បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-21

លោកត្រាំឈឺចិត្តមិនស្ទើរទេពេលចៅក្រមកាលីហ្វ័រញ៉ារារាំងការបិទ WeChat កម្មវិធីចិន

#App# #WeChat# #អាមេរិក# #បច្ចេកវិទ្យា# #ចិន#

10297

បទបញ្ជាប្រកាសបិទកម្មវិធីចិន WeChat របស់លោកដូណាល់ ត្រាំ ទៅកាន់ក្រុមហ៊ុន Google និង Apple លែងឲ្យមានវត្តមានកម្មវិធីនេះសម្រាប់បណ្ដាលអ្នកប្រើប្រាស់ស្មាតហ្វូនទាញយកមកលេងត្រូវបានផ្អាកទុក បន្ទាប់ពីចៅក្រមនៅតំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វញ៉ាឈ្មោះ Laurel Beeler បានធ្វើការហាមឃាត់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកជាបណ្ដោះអាសន្នមុនពេលត្រូវគេប្រកាសបិទការទាញយកកម្មវិធីបណ្ដាញសង្គមនេះ ១ ម៉ោងដែលបានធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់លោកត្រាំក្នុងការទប់ស្កាត់ការប្រើប្រាស់ WeChat ដើម្បីបញ្ហាសន្តិសុខជាតិ។

ដើមបណ្ដឹងមួយក្រុមដែលគេហៅថា “សម្ព័ន្ធអ្នកប្រើ WeChat អាមេរិក (US WeChat​ Users Alliance)” បាននិយាយនៅក្នុងពាក្យបណ្ដឹងរបស់ពួកគេថាការហាមឃាត់នេះមិនអាចអនុម័តបានទេ ហើយការធ្វើបែបនេះក៏ដូចជាសហរដ្ឋអាមេរិកបានរំលោភបំពានសេរីភាពនៃវិសោធនកម្មជាពិសេសចំពោះជនជាតិចិន-អាមេរិកហ្នឹងតែម្ដង។

ចៅក្រម Beeler បានមានប្រសាសន៍ថា “ក្រុមដើមបណ្ដឹងបានចោទនូវសំណួរធ្ងន់ៗទាក់ទងទៅនឹងភាពយុត្តិធម៌និងសិទ្ធរបស់វិសោធកម្មទី១”។

សូមបញ្ជាក់ផងដែរថាការធ្វើពាក្យបណ្ដឹងខាងលើនេះក្រុមអ្នកប្រើប្រាស់គ្រាន់តែចង់ការពារសិទ្ធសេរីភាពរបស់ខ្លួនពួកគេប៉ុណ្ណោះដរាបណាវាមិនមែនជារឿងខុសច្បាប់។ (ប្រែសម្រួលដោយ៖ រីតា)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស