
TNAOT News
· 2020-09-19
សូមពលរដ្ឋនៅតាមដងស្ទឹង និងលេងទឹកស្ទឹងមេត្តាប្រុងប្រយ័ត្នខ្ពស់
#ទឹកស្ទឹង# #គ្រោះធម្មជាតិ# #ក្រសួងធនធានទឹក# #សង្គម# #ទឹកភ្លៀង#
10283
ខេត្តប៉ៃលិន ៖ គិតមកត្រឹមរសៀលថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្លៀងបានធ្លាក់ខ្លាំងនៅតំបន់ភ្នំ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងប៉ៃលិន ធ្វើឲ្យកម្ពស់ទឹកស្ទឹងប៉ៃលិន ឡើងដល់កម្ពស់១,៨ ម ដែលជាធម្មតាទឹកស្ទឹងនេះហូរត្រឹមកម្ពស់០,៥ ម ប៉ុណ្ណោះ ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ។
ក្រសួងបានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋដែលនៅតាមដងស្ទឹង ពិសេសបងប្អូនដែលកំពុងលេងទឹកស្ទឹង មេត្តាប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)