
TNAOT News
· 2020-09-21
ក្រសួងចាត់ទុកខេត្តបាត់ដំបង មានភ្ញៀវមកកម្សាន្តច្រើនជាងគេ
#ដើរលេង# #ខេត្តបាត់ដំបង# #ដើរលេងស្រុកខ្មែរ# #បុណ្យភ្ជុំបិណ្ឌ# #រមណីយដ្ឋាន#
3046
ខេត្តបាត់ដំបង៖ ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងតិចជាង១៣៤.៤០០នាក់ បានមកស្នាក់នៅ និងបានធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តបាត់ដំបង ក្នុងរយៈពេលថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ នេះបើតាមរបាយការណ៏បូកសរុបរបស់ក្រសួងទេសចរណ។ ហើយចំនួននេះ គឺជាការកើនឡើងលើសពីតាមបណ្ដាខេត្តនានា និងរាជធានី បើប្រៀបធៀបដំណើរកំសាន្តរបស់ភ្ញៀវនៅទូទាំងប្រទេសកម្ពុជា។
របាយការណ៍របស់ក្រសួងទេសចរណ៍ សម្រាប់រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៦ ដល់១៨ កញ្ញា ២០២០ បានបង្ហាញអំពីតួលេខជាក់លាក់នៃចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកំសាន្តតាមបណ្ដាខេត្តនានា និងរាជធានីនៅទូទាំងប្រទេសកម្ពុជា ។ បើតាមរបាយការណ៍នេះ ក្នុងចំណោម២៥ខេត្ត-រាជធានី ក្រសួងបានចាត់ទុកខេត្តបាត់ដំបង មានភ្ញៀវធ្វើដំណើរទៅកំសាន្តច្រើនជាងគេ។
ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា បានថ្លែងប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២០ កញ្ញាថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ខេត្តបាត់ដំបងទទូលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១៣៤.៤៤០នាក់ ដែលបានមកស្នាក់នៅនិងធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាននានា ។ លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងតាមបណ្ដាខេត្តនានានិងរាជធានីផង គឺខេត្តបាត់ដំបងទទួលបានភ្ញៀវច្រើនជាងគេ ។
បើយោងតាមរបាយណ៍ជាក់ស្ដែងរបស់ក្រសួងទេសចរណ៍ខេត្តបាត់ដំបងលេខ១ ( ១៣៤,៤៤០នាក់ ) ខេត្តសៀមរាមលេខ២ ( ១២២,៣៧០នាក់ ) និង ខេត្តកំពតលេខ៣ ( ៩៤,៤៧៩នាក់ ) ខណៈខេត្តស្វាយរៀង ជាប់លេខចុងក្រោយគេ ( ១,៩៥៦នាក់ ) ។ ដោយឡែក សម្រាប់ខេត្តបាត់ដំបង បើតាមរបាយការណ៍ដដែលនេះបានបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃកន្លងទៅនេះ ខេត្តដ៏ចំណាស់មួយនេះ ទទូលបានភ្ញៀវជាតិចំនួន១៣៤.២៨០នាក់ និងភ្ញៀវអន្តរជាតិទទួលបានចំនួន១៦០នាក់ ។ ត្រង់ចំណុចនេះ លោកអ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបង្ហាញនូវមោទនភាពថា មានចំណុចពិសេសៗជាច្រើន ដែលនាំឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ខេត្តបុរាណមួយនេះច្រើនជាងខេត្តដទៃ នៅក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ។
លោកបានពិព័រនាអំពីចំណុចពិសេសៗ ដោយសង្ខេបយ៉ាងដូច្នេះថា «ការជម្រុញនិងលើកកំពស់ដល់សហគមន៍ទេសចរណ៍ការរៀបចំផ្នែកអនាម័យ និងសណ្ដាប់ធ្នាប់តាមរមណីដ្ឋាននានា ការរៀបចំកែលំអតាមរមណីយដ្ឋានស្អាតល្អ ទាំងកន្លែងកំសាន្ត ទាំងផ្នែកបរិស្ថាន និងការធានានូវសុវត្ថិភាពទាំងការធ្វើដំណើរ ទាំងទីតាំងកំសាន្ត រួមទាំងទីកន្លែងស្នាក់នៅផង» ដែលជាយុទ្ធសាស្ត្រសម្រាប់វិស័យទេសចរណ៍របស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំជម្រុញកន្លងមក ។ ហើយទាំងនេះជាមូលហេតុ ដែលទាក់ទាញភ្ញៀវទេចសចរកាន់តែខ្លាំងឲ្យធ្វើដំណើរមកកំសាន្តខេត្តបាត់ដំបង រហូតមានការកើនឡើងក្នុងឆ្នាំនេះ។
ប៉ុន្តែលោកប្រធានមន្ទីរបានលើកករណីជាពិសេសជាងនេះថា កាលអំឡុងពេលដែលរដ្ឋាភិបាលផ្ដល់ឱកាសរយៈពេល១សប្ដាហ៍ឲ្យប្រជាពលរដ្ឋ និង មន្ត្រីរាជការឈប់សម្រាកដើរកំសាន្ត កាលពីប៉ុន្មានសប្ដាហ៍មុននេះ ភ្ញៀវទេសចរភាគច្រើន បានធ្វើដំណើរសម្រុកទៅកំសាន្តខ្លាំង នៅតាមបណ្ដាខេត្តនានា ភាគឥសាន ខេត្តសៀបរាប ឬ ខេត្តតាមបណ្ដាខេត្តជាប់មាត់សមុទ្រ នៃប្រទេសកម្ពុជា។ លុះដល់រដូវបុណ្យភ្ជុំបិណ្ឌនេះ ទើបភ្ញៀវទេចសច្រើនលើសលប់ នាំគ្នាសម្រុកមកកំសាន្តនៅខេត្តបាត់ដំបងវិញម្ដង។ ម្យ៉ាងវិញទៀត ការធ្វើដំណើររបស់ភ្ញៀវទៅកំសាន្តតាមរមណីយដ្ឋាននានា នៅខេត្តបាត់ដំបងឆ្នាំនេះ បើតាមការធ្វើស្ថិតិគឺភ្ញៀវ ហាក់មិនសូវចំណាយប្រាក់ច្រើនដូចឆ្នាំមុនៗទេ។ ព្រោះពួកគេបានភ្ជាប់មកជាមួយនូវឧបករណ៍ច្រៀងកំសាន្ត ម្ហូបអាហារគ្រប់បែបយ៉ាង ពេលទៅដល់គោលដៅពួកគេគ្រាន់តែជួលទីតាំងអង្គុយលេងតែប៉ុណ្ណោះ។ ដូច្នេះភ្ញៀវទេសចរបានចំណាយថវិកាតិចបំផុត។
មន្ទីរទេសចរណ៍ខេត្ត បានបង្ហាញរបាយការណ៍ដាច់ដោយឡែកមួយ ស្ដីពីដំណើរកំសាន្តរបស់ភ្ញៀវ ដែលបានធ្វើដំណើរមកកាន់ខេត្តបាត់ដំបង។ តាមរយៈរបាយការណ៍នេះ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា បាននិយាយថា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃដូចគ្នា គឺឆ្នាំ២០២០នេះ ខេត្តបាត់ដំបងទទូលបានភ្ញៀវជាតិ និងអន្តរជាតិ កើនឡើងចំនួន៣,៩១% ( ឆ្នាំ២០១៩ មានភ្ញៀវចំនួន១២៩.៣៨០នាក់ និងឆ្នាំ២០២០២នេះ មានភ្ញៀវចំនួន១៣៤.៤៤០នាក់ )។
លោក ភីនីស្សារ៉ា បានបញ្ជាក់ដែរថា ភ្ញៀវដែលធ្វើដំណើរមកលេងបាត់ដំបងក្នុងឪកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះស្ទើរ៨០% មានគោលដៅទៅជិះឡូរីកំសាន្ត នៅស្រុកបាណន់ ក្រៅពីនេះពួកគេធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋានទឹកធ្លាក់នានា នៅក្នុងស្រុកសំឡូត និង ស្រុករនតមណ្ឌល ។ ដោយឡែក បន្ទប់ស្នាក់នៅ តាមបណ្ដាសណ្ធាគារ ឬ ផ្ទះសំណាក់វិញ នៅសេសសល់ប្រហែល២០% ប៉ុណ្ណោះ។ ហើយស្ទើរទាំងអស់ នៃភ្ញៀវដែលបានមកដល់ខេត្តបាត់ដំបង ពួកគេបានស្នាក់នៅតែមានមួយចំនួនតូចដែលបានធ្វើដំណើរកំសាន្តតាមរមណីយដ្ឋានរួច បន្តដំណើរទៅមុខមិនបានស្នាក់នៅ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កាំភ្លើងខ្លីដ៏ប្រណិត របស់អធិរាជបារាំង លោក Napoleon លក់ក្នុងតម្លៃ ១,៨៣ លានដុល្លារ

គន្លឹះសំខាន់២យ៉ាង ដើម្បីជួយអ្នកថែរក្សាស្បែកឱ្យស ទោះនៅក្នុងរដូវក្តៅ

មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន

ជាការពិតមែនទេ! គេថា មនុស្សដែលកើតចុងឆ្នាំ ច្រើនតែច្រើនតែមានបញ្ញាឆ្លាតវៀងវៃជាងគេ? តើវាជាអបិយជំនឿ ឬវិទ្យាសាស្ត្រ?

យោបល់ទាំងអស់ (51)
មិត្ត556710576
· 2020-09-27
I see
A JJ nan
· 2020-09-23
🤔😐
Thavy Tang
· 2020-09-23
🤗🤗😎😍
ID168888
· 2020-09-23
🙂🙂🙂🙂
ID1320954050646456
· 2020-09-23
😍😍
មិត្ត376439106
· 2020-09-23
good
Thou bro
· 2020-09-23
😍
NaFY ID77247686
· 2020-09-23
😊
ID77154757
· 2020-09-23
😀😀😀😀😀😀😀😀
Sreng Sokun
· 2020-09-23
😘😘😘😍😍😍
pink235380275
· 2020-09-23
🙂🙂🙂🙂🙂
មិត្ត883737191
· 2020-09-23
😍
Sina KORNG
· 2020-09-22
🙂
panha intellect
· 2020-09-22
🤗
CHOT CHANNY
· 2020-09-22
🙂
- 1
- 2
- 3
- 4
ទៅកាន់