បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-21

បុរសម្នាក់ស៊ីឈ្នួលធ្វើរថយន្តត្រូវចរន្តភ្លើងឆក់ស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

#ត្រូវខ្សែភ្លើងឆក់# #សង្គម# #ព័ត៌មានសង្គម# #បុរសម្នាក់# #ស្លាប់#

6682

បន្ទាយមានជ័យ៖គួរឲ្យសង្វេកបុរសម្នាក់ ជាងធ្វើរថយន្តត្រូវ ចរន្តអគ្គីសនីឆក់ រងរបួសធ្ងន់ បន្ទាប់ពី បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែជាអកុសលបានស្លាប់បាត់ទៅហើយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី 

លោកស៊ិន ណារ៉ាក់ អធិការនគរ បាលស្រុកមង្គលបូរី ប្រាប់ថា ជនរងគ្រោះឈ្មោះ នាង ណយ ភេទប្រុសអាយុ ៣០ ឆ្នាំនៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គល បូរី ខេត្តមុខរបជាងរថយន្ត លោក បញ្ជាក់ថាមុនពេល កើតហេតុជនរងគ្រោះ បានមកស៊ីឈ្នួល ធ្វើរថយន្តឲ្យឈ្មោះ ជៀង តឿន ភេទប្រុសអាយុ ៤១ ឆ្នាំ នៅភូមិផ្លូវសៀម លោកបន្ថែមថាបន្ទាប់ពីជួសជុលរថយន្តរួចជនរងគ្រោះ

បានដើរទៅដក ឌុយភ្លើង ក៏ឆ្លងចរន្តអគ្គីសនី ឆក់ជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានសាច់ញ្ញាតិដឹក ទៅសង្រ្គោះភ្លាមៗ តែជាអកុសលពេល ដឹកដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ សពជនរងគ្រោះត្រូវបាន ប្រគល់ជូនក្រុម គ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណីនៅស្រុកកំណើតរបស់ក្រុមគ្រួសារ៕ ផេង​ ភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)