បង្ហោះផ្សាយ

ខ្មែរ

Zodiac - តារានិករ

· 2020-09-29

ការពិតដ៏គួរឲ្យចាប់អារម្មណ៍របស់ Aries

#ចំណេះដឹង# #តារានិករ# #អប់រំ និងការងារ# #ការទស្សន៍ទាយ# #Aries#

6957

Aries គឺជាឆ្នាំតារានិករដែលស្ថិតនៅក្នុងនិទាឃរដូវ សម្រាប់អ្នកដែលកើតនៅចន្លោះ (២១ មីនា ដល់ ១៩ មេសា) Aries មានធាតុភ្លើង។ ពួកគេភាគច្រើនជាអ្នកត្រួសត្រាយ អ្នកដឹកនាំគេ និងជាអ្នកច្នៃប្រឌិត។

ចង់ដឹងថា Aries មានចំណុចចាប់អារម្មណ៍ត្រង់ណាខ្លះតោះ! មកមើលទាំងអស់គ្នា៖

- Aries នឹងគ្មានថ្ងៃទុកឲ្យមិត្តភក្តិប្រឈមមុខនឹងបញ្ហាតែម្នាក់ឯងឡើយពួកគេនឹងនៅក្បែរការពារមិត្តជានិច្ច។ ប៉ុន្តែតារានិករនេះនឹងក្លាយជាមនុស្សចិត្តដាច់បំផុតចំពោះអ្នកណាដែលបំផ្លាញទំនុកចិត្តនិងភាពជឿជាក់របស់គេ។

- ពេលខ្លះ Aries អាចក្លាយជាមនុស្សអាក្រក់ឬមនុស្សផ្អែមល្ហែម ទន់ភ្លន់គឺអាស្រ័យទៅលើអ្វីដែលអ្នកធ្វើទៅលើពួកគេបែបណា។ តារានិករនេះមិនដែលខ្វល់ថាមានមិត្តច្រើនឬតិចយ៉ាងណានោះទេតែពួកគេត្រូវការតែមិត្តពិតប្រាកដច្បាស់លាស់ប៉ុណ្ណោះ។ នៅពេលដែលអ្នកទទួលបានសេចក្តីទុកចិត្តពី Aries ដាច់ខាតកុំកុហកពួកគេឲ្យសោះ។

- បើអ្នកចង់ឃុំគ្រងលើ Aries អ្នកក៏ត្រូវតែជាមនុស្សម្នាក់ដែលរឹងមាំខ្លាំងដែរព្រោះ Aries គឺជាមនុស្សដែលក្បាលរឹងខ្លាំងណាស់។

- ពេលដែល Aries ស្ងៀមស្ងាត់គឺប្រាកដជាមានអ្វីម៉្យាងនៅក្នុងចិត្តហើយគ្រាន់តែមិនចង់រំខានមនុស្សនៅក្បែរខ្លួនប៉ុណ្ណោះ។ Aries មិនចូលចិត្តភាពងងឹតនិងភាពឯកានោះទេដូច្នេះបើអ្នកមានមិត្តជាមួយតារានិករមួយនេះកុំអាសារទុកគេចោលឯការពេក។ ព្រោះ Aries ភាគច្រើនជាមនុស្សដែលលេងច្រើននិងចូលចិត្តធ្វើកំប្លុកកំប្លែងឲ្យគេសើច។

-បញ្ហាដ៏ធំរបស់ Aries គឺមិនដឹងពីវិធីដោះស្រាយកំហឹងរបស់គេឲ្យបានត្រឹមត្រូវ។

- Aries ជាមនុស្សដែលជឿជាក់លើអ្នកជានិច្ចបើទោះបីជាអ្នកមិនជឿជាក់លើខ្លួនឯងក៏ដោយ។

- អ្វីដែល Aries សម្រេចចិត្តហើយគឺគ្មានអ្នកណាអាចមកហាមឃាត់ឬផ្លាស់ប្តូរគំនិតរបស់ពួកគេបានឡើយ។

- ស្មោះត្រង់និងស្រលាញ់ Aries ទៅព្រោះពួកគេជាអ្នកប្រយុទ្ធ បើគេទទួលក្តីស្រលាញ់ពីអ្នកហើយទោះបីឲ្យគេទៅធ្វើសង្គ្រាមដើម្បីអ្នកក៏គេទៅដែរ។

-ពេលដែលខឹង Aries គឺមិនដែលនិយាយប្រាប់អ្នកនោះទេតែគេនឹងធ្វើចរឹតនិងបង្ហាញកាយវិការច្បាស់ៗឲ្យអ្នកយល់តែម្តង។

- Aries ស្អប់អ្នកណាដែលចង់គ្រប់គ្រងលើជីវិតរបស់គេខ្លាំងណាស់។

-មាន Aries នៅក្បែរ ពួកគេតែងចែករំលែករឿងល្អៗនិងស្នាមញញឹមដល់អ្នកជានិច្ច៕ ដោយ៖ Orchid

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស