
TNAOT News
· 2020-09-14
ការនាំចូលខ្សែភាពយន្តល្បីៗ ពីបណ្តាប្រទេសអាស៊ាន ត្រូវបានកាត់បន្ថយក្នុងអំឡុងពេលកូវីដ១៩
#ខ្សែភាពយន្ត# #អាជីវកម្ម# #សង្គម# #ការនាំចូល# #ធ្លាក់ចុះ#
8522
បើទោះបីក្រសួងសុខាភិបាល បានប្រកាសឱ្យបើកដំណើរការរោងកុនឡើងវិញក៏ដោយ ប៉ុន្តែចំនួននៃការនាំចូលខ្សែភាពយន្ត ត្រូវបានថយចុះតិចជាងមុន។
ជាមួយគ្នានេះ ក្រុមហ៊ុនចែកចាយកុនផ្តាច់មុខ នៅប្រទេសកម្ពុជា WESTEC MEDIA LIMITED បានពិចារណា ទៅដល់ការជ្រើសរើសប្រភេទខ្សែភាពយន្ត សម្រាប់ធ្វើការនាំចូលមកកាន់ប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំង នៅតាមរោងកុននីមួយៗ។
បើតាមលោក ហៃ ប៊ុនម៉េង ប្រធានផ្នែក Studio WESTEC MEDIA LIMITED បានឱ្យដឹងថា ក្រុមហ៊ុន កំពុងព្យាយាមទិញរឿងបែប independent title សម្រាប់ធ្វើការនាំចូល ដាក់បញ្ចាំងនៅតាមរោងកុន។
លោកបញ្ជាក់ថា ដោយសារតែវិបត្តិកូវីដ១៩ បានធ្វើឱ្យការនាំចូលរឿង មានការធ្លាក់ចុះប្រមាណជិត៥០% ហើយចំនួនអ្នកមកទស្សនារឿងតាមរោងកុន ក៏មិនទាន់មានចំនួនច្រើនដែរ ដូច្នេះការទិញរឿងសម្រាប់នាំចូល គឺត្រូវមានការសម្រិតសម្រាំងខ្លាំងជាងមុន។ “ បើតាមការប៉ាន់ស្មាន ការនាំចូលរឿង អាចមានការធ្លាក់ចុះប្រហែលជិត៥០% ព្រោះរឿងដែលអាចនាំចូល នៅអំឡុងពេលកូវីដនេះ មានប្រហែលជា២០០Title ប៉ុណ្ណោះ ដែលខុសកាលពីឆ្នាំមុន មានប្រមាណ៣០០Title”។
មានមូលហេតុមួយទៀត ដែលនាំធ្វើឱ្យក្រុមហ៊ុន សម្រេចកាត់បន្ថយការនាំចូលខ្សែភាពយន្ត ប្រភេទហូលីវូត និងរឿងល្បីៗ ពីបណ្តាប្រទេសផ្សេងៗ គឺដោយសារតែក្រុមហ៊ុនផលិតខ្សែភាពយន្តមួយចំនួន ផ្អាកដំណើរការដូចគ្នា ដូច្នេះការស្វែងរកគុណភាពរឿងល្អ សម្រាប់នាំចូល គឺបានរួមចំណែកកាត់បន្ថយ ការចំណាយរបស់ក្រុមហ៊ុនបានមួយផ្នែក។
សូមបញ្ជាក់ថា រោងកុនបែបទំនើប នៅកម្ពុជាត្រូវបានបង្កើតឡើង មានចំនួន១៨កន្លែងសំខាន់ៗ ដែលក្នុងនោះមាននៅទីក្រុងភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និងប៉ោយប៉ែត។ រោងកុននៅទីក្រុងភ្នំពេញ ស្ទើរតែ៨០% គឺត្រូវបានបង្កើតច្រើនជាងគេ។
លោក ហៃ ប៊ុនម៉េង បានប្រាប់ថា ”ការនាំចូលកុនមុនកូវីដ១៩ ក្នុង១ឆ្នាំមានប្រហែលជាង៣០០រឿង តែនៅអំឡុងពេលវិបត្តិកូវីដនេះ វាធ្វើឱ្យមានការប្រែប្រួលខ្លាំង ក្នុងរយៈពេល៣ទៅ៤ខែនេះ។ ដោយក្នុង១ខែ យើងអាចលក់ចេញពី១០ទៅ២០រឿង ប៉ុន្តែ៣ទៅ៤ខែនេះ យើងគិតមើល១០ទៅ២០រឿងគុណ៤ហ្នឹងគឺវាមានការប៉ះពាល់ច្រើន”។
ការកាត់បន្ថយការ ការនាំចូលខ្សែភាពយន្ត វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ ភាពរីកចម្រើនផ្នែកវិស័យខ្សែភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ខ្លាំង ទៅដល់ចំណូលរបស់ក្រុមហ៊ុន និងការចំណាយរបស់បុគ្គលិក លើវិស័យនេះផងដែរ។
បច្ចុប្បន្ននេះក្រុមហ៊ុន WESTEC MEDIA LIMITED បានធ្វើការនាំចូលរឿងពីប្រទេសជាច្រើន ដូចជាថៃ ម៉ាឡេស៊ី ចិន អាមេរិក...ជាដើម៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សដែលមានលក្ខណៈទាំង ៣ ចំណុចនេះ ជីវិតជួបតែរឿងអាក្រក់ ធ្វើអ្វីក៏មិនជោគជ័យដែរ

និយាយមែន! ឆ្នាំទាំង ៣ ជីវិតនេះមិនបាច់ភ័យរឿងដាច់លុយទេ កាន់តែធាត់ កាន់តែហត់នឹងរាប់លុយ

ផលិតផលវប្បធម៍នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាគួរឱ្យស្រលាញ់ តើលោកអ្នកចូលចិត្តមួយណា?

ពេលសប្បាយចិត្ត និងពេលខឹង ត្រូវជៀសវាងធ្វើរឿងទាំងពីរនេះ ដើម្បីកុំឱ្យស្តាយក្រោយ

យោបល់ទាំងអស់ (95)
000999
· 2020-10-02
🙄🙄
មិត្ត681312270
· 2020-09-21
😐😐😐😐😐😐😐😐
Bot Clone
· 2020-09-20
u don't say
ធុល ខេមរា
· 2020-09-17
nice article
ID77299900
· 2020-09-15
😎😎😎
មិត្ត450224553
· 2020-09-15
😮😮😮😮😮
មិត្ត627571703
· 2020-09-15
😮😮😮
Reak sa 006
· 2020-09-15
😘😘
Chansey Thorn
· 2020-09-15
😮😮😮😮😮
អាល័ក្ខ ក្មេងឌឺ
· 2020-09-15
😮😮😮
មិត្ត857628496
· 2020-09-15
😥😥😥😥
មិត្ត593802206
· 2020-09-15
Xnxx
ID77636546
· 2020-09-15
Wow
Seangheng 9999
· 2020-09-15
🤔🤔🤔
មិត្ត347897041
· 2020-09-15
😮😮😮
- 1
- 2
- 3
- 4
- 5
- 6
- 7
ទៅកាន់