SaroeunPheara

· 2020-09-19

Liverpool សម្រេចគោលដៅទិញយកកីឡាករ Thiago ពីក្លិប Bayern Munich ហើយ

#Liverpool# #Thiago# #កីឡា# #Bayern# #បាល់ទាត់អន្តរជាតិ#

1322

ក្លិបបាល់ទាត់ Liverpool បានចុះហត្ថលេខាទិញយកកីឡាករ Thiago Alcantara ពីក្លិប Bayern Munich ដោយជោគជ័យហើយ។

ក្រោយបញ្ចប់ការចរចាគ្នាជាច្រើនសប្តាហ៍មក ក្លិប Bayern បានព្រមព្រៀងលក្ខខណ្ឌគ្នាជាមួយនឹងក្លិប Liverpool សម្រេចអនុញ្ញាតឱ្យកីឡាករ Thiago ចាកចេញក្នុងតម្លៃខ្លួន ២៥ លានផោន ដោយចុះកុងត្រារយៈពេល ៤ ឆ្នាំ។

កីឡាករខាងលើមានជំនាញលេងជាខ្សែបម្រើកណ្តាល រូបគេអាចទាត់បាល់បញ្ចូលទីបាន ៣១ គ្រាប់ ក្នុងអំឡុងពេលលេងឱ្យក្លិប Bayern ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២០។

គួរឱ្យដឹងដែរថា ខ្សែបម្រើ វ័យ ២៩ ឆ្នាំ សញ្ជាតិអេស្ប៉ាញ រូបនេះ ធ្លាប់លេងនៅក្លិប Barcelona មុននឹងផ្លាស់មកចូលរួមជាមួយ Bayern៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស