
TNAOT News
· 2020-09-21
ចិនដាក់ចេញនូវគោលនយោបាយថ្មីៗ ដើម្បីគាំទ្រដល់រថយន្តឧស្ម័នអ៊ីដ្រូសែន
#អ៊ីដ្រូសែន# #រថយន្ត# #ក្រសួងហិរញ្ញវត្ថុ# #ឧស្សាហកម្ម# #បច្ចេកវិទ្យា#
7446
ក្រសួងហិរញ្ញវត្ថុបានរបស់ប្រទេសចិន បានដាក់ចេញនូវគោលនយោបាយថ្មីៗដើម្បីគាំទ្រដល់រថយន្តឧស្ម័នអ៊ីដ្រូសែន។ ដោយធ្វើការកែលម្អសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យានៃឧស្សាហកម្ម។
ប្រទេសចិនក៏ជាទីផ្សារធំបំផុតរបស់ពិភពលោកសម្រាប់រថយន្តថាមពលថ្មី (NEVs) ដែលរួមបញ្ចូលទាំងឡានអគ្គិសនី (ប្រភេទឡានសាកថ្ម មិនប្រើសាំង) ក៏ដូចជារថយន្តប្រភេទកូនកាត់ និងអ៊ីដ្រូសែនផងដែរ។
ដើម្បីគាំទ្រដល់អ្នកផលិត Neighborhood Electric Vehicle (NEV) តាមគោលការណ៍ថ្មីនេះ គឺផ្តល់ការឧបត្ថម្ភធនលើការលក់ និងការបង្កើតថ្មីនេះ។ ហើយតម្រូវឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនក្នុងតំបន់បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់លក្ខណៈស្តង់ដា និងគំរូអាជីវកម្មសម្រាប់ឧស្សាហកម្មប្រភេទនេះផងដែរ។
Neighborhood Electric Vehicle (NEV)
ស្របគ្នានេះដែរ រដ្ឋាភិបាលនិងក្រុមហ៊ុនក្នុងតំបន់ ចាំបាច់ត្រូវបង្ហាញថា គម្រោងរួមគ្នារបស់ពួកគេ រួមបញ្ចូលការបញ្ចុះថ្លៃលើប្រេងឥន្ធនៈអ៊ីដ្រូសែនផងដែរ។ ដើម្បីបង្កើនចំនួនស្ថានីយ៍សាកថាមពលអ៊ីដ្រូសែន និងកែលម្អបច្ចេកវិទ្យាដែលពាក់ព័ន្ធ។
ក្រសួងបានបន្តដែរថា អាជ្ញាធរនឹងចូលរួមគាំទ្រដល់គម្រោងការនេះ ដោយផ្តល់រង្វាន់លើការវាយតម្លៃដល់កន្លែងដែលចូលរួមលើវិស័យសំខាន់ៗនេះ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ប្រទេសចិនមានយានយន្តអ៊ីដ្រូសែនជាង ៧ពាន់គ្រឿង បើប្រៀបធៀបជាមួយរថយន្តអាគុយអគ្គិសនីនិងថាមពលកូនកាត់សុទ្ធជាង ៤ លានគ្រឿង។
ក្រោមគោលការណ៍នេះ ក្រុមហ៊ុនផលិតរថយន្តសកលរួមមាន Toyota Motor 7203.T និង Hyundai Motor 005380.KS បានប្រកាសរួចហើយនូវផែនការ ដាក់ឱ្យប្រើប្រាស់រថយន្តអ៊ីដ្រូសែនរួចហើយនៅក្នុងប្រទេសចិន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បុគ្គលឆ្លាត ចំពោះ៤ប្រការនេះគឺគេមិនបើកមាត់អួតដាច់ខាត សុខចិត្តស្ងៀមស្ងាត់ប្រសើរជាង

ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥

មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើនៅទីក្រុងប៉េកាំង

ទម្លាប់៥យ៉ាងរបស់កូនដែលឪពុកម្តាយគិតថាអាក្រក់ ប៉ុន្តែតាមពិតជាសញ្ញាល្អណាស់សម្រាប់កូន

យោបល់ទាំងអស់ (0)