វើហើយក៏កើតជារឿងរ៉ាវឡើង ។
ពេលនោះ បុរសជាអតីតប្តីនិយាយថា «បើរស់នៅជាមួយគ្នាមិនបានទេ មានតែលែងលះគ្នា» ។ ចំណែកប្រពន្ធ ដោយសារតែឆ្អែតចិត្តផងនោះក៏តបភ្លាមៗថា «លែងគ្នាក៏បាន» ហើយប្តីរូប
នេះក៏បានសរសេរលិខិតដោយខ្លួនឯង រួចនាំគ្នាទៅផ្តិតមេដៃនៅផ្ទះមេភូមិ ។
លោកអធិការបន្តថា ក្រោយពីលែងលះគ្នាហើយ បុរសនោះចង់មកផ្សះផ្សាជាមួយប្រពន្ធ
វិញ តែអតីតប្រពន្ធមិនព្រម ។ ចំណែកអតីតប្អូនថ្លៃស្ត្រីរងគ្រោះនិយាយថា រឿងនេះបងប្រុសខ្ញុំទេជាអ្នកខុស តែបើចង់ជួបចែវិញចាំរកចាស់ទុំទៅនិយាយជាមួយចែទៅ ។
លុះនៅយប់ថ្ងៃកើតហេតុ មានមិត្តភក្តិជនរងគ្រោះឈ្មោះ ខាន់ សុលេម ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិជាមួយគ្នា បានមកឌុបជនរងគ្រោះទៅហូបបាយនៅផ្ទះរបស់គេ ។ នៅពេលត្រឡប់មកវិញ ខណៈឈប់នៅមុខផ្ទះ ស្រាប់តែអតីតប្តីដើរតម្រង់មក ដោយមានកាន់កាំបិតខ្វែវផង រួចក៏ស្ទុះមកឱបអតីតប្រពន្ធ ។ ពេលនោះក៏មានការប្រវាយប្រតប់គ្នា រវាងជនដៃដល់ និងស្ត្រីរងគ្រោះ ហើយក៏ត្រូវរងការកាប់ប្រហារត្រូវចំនួន៥កន្លែង គឺត្រូវមុខ ចំច្រមុះមកដល់ត្រចៀក ត្រូវមាត់ និងថ្គាម ត្រូវស្មាខាងស្តាំ ត្រូវកញ្ចឹង.ក ត្រូវកំភួនដៃឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកមង្គលបុរី ។
ចំណែកជនដៃជាប្តី ក្រោយពីធ្វើសកម្មភាពរួច ក៏បានកាន់កាំបិតរត់គេចខ្លួនបាត់ ដែលពេលនេះនគរបាលស្រុកកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (96)
SreyKhem
· 2020-09-25
😥😥😥
DaLyna
· 2020-09-25
🤐🤐🤐
SaMean SaMean
· 2020-09-25
😱😱😱
ញាញ់ ញាញ់
· 2020-09-25
😮😮😮
Nhanh SoPheak
· 2020-09-25
😕😕😕
Sreyne Srey
· 2020-09-25
😥😥😥
Hoeun LyDa
· 2020-09-25
😧😧😧
សាមឿន
· 2020-09-25
😮😮😮
Bot Clone
· 2020-09-19
I see
BOYAK007
· 2020-09-15
Good job 😃
មិត្ត363505243
· 2020-09-15
🤔🤔🤔🤔🤔
NaFY ID77247686
· 2020-09-15
😊
Khemara-LifeTalk
· 2020-09-15
nice article
Meng Hab
· 2020-09-15
👍👍
broasBoyzi
· 2020-09-15
Hi
- 1
- 2
- 3
- 4
- 5
- 6
- 7
ទៅកាន់