
TNAOT News
· 2020-09-19
អាមេរិកមិនខុសអីពីចិនទេ! បម្រាមបិទ TikTok របស់លោកត្រាំអាចមានន័យថាបិទសិទ្ធិសេរីភាពបណ្ដាញអ៊ីនធឺណេត
#App# #WeChat# #អាមេរិក# #បច្ចេកវិទ្យា# #TikTok# #ចិន# #Trump#
10887
នៅពេលដែលផ្នែករដ្ឋបាលរបស់លោក Trump បានប្រកាសផែនការហាមឃាត់លើការប្រើប្រាស់ TikTok និង WeChat ពី app stores របស់អាមេរិកនៅសប្ដាហ៍នេះ ក្រុមអ្នកជំនាញបច្ចេកវិទ្យា និងរដ្ឋាភិបាលមួយចំនួនបានរំលឹកពីយុទ្ធសាស្ត្រតឹងរឹងលើអ៊ីនធឺណេតដូចជា ប្រទេសចិន។
ច្បាស់ដូចឆ្លុះកញ្ចក់ចិនប្រើវិធីសាស្ត្រ “ជញ្ជាំងភ្លើង(great firewall)” បិទកម្មវិធី និងវែបផ្សាយដែលទំនងជាប៉ះពាល់ដល់រដ្ឋាភិបាល និងផលប្រយោជន៍របស់រដ្ឋ។ ខណៈពេលដែលគ្រប់គ្នាស្គាល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាអ្នកតតាំងដើម្បីសេរីភាពទូលាយក្នុងការប្រើប្រាស់អ៊ីនធឺណេតដោយមិនមានការគ្រប់គ្រងទូទាំងពិភពលោក ហើយវាបានបង្កើនភាពតានតឹងផ្នែកនយោបាយសេដ្ឋកិច្ចរវាងអាមេរិក និងចិនជាបន្តបន្ទាប់។
ការហាមឃាត់លើ TikTok និង WeChat ដោយផ្អែកលើហេតុផលថាវាជាកម្មវិធីមានមូលដ្ឋានក្នុងប្រទេសចិនហើយចិនមានច្បាប់លើកម្មវិធីក្នុងប្រទេសខ្លួនដោយតម្រូវឲ្យប្រគល់ទិន្នន័យស្នើសុំណាមួយឲ្យទៅរដ្ឋាភិបាលចិន។ ប៉ុន្តែធាតុពិតបម្រាមទាំងនេះគឺវាទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលស្ថិតនៅក្រោមអំណាចលោក Trump និងលោក Xi Jinping។
ដូចដែលបានរៀបរាប់នៅខាងលើ យោងតាមបម្រាមហាមឃាត់ប្រជាជនអាមេរិកលើការដោនឡូតប្រើប្រាស់កម្មវិធី TikTok និង WeChat វាជាសញ្ញាគួរឲ្យកត់សម្គាល់ថាអាមេរិកក៏មិនខុសអីពីចិនដែលបិទសិទ្ធិសេរីភាពប្រជាជាតិក្នុងការប្រើប្រាស់បណ្ដាលអ៊ីនធឺណេត និងអាចមានផលប៉ះពាល់ដល់រហសនាមអាមេរិកដែលគេស្គាល់ថាជាប្រទេសសេរី។ ប្រែសម្រួលដោយ៖ រីតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)