
TNAOT News
· 2020-09-14
កម្ពុជានាំចេញអង្ករ ទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណ៤សែនតោន ក្នុងរយៈពេល៨ខែឆ្នាំ២០២០
#អង្ករនិងស្រូវ# #ទីផ្សារក្រៅប្រទេស# #អាជីវកម្ម# #សង្គម# #ធ្វើការនាំចេញ#
3289
រយៈពេល៨ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ ទីផ្សារអន្តរជាតិមានប្រមាណជាង៤សែនតោន ក្នុងនោះប្រទេសចិនបានជាប់លំដាប់ទី១ ក្នុងការទទួលទិញអង្ករពីកម្ពុជា។ នេះបើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
បើតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា ប្រទេសសំខាន់៣ បានធ្វើការបញ្ជាទិញអង្ករពីកម្ពុជាក្នុងនោះប្រទេសចិន បានទិញអង្ករពីកម្ពុជា ក្នុងបរិមាណ១៦៤៦៩២តោន (៣៥,៥១%) អឺរ៉ុបក្នុងបរិមាណ១៥៤២៨៧តោន(៣៣,២៧%) នាំទៅអាស៊ាន ៦១ ៧០០ (១៣,៣០%) រួមទាំងប្រទេសដទៃទៀត៨៣១២៧តោន (១៧,៩២%)។
ដោយឡែកស្រូវកម្ពុជាត្រូវបានពេញនិយមធ្វើការនាំចេញទៅវៀតណាម គឺជាស្រូវដែលកសិកររស់នៅតាមព្រំដែន លក់ដោយផ្ទាល់ ទៅឈ្មួញវៀតណាម។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា ខេត្តចំនួន៥ ដែលបាននាំស្រូវ ទៅកាន់ប្រទេសវៀតណាមរួមមាន៖ ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងកំពតជាដើមនេះ អាចធ្វើការផលិតស្រូវ បានប្រមាណជាង១លានតោន សម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសវៀតណាម៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទោះជាបងប្អូនជិតស្និទ្ធប៉ុនណាក៏ដោយ ក៏មិនគួរជំពាក់គុណគ្នាក្នុងរឿង ៤ យ៉ាងនេះដែរ

រុក្ខជាតិអ្វីខ្លះ ដែលត្រូវបានដាំមុនគេតាំងពីការកកើតមនុស្សទេ?

ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម

ពាក្យអពមង្គល! ចំណាំមើលទៅ បើយាយតានិយាយពាក្យទាំងនេះទៅកាន់ចៅៗ ថ្ងៃមុខទៅច្បាស់ជាវិនាស

យោបល់ទាំងអស់ (0)