
Knongsrok
· 2021-08-22
Man City មិនចាប់អារម្មណ៍ Ronaldo ព្រោះដាក់ចិត្តចង់បានម្នាក់នេះជាង
#កីឡា# #Cristiano Ronaldo# #Pep Guardiola # #Manchester City# #បាល់ទាត់អន្តរជាតិ#
2295
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា ក៏ស្ថិតក្នុងចំណោមបណ្តាក្លឹបយក្សទាំង ៤ ដែលភ្នាក់ងារលោក Jorge Mendes រត់ការចង់ឲ្យ Cristiano Ronaldo មកចូលរួម តែខាងក្លឹបអង់គ្លេសមួយនេះ ហាក់មិនចាប់អារម្មណ៍និងបានបដិសេធហើយ។បើតាមរបាយការណ៍ពី The Athletic ចុះផ្សាយថា ក្រុមដឹកនាំដោយលោក Pep Guardiola មើលឃើញកត្តាអាយុរបស់ Ronaldo គឺជាបញ្ហាចោទ និងចំណុចមួយផ្សេងទៀតពួកគេមានគោលដៅអាទិភាពរួចស្រេច នោះគឺ Harry Kane របស់ក្លឹប Tottenham Hotspur។
តាមពិតទៅដ្បិតតម្លៃខ្លួន Ronaldo អាចទាបជាង Kane តែបើយើងគិតទៅមុខរយៈពេលយូរ គឺការយក Kane អាចថាល្អជាង ព្រោះ ២-៣ ឆ្នាំបន្ទាប់បើខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំកាន់តែឡើងជើង នោះតម្លៃអាចឡើងដល់ជាង ២០០ លានអឺរ៉ូក៏ថាបាន។
គួរបញ្ជាក់ដែរថា CR7 សេសសល់សុពលភាពកុងត្រារយៈពេលជិត ១ ឆ្នាំទៀតជាមួយនឹងក្លឹបអាណាព្យាបាល Juventus។ ក្រៅពី City គេមានចចាមអារ៉ាមអាចផ្ទេរទៅ PSG, Real Madrid និង Man Utd តែយ៉ាងណាយើងក៏អាចដឹងបណ្តើរៗនៅកំឡុងខែមករាខាងមុខ ប្រសិនកីឡាករមិនព្រមបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្ន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)