
TNAOT News
· 2020-09-22
រថយន្តដឹកដីរេចង្កូតធ្លាក់ចូលរណ្ដៅដីទាំងកំរោលលិចចូលទឹក ឯម្ចាស់លោតចេញ
#រណ្ដៅ# #សង្គម# #សេចក្ដីស្លាប់# #ចង្កូត# #ព័ត៌មានសង្គម#
3872
រាជធានីភ្នំពេញ ៖ រថយន្តបែនយីឌុបដឹកដីធុនយក្ស១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយពុំដឹងថា អ្នកបើកបរស្រវឹងស្រា ឬងងុយដេកនោះទេ ក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវជ្រុលចូលទៅក្នុងរណ្ដៅដីចាស់មួយកន្លែងដែលមានទឹក និងជម្រៅដល់ក្បាលប្រេត បណ្ដាលឲ្យលិចបាត់ទៅក្នុងទឹកតែម្តង មើលពុំឃើញឡើយ។ ប៉ុន្តែជាសំណាងល្អ មិនបានធ្វើឲ្យអ្នកបើកបររងរបួស ឬបាត់បង់ជីវិតស្លាប់នោះឡើយ ព្រោះតៃកុងរថយន្តនោះបានលោតចេញពីក្នុងរថយន្តដោយសុវត្ថិភាព ទើបរួចពីសេចក្ដីស្លាប់ដោយការឈ្លក់ទឹក។
ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ។
អ្នកភូមិបានប្រាប់ឲ្យដឹងថា ពួកគាត់មិនបានស្គាល់ថារថយន្តដែលធ្លាក់ទឹកនេះម៉ាកអ្វី និងពាក់ស្លាកលេខប៉ុន្មាននោះទេ? គ្រាន់តែដឹងថា ជារថយន្តបែនយីឌុបដឹកដី និងសង្ស័យថា ម៉ាកហ៊ីយ៉ាន់ដាយ ព្រោះតាមផ្លូវនោះមានរថយន្តដឹកដីទៅមកជាប់មិនដាច់ដូចជាហ្វូងសត្វកណ្ដៀរ ហើយជាង៩០ភាគរយ គឺម៉ាកហ៊ីយ៉ាន់ដាយ។
អ្នកភូមិបន្តថា ដោយឡែកនៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តបែនដឹកដី១គ្រឿងនេះ បើកបរក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលំ ពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុពុំដឹងថា អ្នកបើកបរងងុយដេក ឬស្រវឹងស្រាទេ ក៏ស្រាប់តែរេចង្កូតរធ្លាក់ផ្លូវ រួចចូលទៅក្នុងរណ្ដៅដីដែលមានទឹកទាំងកម្រោល និងលិចបាត់ទៅក្នុងទឹកជម្រៅដ៏ជ្រៅនោះតែម្តង ប៉ុន្តែសំណាងល្អ ដែលអ្នកបើកបរបានលោតចេញពីក្នុងរថយន្តទាន់ ដោយមិនបានរងរបួសឡើយ ទើបរួចពីសេចក្ដីស្លាប់ដោយការឈ្លក់ទឹក។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅកាន់ទីតាំងកន្លែងកើតហេតុត្រួតពិនិត្យជាក់ស្ដែង ហើយដោយសារតែពុំមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបអនុញ្ញាតឲ្យម្ចាស់រថយន្តចាត់ចែងយករថយន្តឡើងគោកដោយខ្លួនឯង។ បន្ទាប់មក ម្ចាស់រថយន្តបានជួលអ្នកជំនាញខាងមុជទឹកចុះរាវរករថយន្ត និងហៅរថយន្តស្ទូច ដើម្បីទៅស្ទូចយករថយន្តឡើងគោកវិញ រួចយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (44)
eannaven
· 2020-09-29
accident
ព័ត៏មានទូទៅ
· 2020-09-24
🤔🤔
មិត្ត76862670
· 2020-09-24
😮
panha intellect
· 2020-09-24
🤗
មិត្ត516951482
· 2020-09-24
😐😐😐
មិត្ត723391196
· 2020-09-23
👍👍👍👍
Xsuf sgz
· 2020-09-23
😳😳
Osman1
· 2020-09-23
hi
Chenda Solo
· 2020-09-22
👍👍👍
មិត្តភ័ក្រ្ត 7684392
· 2020-09-22
😄😄😄
រាជ បុត្រ
· 2020-09-22
😮😮😮
មិត្ត068482405
· 2020-09-22
😱
Mss LyLy1
· 2020-09-22
😮😮😮
មិត្ត939671029
· 2020-09-22
😍😍😍
កវីកំសត់
· 2020-09-22
🤔🤔🤔🤔
- 1
- 2
- 3
ទៅកាន់