
TNAOT News
· 2020-09-18
គន្លឹះងាយៗក្នុងការធ្វើការ Freelance ដោយជោគជ័យ
#អាជីវកម្ម# #Freelance# #ការធ្វើការ# #សង្គម# #ជោគជ័យ#
8736
លោកស្ទេហ្វេន ចរជី (Stefan Georgi) បានធ្វើការក្នុងក្រុមហ៊ុនមួយនៅឆ្នាំ ២០១១ មុនពេលដែលឃើញមិត្តស្រីរបស់ខ្លួនធ្វើការជាអ្នកនិពន្ធ Freelance ដោយសប្បាយចិត្ត។ លោកក៏បានសម្រេចចិត្តធ្វើការ Freelance ដូចមិត្តស្រីខ្លួនដែរ។ តាំងពីពេលនោះមកលោកបានធ្វើជាអ្នកនិពន្ធ Freelance ដែលរកចំណូលបានប្រមាណ ៤៣២,០០០ដុល្លារទៅហើយក្នុងឆ្នាំនេះ។
ខាងក្រោម គឺជាគន្លឹះមួយចំនួនដែលលោកបានចែករំលែកសម្រាប់អ្នកដែលចង់ធ្វើការ Freelance ដោយជោគជ័យ ៖
១. ចាត់ទុកខ្លួនឯងជាម្ចាស់អាជីវកម្ម
រាល់ពេលដែលអ្នកសម្រេចចិត្តទទួលយកការងារ Freelance ជាការងារក្រៅម៉ោង ឬការងារពេញម៉ោង អ្នកត្រូវចងចាំថា អ្នកប្រៀបបានជាម្ចាស់អាជីវកម្មដែលលក់សេវាកម្មរបស់អ្នកឲ្យទៅអតិថិជនដែរ។ អ្នកនឹងត្រូវគ្រប់គ្រងផ្នែកលក់ ផ្នែកសេវាកម្មបម្រើអតិថិជន គ្រប់គ្រងគម្រោង និងការពិនិត្យគុណភាព និងដឹកជញ្ជូនផងដែរ។
អ្នកត្រូវគិតពីចំណុចដែលនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកបន្តមានភឫពជោគជ័យ អាចទាក់ទាញអតិថិជនបានច្រើន និងបង្កើនប្រាក់ចំណូលរបស់អ្នកក្នុងទីផ្សារដែលមានដៃគូប្រកួតប្រជែងដទៃ។
២. ត្រូវរក្សាភាពជាក់ស្តែងពីពេលវេលាដែលអ្នកត្រូវការដើម្បីបញ្ចប់គម្រោង
ពេលវេលាមានសារៈសំខាន់ណាស់ ដូច្នេះអ្នកត្រូវតែធានាថាអ្នកអាចបញ្ចប់ការងារឲ្យទាន់ពេលវេលាដែលបានកំណត់។ ដូច្នេះអ្នកត្រូវដឹងថា អ្នកត្រូវការពេលប៉ុន្មានដើម្បីបញ្ចប់ការងារនីមួយៗ និងចាត់ចែងពេលវេលារបស់អ្នកឲ្យបានច្បាស់លាស់។
ការមិនអាចបញ្ចប់កិច្ចការតាមពេលកំណត់នឹងធ្វើឲ្យអតិថិជនគិតថាអ្នកមិនអាចពឹងផ្អែកបាន។
៣. ចាត់ទុកខ្លួនឯងជាការវិនិយោគ
ពេលដែលអ្នកកំពុងគិតពីថ្លៃដែលអ្នកចង់ទាមទារសម្រាប់ពេលវេលារបស់អ្នក អ្នកមិនគួរខ្លាចក្នុងការទាមទារខ្ពស់ទេប្រសិនបើអ្នកជឿជាក់លើសសមត្ថភាពនិងបទពិសោធន៍របស់អ្នក។
មូលហេតុដែលក្រុមហ៊ុនភាគច្រើនមករកអ្នកគឺមកពីពួកគេគិតថាអ្នកអាចជួយឲ្យពួកគេសម្រេចបានគោលដៅរបស់ពួកគេបាន។ មានន័យថាពួកគេត្រូវការអ្នក និងសេវាកម្មរបស់អ្នក៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គ្រួសារមានសញ្ញាទាំង៣នេះ គ្រួសារនឹងមានតែស្នាមញញឹម និងភាពកក់ក្តៅ

មនុស្សស្រី៦ប្រភេទ ចូលចិត្តទាក់ទងជាមួយប្តីគេដោយមិនខ្វល់ពីរឿងបាបបុណ្យ

លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

លក្ខណៈពិសេសចិន ពោរពេញក្នុងភូមិកីឡាករព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

យោបល់ទាំងអស់ (93)
BC M
· 2020-09-24
time for bitcoin mining
Ah Mickey
· 2020-09-20
👍👍👍
Start
· 2020-09-20
🙂🙂
មិត្ត070896344
· 2020-09-19
😎😎😎😎
ID76876791
· 2020-09-19
wow
មិត្ត0313144704
· 2020-09-19
😍🤗😘😍😘
Vanden ID77037507
· 2020-09-19
👍👍👍👍👍
Our World
· 2020-09-19
Good information for all of us 👍😊❤️
Pu Roeun
· 2020-09-19
oh my God wow
Chheangly17
· 2020-09-19
Good
មិត្ត537203552
· 2020-09-19
😍😍😍😍😍
Dara Coca
· 2020-09-19
😎
Em Lyny
· 2020-09-19
🤗😍😘
LEY Nhean
· 2020-09-19
😮😮
SP Kon Mak
· 2020-09-19
👍🏻👍🏻👍🏻👍🏻
- 1
- 2
- 3
- 4
- 5
- 6
- 7
ទៅកាន់