
TNAOT News
· 2020-09-22
ព្រះអគ្គសាវកស្តាំឈ្លាសវៃក្នុងធម៌៥ប្រការ
#ព្រះបរមសាស្តា# #ការនិយាយ# #សិល្បៈ និងវប្បធម៌# #ពុទ្ធបរិស័ទ# #ចំណេះដឹង#
1221
ព្រះបរមសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយព្រះសារីបុត្រជាអ្នកឈ្លាសវៃក្នុងកិច្ចសព្វបែបយ៉ាង ហើយតែងប្រកបដោយធម៌៥ប្រការដែលជាកំពូលអ្នកមានបញ្ញាក្នុងលោក ។
ធម៌៥ប្រការនោះតើដូចម្តេច ? ធម៌៥ប្រការនោះគឺ ៖
១- ស្គាល់អត្ថ បានដល់ស្គាល់ប្រយោជន៏ទាំងឡាយបានដល់ស្គាល់ហេតុបច្ច័យ
២- ស្គាល់ធម៌បានដល់ស្គាល់ធម៌គួរនិងមិនគួរប្រព្រឹត្តទៅ
៣- ស្គាល់ប្រមាណ បានដល់ស្គាល់ប្រមាណក្នុងការទទួល និងការបរិភោគបច្ច័យ៤ គឺគ្រឿងស្លៀកដណ្តប់ អាហារបិណ្ឌបាត ទីសេនាសនៈ ថ្នាំកែរោគ
៤- ស្គាល់កាល បានដល់ស្គាល់កាលថា កាលនេះជាកាលគួរនៅក្នុងទីស្ងប់ស្ងាត់ កាលនេះជាកាលសម្តែងធម៌ កាលនេះជាកាលចារិកទៅតាមជនបទ
៥- ស្គាល់បរិស័ទ បានដល់ស្គាល់ថា នេះជាខត្តិយបរិស័ទ នេះជាព្រាហ្មណ៍បរិស័ទ នេះជាគហបតីបរិស័ទ នេះជាសមណបរិស័ទ ស្គាល់ការនិយាយ ការធ្វើចំពោះប្រជុំជនធ្វើដូចម្តេចទើបសមល្មមនឹងបរិស័ទនោះៗ ។
ធម៌៥ប្រការនេះមិនមែនសម្រាប់តែអ្នកបួសនោះទេ គួរកើតមានដល់មនុស្សទូទៅផងដែរព្រោះជាធម៌ប្រកបដោយប្រយោជន៍ញុំាងសត្វលោកឱ្យប្រព្រឹត្តទៅក្នុងផ្លូវសុខក្សេមក្សាន្ត ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

Ms Luu Thi Huyen a young teller of Guangxi’s stories

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់ភ្លាមៗ ក្រោយពីរថយន្តបុកចូលពិធីបុណ្យនៅទីក្រុង Vancouver ប្រទេសកាណាដា

យោបល់ទាំងអស់ (0)