
TNAOT News
· 2020-09-15
ចិនថា វ៉ាក់សាំងកូវីដនៅពេលនេះ មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ
#ការផ្ទុះឡើង# #សុខភាព# #ការចាក់សោរ# #ជំងឺ# #វ៉ាក់សាំង#
3071
ចិន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មន្ត្រីវេជ្ជសាស្ត្រកំពូលរបស់ប្រទេសចិនបានលើកឡើងថា មិនមែនគ្រប់គ្នានៅក្នុងប្រទេសចិននឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នោះទេ ហើយគេគួរតែឱ្យអាទិភាពលើបុគ្គលិកពេទ្យជួរមុខ និង ប្រជាជនដែលមានហានិភ័យខ្ពស់។
លោក Gao Fu ប្រធានមជ្ឈមណ្ឌលការពារ និងបង្ការជំងឺរបស់ប្រទេសចិន (CDC) បាននិយាយនៅក្នុងពិធីប្រជុំស្តីពីវ៉ាក់សាំងនៅក្នុងទីក្រុង Shenzhen ថា៖ «ចាប់តាំងពីរលកទី១ នៃជំងឺកូវីដ១៩ បានលេចចេញនៅទីក្រុង Wuhan ប្រទេសចិនបានរួចផុតពីផលប៉ះពាល់នៃកូវីដ ជាច្រើនដងរួចមកហើយ»។
លោក Gao បានបន្ថែមថា សំណួរដែលគេសួរថា តើវ៉ាក់សាំងគួរតែប្រើប្រាស់លើមនុស្សទូទៅដែរឬអត់? គឺពាក់ព័ន្ធជាមួយនឹងការលៃលកឱ្យស្មើគ្នារវាងផលចំណេញ និងបញ្ហាផ្សេងៗ ដោយចង្អុលបង្ហាញពីកត្តាដូចជា ថ្លៃដើម និងផលប៉ះពាល់ដែលអាចកើតមាន។ លោកថា បច្ចុប្បន្នមិនចាំបាច់ចាក់ឱ្យមនុស្សគ្រប់គ្នាទេ តែវាអាចនឹងផ្លាស់ប្តូរប្រសិនបើមានការប្រើប្រួលនៃស្ថានភាព។
លោកបានបន្ថែមថា វ៉ាក់សាំងដែលមានសក្តានុពលណាមួយនឹងត្រូវបានផ្តល់អាទិភាពសម្រាប់អ្នកដែលនៅជួរមុខរួមមានបុគ្គលិកពេទ្យជនជាតិចិន ដែលធ្វើការនៅឯក្រៅប្រទេស ក្នុងកន្លែងផ្ទុកវីរុស និងមនុស្សដែលធ្វើការនៅក្នុងបរិស្ថានដែលមានហានិភ័យខ្ពស់ដូចជាភោជនីយដ្ឋាន សាលារៀន ឬសេវាសំអាត។
គោលនយោបាយនេះ បានធ្វើឱ្យយើងឃើញមានភាពផ្ទុយគ្នារវាងប្រទេសចិន និងប្រទេសលោកខាងលិចជាច្រើន ជាពិសេសគឺប្រទេសអូស្ត្រាលី ដែលបានប្រកាសផែនការចាក់វ៉ាក់សាំងឱ្យប្រជាជនទាំងអស់។
ចំនួនវីរុសដែលត្រូវបានគេរាយការណ៍នៅប្រទេសចិនមានកម្រិតទាបចាប់តាំងពីនិទាឃរដូវ។ មានការផ្ទុះឡើងខ្លះៗនៅខេត្តជីលីននៅខែឧសភា ដែលមានការផ្ទុះឡើងនៅទីក្រុងប៉េកាំងនៅខែមិថុនា និងមួយទៀតនៅរដ្ឋធានីស៊ីនជាំង នៅខែកក្កដា ប៉ុន្តែទាំងនេះត្រូវបានឆ្លើយតបជាមួយនឹងវិធានការណ៍នៃការចាក់សោរជាបន្ទាន់ និងការធ្វើតេស្តទ្រង់ទ្រាយធំ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភ្ញៀវទេសចរជិត១៦ម៉ឺននាក់ ដើរលេងកម្សាន្តអបអរសាទរឆ្នាំថ្មី នាថ្ងៃទី២ សង្ក្រាន្តត្បូងឃ្មុំ

Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

សម្ដេចតេជោបានចាត់ទុកប្រធានាធិបតីចិន ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៥នេះ

ហេតុអ្វីមនុស្សរាប់ពាន់លាននាក់លើពិភពលោក តែអាចមានក្រយៅដៃមិនដូចគ្នាសោះ? នេះ គឺជាមូលហេតុ

យោបល់ទាំងអស់ (33)
Bot Clone
· 2020-09-21
the vaccine isn't quite ready yet
មិត្ត833974943
· 2020-09-17
😍😍😎
អង្គរក្សBHQ
· 2020-09-16
😃😃
មិត្ត761542562
· 2020-09-16
😅
មិត្ត019794286
· 2020-09-16
😅
Neang Sreyphen
· 2020-09-16
😐😐
ប្អូនទីបី
· 2020-09-16
🙂🙂
Share It For You
· 2020-09-16
👎
Seyla official
· 2020-09-15
▶️🎹🎹🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎👏👏👏🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎎🎹▶️
មិត្ត34026745
· 2020-09-15
🙂🙂🙂
មិត្ត749708292
· 2020-09-15
😮😮😮
Frandy Gaming
· 2020-09-15
👍👍
KOP KUP KIP
· 2020-09-15
👍
ប្រភពស្រីស្អាត
· 2020-09-15
🤗🤗🤗
Piseth ID76949695
· 2020-09-15
😍😍😍
- 1
- 2
- 3
ទៅកាន់