បង្ហោះផ្សាយ

ខ្មែរ

Reoun Bona

· 2020-09-29

ឪពុកចុងចិត្តតិរច្ឆានចាប់រំលោភកូនស្រីអាយុ៣ឆ្នាំបណ្តាលឲ្យរងរបួសធ្ងន់

#ឪពុកចុង# #សង្គម# #រងរបួសធ្ងន់# #ចាប់រំលោភ# #ព័ត៌មានសង្គម#

5763

ខេត្តកណ្តាល៖ ឪពុកចុងចិត្តតិរច្ឆានយកម្រាមដៃលេងប្រដាប់ភេទកូនបណ្តាលឲ្យរងរបួសធ្ងន់ត្រូវម្តាយមីងនឹងយាយមកប្តឹងត្រូវសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២១:០០នាទី នៅចំណុចបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល។


ជនរងគ្រោះត្រូវជាកូនចុងមានឈ្មោះ ត.ប.រ ភេទស្រី អាយុ ០៣ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល។

ម្តាយបង្កើតឈ្មោះ សេង ថៃអ៉ី អាយុ២៣ឆ្នាំ មុខរបររត់តុតាមហាង នឹងឪពុកបង្កើតឈ្មោះ សួ តាក់ អាយុ២៨ឆ្នាំ (លែងលះគ្នា)។

ជនសង្ស័យត្រូវជាឪពុកចុងមានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទង និងអាយុរបស់ជនរងគ្រោះ។


វត្ថុតាងចាប់យក៖ 

១-ខោក្នុងជើងខ្លី ពណ៌ស្វាយ មានរូបតុក្តតា មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រមៅ ចំនួនមួយ

២-ខោជើងវែង ឆ្នូតពណ៌ខ្មៅ មានស្នាមប្រឡាក់ទឹកពណ៍ក្រហមក្រមៅ ចំនួនមួយ

កាលពីវេលាកើតហេតុខាងលើ ម្តាយមីងរបស់ជនរងគ្រោះឈ្មោះ សេង ជូអេង អាយុ២០ឆ្នាំ បានមកលេងជនរងគ្រោះដល់បន្ទប់ជួល ពេលនោះបានឃើញជនរងគ្រោះដែលត្រូវជាក្មួយបង្កើតមានប្រឡាក់ទឹកពណ៍ក្រមៅជាប់ខោលីអូនិងហើយមានភាពស្លេកស្លាំងមិនស្រួលខ្លួន ក៏សម្រាតខោចេញឃើញមានទឹកពណ៍សជាប់ប្រដាប់ភេទរាងជាខ្ទុះ ពេលនោះគាត់ក៏បានសាកសួរក្មួយថា៖ មានរឿងអ្វីកើតឡើងចំពោះក្មួយនណាធ្វើបាបក្មួយ? ជនរងគ្រោះឆ្លើយប្រាប់ថា គាត់ត្រូវឪពុកចុងយកម្រាមដៃរុកលេងប្រដាប់ភេទរបស់នាង បណ្តាលអោយចេញឈាម ហើយឈឺផ្សារខ្លាំងណាស់។

ក្រោយទទួលបានព៌ត៍មាននេះភ្លាមម្តាយមីងនិងយាយរបស់ជនរងគ្រោះបានសាកសួរម្តាយរបស់ជនរងគ្រោះ

តែម្តាយជនរងគ្រោះបានជេស្តីឱ្យពួកគាត់ថាកុំអោយជឿជនរងគ្រោះវាចេះតែនិយាយផ្តេសផ្តាសនោះទេ និងមិនព្រមនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងឡើយ។

ក្រោយមកដោយមិនអស់ចិត្តម្តាយមីងនិងយាយរបស់ជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលតាខ្មៅ រួចហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅនាំខ្លួនជនសង្ស័យដែលជាឪពុកចុងយកមកសាកសួរនៅប៉ុស្តិ៍។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យប្រកែកមិនព្រមសារភាពឡើយ ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (137)

មិត្ត255974404

· 2020-10-06

អីក៏អាក្រក់អាក្រីយ៉ាងនេះលោក😤

GLong

· 2020-10-02

😮

Malinaចែករំលែក

· 2020-10-02

អាក្រក់​ណាស់​😡

រងចាំក្ដីស្រមៃ

· 2020-10-02

😡😡😡😡😡😡

មិត្ត717455349

· 2020-10-02

ប្រហាលជីវិតមនុស្សឈាមខ្មៅរុំលោទក្មេងតូចមិនដឹងក្តី

ហ៊ាន សុផល្លីន

· 2020-10-02

អាណិតកូននិងណាស់😔😔

IN PICHET

· 2020-10-01

😢😭

មិត្ត924101293

· 2020-10-01

សូមផ្ដាំផ្ញើដល់អ្នកដែលអាងតែឈ្លោះលែងលះគ្នា មុននឹងលែងលះគ្នាអោយគិតដល់កូនផង បើប៉ះចំឪពុកចុងរឺម្ដាយចុងចិត្តតិរិច្ឆានសួរថាកូននឹងទៅជាយ៉ាងណា????????

Sokphai Mom uch

· 2020-10-01

.អានរកនេះវើយ👿

Kristin Lee

· 2020-10-01

👍

ID77147482

· 2020-10-01

😎😎😎

VouchKhim

· 2020-10-01

នាងអើយមិនអាណិតកូនទេឬកាន់ជើងអាប្ដីចុងធ្វើបាបកូនខ្លួនឯងអត់ប្ដីមិនបានឬបានជាមិនជឿកូន

Aku Lyma

· 2020-10-01

😥😥

Mey Ching

· 2020-10-01

😪😪😪

មិត្ត282102535

· 2020-10-01

😮

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 10
ទៅកាន់