បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-18

ត្រឹម​២​ថ្ងៃនេះ​បុណ្យ​ភ្ជុំបិណ្ឌ មាន​ភ្ញៀវ​ទេសចរ​ជិត​៧​ពាន់​នាក់​មក​កម្សាន្ត

#ដើរលេង# #ខេត្តរតនគិរី# #ភ្ជុំបិណ្ឌ# #ទេសចរ# #ដើរលេងស្រុកខ្មែរ#

3552

ខេត្តរតនគិរី ៖ ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ភ្ញៀវ​ទេសចរ​ប្រមាណ​ជា​៦.៩៤៦​នាក់ បាន​មក​លេង​ក​ម្សា​ន​នៅ​ក្នុង​ខេត្តរតនគិរី ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ។

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ភ្ញៀវ​ទេសចរ​បាន​មក​លេង​កម្សាន្ត​នៅ​ខេត្តរតនគិរី ប្រមាណ​៦.៩៤៦​នាក់ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ​៦.៨១០​នាក់​។ ដោយឡែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​តែ​១៣៦​នាក់​ប៉ុណ្ណោះ​រយៈពេល​២​ថ្ងៃនេះ គឺ​ចាប់ពី​ថ្ងៃ​ទី​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០​នេះ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ក៏​បាន​រំពឹង​ទុក​ថា នៅ​ថ្ងៃ​ទី​១៨ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​ភ្ញៀវ​អាច​នឹង​កើនឡើង​បន្ថែម​ទៀត​។ លោក​បន្ត​ថា មន្ទីរ​ទេសចរណ៍​បាន​រៀបចំ​សេវាកម្ម​សំខាន់​ៗ​ដូច​ជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន សំរាប់​ទទួលភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរជាតិ​យ៉ាង​ល្អ​ប្រសើរ និង​បាន​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ បាន​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​លេង​កំសាន្ត​នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​នេះ​ផង​ដែរ​។

ហើយ​ភ្ញៀវ​ទេសចរ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​បាន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួម​គ្នា​ថែរក្សា​អនាម័យ សំអាត​បរិស្ថាន បាន​ល្អ​ជាប់​ជា​ប្រចាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ទោះបី​ជំងឺ​ដ៏​កាច​សាហាវ​នេះ មានការ​ថមថយ​ក្នុង​ប្រទេស​យើង​ក៏​ដោយ​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តរតនគិរី​នេះ មាន​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​១៤​កន្លែង និង​រមណីយ​ដ្ឋាន រ៉ឺ​សត​កែ​ច្នៃ​ដោយ​វិស័យ​ឯកជន​ចំនួន​៦​កន្លែង​ផង​ដែរ​។ ហើយ​កន្លែង​រមណីយ៍ដ្ឋាន​ដែល​ទាក់ទាញ​ភ្ញៀវ​ចូល​ចិត្ត​ទៅ​លេង​កម្សាន្ត​ច្រើន​ជាងគេ​នោះ គឺ​ភាគច្រើន​ជា​រមណីយ៍ដ្ឋាន​បែប​ធម្មជាតិ​មាន​ដូច​ជា ៖ បឹង​យក្ស​ឡោម​, បឹង​លំ​កុ​ដ​, ទឹកធ្លាក់​៧​ជាន់ អូរ​ស៊ិ​ន​លែ​រ៍ និង​ទឹកជ្រោះ​កាចា​ញ​ជាដើម ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (55)

BC M

· 2020-09-24

wear mask

សាន់យ៉ា080819

· 2020-09-20

អានព័ត៌មានត្នោត បានទាំងចំណេះ បានទាំងរង្វាន់😍😍😍😍😍😍😍😍😍😍😍😍😍😍👍👍👍👍👍

Yang earth

· 2020-09-20

😎😎😎😎

មិត្ត829903342

· 2020-09-20

😍

ID77119642

· 2020-09-20

😮😮😍😍

Ing Winnie

· 2020-09-20

នៅជិតផ្ទះខ្ញុំដែរ

Phanna sad

· 2020-09-20

😱😱😱

មិត្ត352161110

· 2020-09-20

🤗🤗🤗😍😍

មិត្ត75468887

· 2020-09-20

😮

មិត្ត411852776

· 2020-09-19

😍😍😍😍😍😍

A JJ nan

· 2020-09-19

🤔

មិត្ត537203552

· 2020-09-19

😍😍😍😍😍

WWE News

· 2020-09-19

😍😍

មិត្ត670593549

· 2020-09-19

so

មិត្ត703272520

· 2020-09-19

😊😊😊

  • 1
  • 2
  • 3
  • 4
ទៅកាន់

ការណែនាំពិសេស