បង្ហោះផ្សាយ

ខ្មែរ

Rithy Kollyka

· 2020-10-16

វិធីសាស្ត្រ ៦យ៉ាងជួយឱ្យរៀនគណិតវិទ្យាបាននិទ្ទេសល្អ

#ចំណេះដឹង# #រៀនគណិតវិទ្យា# #និទ្ទេសល្អ# #ប្រមាណវិធី# #អប់រំ និងការងារ#

1851

គណិតវិទ្យាគឺជាមុខវិជ្ជាមួយដែលមនុស្សភាគច្រើនពិបាកនិងសិក្សាក៏ដូចជាតែងតែរអ៊ូថាពិបាករៀនចេះណាស់។ តាមពិតទៅគណិតវិទ្យាមិនមានអ្វីដែលពិបាករៀននោះទេវាមានភាពងាយស្រួលដូចមុខវិជ្ជាដទៃទៀតដែរ។ ការរស់នៅសព្វថ្ងៃនេះក៏ត្រូវការប្រើប្រាស់គណិតវិទ្យាយ៉ាងចាំបាច់ដែលមនុស្សភាគច្រើនតែងមើលរំលង។ បើសិនជាយើងនិយាយដល់ពិន្ទុក្នុងការសិក្សាវិញនោះគណិតវិទ្យាគឺមុខវិជ្ជាមួយដែលទទួលបាពិន្ទុច្រើនជាងគេលើសពីមុខវិជ្ជាដទៃទៀត។ តើធ្វើយ៉ាងណាទើបអាចរៀនគណិតវិទ្យាទទួលបានពិន្ទុល្អ? ក្នុងនាមនាងខ្ញុំជា គ្រូបង្រៀនគណិតវិទ្យាម្នាក់នាងខ្ញុំសូមណែនាំគន្លឹះខ្លះៗក្នុងការសិក្សាគណិតវិទ្យាឲ្យមានភាពងាយស្រួលជូនដល់ប្អូនៗ៖

១.ត្រូវចេះមូលដ្ឋានគ្រឹះប្រមាណវិធីគណិតវិទ្យា

ជាដំបូងប្អូនៗទាំងអស់គ្នាត្រូវចេះមូលដ្ឋានគ្រឹះប្រមាណវិធីគណិតវិទ្យាជាមុនសិន ដូចប្អូនៗដឹងស្រាប់ហើយថាប្រមាណវិធីគណិតវិទ្យាគឺមានចំនួន៤ ដូចជាបូក ដក គុណ និងចែក។ យើងត្រូវប្រាកដថាយើងបានចេះប្រមាណវិធីទាំងនោះបានយ៉ាងច្បាស់លាស់ ជាពិសេសត្រូវចេះឱ្យបានប្រាកដនូវប្រមាណវិធីចម្រុះថាតើត្រូវគណនាបែបណា។ នៅពេលដែលយើងបានចេះអំពីមូលដ្ឋានគ្រឹះប្រមាណវិធីគណិតវិទ្យានេះហើយគឺយើងអាចសិក្សាគណិតវិទ្យាបានយ៉ាងងាយស្រួល។ 

(រូបតំណាង)

២.ត្រូវចេះរូបមន្ត

យើងត្រូវធ្វើយ៉ាងណាឲ្យចងចាំនូវរូបមន្តដែលយើងបានសិក្សារួច ព្រោះថាការដោះស្រាយលំហាត់ក៏ដូចជា ការសិក្សាត្រូវការទាមទារយ៉ាងចាំបាច់នូវការចងចាំរូបមន្ត ។ ប្រសិនបើយើងមិនបានចងចាំនូវរូបមន្តទាំងនោះទេយើងប្រាកដជាពិបាកក្នុងការសិក្សា។

(រូបតំណាង)

៣.ចេះប្រើប្រាស់រូបមន្ត

យើងត្រូវចេះបន់បែនក៏ដូចជាចេះប្រើប្រាស់នូវរូបមន្តដែលយើងបានសិក្សារួច។ យើងត្រូវគិតថាតើមានរូបមន្ត ឬវិធីមួយណាដែលអាចឲ្យយើងមានភាពងាយស្រួលក្នុងការគណនា។

(រូបតំណាង)

៤. ឧស្សាហ៍ដោះស្រាយលំហាត់

ជាការពិតណាស់ដើម្បីឲ្យការសិក្សាគណិតវិទ្យាមានភាពងាយស្រួលក៏ដូចជាដើម្បីបានពិន្ទុល្អយើងគប្បីឧស្សាហ៍ដោះស្រាយលំហាត់ឲ្យបានច្រើន។ កាលណាយើងបានដោះស្រាយលំហាត់ច្រើននោះយើងនិងបានស្គាល់ពីប្រភេទលំហាត់នីមួយៗកាន់ច្រើន ហើយយើងក៏អាចមានវិធីសាស្រ្តក្នុងការគណនាកាន់តែច្រើនផងដែរ។ វាប្រៀបដូចជាកាំបិតមួយអញ្ចឹងកាលណាយើងកាន់តែសំលៀងនោះវាកាន់តែមុត។

(រូបតំណាង)

៥.ស្វែងរកកំហុស

ជាធម្មតាសិស្សានុសិស្សទូទៅតែងជ្រើសរើសលំហាត់ណាដែលមានចម្លើយស្រាប់រួចចម្លងចម្លើយយកតែម្ដងដោយមិនមានគិតច្រើន ប៉ុន្តែការធ្វើបែបនេះវាមិនមែនជាជម្រើសល្អនោះទេ។ យើងតែគួរតែធ្វើលំហាត់ដោយខ្លួនឯងរួចស្វែងរកកំហុសដែលយើងបានសាង។ កាលណាយើងបានដឹងថាខ្លួនយើងខុសត្រង់កន្លែងណានោះយើងនឹងអាចចងចាំវាបានកាន់តែច្បាស់និងមិនមានការខុសទៀតនោះឡើយ។

(រូបតំណាង)

៦. សាកសួរទៅកាន់លោកគ្រូ អ្នកគ្រូ ឬសិស្សច្បង

ត្រូវចងចាំថាកាលណាយើងមិនច្បាស់ត្រង់កន្លែងណាយើងត្រូវមានភាពក្លាហានក្នុងការសាកសួរទៅកាន់លោកគ្រូអ្នកគ្រូ ឬសិស្សច្បងរបស់យើងព្រោះពួកគាត់អាចផ្ដល់នូវគន្លឹះក៏ដូចជាបទពិសោធន៍ល្អៗមកកាន់យើង។

(រូបតំណាង)

អត្ថបទ៖កុល្លិកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

Chin Khean

· 2020-10-17

បើចង់ឆ្លាតត្រូវតែខំរៀន😘

មិត្ត178247223

· 2020-10-17

😘😍😘

មិត្ត808202734

· 2020-10-17

😊😊

ស្រីនាង៚ ស្រីនាង

· 2020-10-17

🤔🤔

មិត្ត153606714

· 2020-10-17

😍😍

ស្រី អូន កំពង់ស្ពឺ

· 2020-10-16

🤗🤗🤗

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

Chan Vea Sna

· 2020-10-16

ខ្ញុំសូមអរគុណច្រើនសម្រាប់ការណែនាំកន្លឹះមួយនេះ🤗🥰👍🙏

  • 1
ទៅកាន់