
TNAOT News
· 2020-09-15
ទៀតហើយបងប្អូន ! ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា សូមប្រយ័ត្នបាតុភូតធម្មជាតិ
#បាតុភូតធម្មជាតិ# #គ្រោះធម្មជាតិ# #ក្រសួងធនធានទឹក# #សង្គម# #សីតុណ្ហភាព#
2555
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង ។
ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង ។
ចំពោះស្ថានភាពបែបនេះធ្វើឱ្យ ១ – បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C និងសីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C ។ នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ ២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គរ ។
៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។
ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍ មានតំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង ។ អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ និងរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ ពិសេសចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញាផងដែរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (35)
eannaven
· 2020-09-21
yeah more rain
Pu Roeun
· 2020-09-17
oh my God wow
Renborith
· 2020-09-16
😥😥😥😥
ដារីញ៉ែលស្មោះស្នេហ៍
· 2020-09-16
😃😃😃😃😃😃
មិត្ត883737191
· 2020-09-16
😮
General Pro
· 2020-09-15
Wow
Saream Pe
· 2020-09-15
🙄😮😮
មិត្ត508198977
· 2020-09-15
🙄😫🤕
Konfang
· 2020-09-15
👍👍👍
ឈិតសុខចេក
· 2020-09-15
😬😬😬😬😬😬
Saven meas ousa
· 2020-09-15
ទៅណារួច
ID77427185
· 2020-09-15
😥
forward
· 2020-09-15
😥😐
GMIN
· 2020-09-15
ចប់លែងបានដើរលេងបណ្តោយ
NHEB BUNRITH
· 2020-09-15
ប្រយ័ត្នទាំងអស់គ្នា
- 1
- 2
- 3
ទៅកាន់