
ជីវិត–Jivit
· 2022-03-21
រឿង លើកលែងទោស ភាគ២
#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#
639

ស្រាប់តែពេលត្រឡប់មកវិញ រិទ្ធបានដាក់កែវទឹកលើតុដោយប្រើកម្លាំងខ្លាំងធ្វើឱ្យបែកកែវទឹកនោះខ្ទាតទឹកពេញមុខពូណាង មើលចុះក្នុងនាមជាកូន តើការប្រើអាកប្បកិរិយាបែបនេះវាសាកសមដែរឬទេ? ប្រើម្តងៗមុខក្រញូវ គ្មានអំណោយផលសោះ ។ ម្តងនេះពូណាងខឹងណាស់ បានស្ទុះទៅទះកំភ្លៀងរិទ្ធមួយដៃ ហើយស្រែកគំហ៊កថា៖
“ឯងធ្វើនេះដូចជាជ្រុលពេកហើយ! នរណាបង្រៀនឯងបែបនេះ?”
រ័ត្នឃើញដូចនេះ ក៏ដាក់សៀវភៅចុះ រត់ទៅឃាត់ពុកដោយពាក្យសម្តីផ្អែមល្ហែម៖
“ពុក! ខ្ញុំសុំណា កុំវាយ កុំខឹងរិទ្ធអី!”
រិទ្ធយំរួចឡើងទៅលើផ្ទះ ចូលសម្ងំក្នុងបន្ទប់បាត់ ថែមទាំងចាក់សោរទៀតផង ។ មីងរាមជាម្តាយបានដើរមកសួររ័ត្នថា៖
“មិញមានរឿងអីកូន? ម៉ែឮពុកឯងស្រែកឮណាស់”
“អម្បាញ់មិញ! ពុកវាយរ័ត្ន ដោយសារតែគេធ្វើរឿងមិនគួរគប្បីដាក់ពុក ធ្វើឱ្យពុកខឹង” រ័ត្នឆ្លើយ ។
ព្រឹកព្រលឹមស្រាងៗ ព្រះអាទិត្យកំពុងរះបញ្ចេញរស្មីបំភ្លឺលោកា មនុស្សម្នាទាំងឡាយកំពុងរូតរះរៀបចំខ្លួនទៅធ្វើការងារនានារបស់ខ្លួនដៃលជាកតព្វកិច្ចត្រូវបំពេញ ។ រ័ត្នដើរទៅសាលាតែម្នាក់ឯង ព្រោះចាំរិទ្ធយូរពេក បន្ទប់ចាក់សោរហើយថែមទាំងដេកមិនងើបទៀត មីងរាមគោះទ្វាស្ទើបែកបន្ទប់ទៅហើយ ។ លុះដល់ម៉ោង៨ទើបរិទ្ធភ្ញាក់ ស្ទុះប្រញ៉ាប់ប្រញ៉ាល់រៀបចំខ្លួនដោយសារតែលើស១ម៉ោងបាត់ទៅហើយ តែក៏មិនភ្លេចរឿងលុយកាក់ដែរ គិតតែពីលាដៃសុំលុយចាយ ហើយគ្មានចេះជួយការងារអ្វីទេ ។
មីងរាមសួររិទ្ធថា៖
“ដេកយូរយ៉ាងនេះរិទ្ធ ម៉ែគោះទ្វាឡើងចង់បាក់ហើយ”
“រឿងខ្ញុំទេ ម៉ែមិនចាំបាច់ដាស់ខ្ញុំទេ ខ្ញុំចេះងើបខ្លួនឯងហើយ!” រិទ្ធឆ្លើយដោយថែមទាំងពុំមើលមុខម៉ែទៀត
“មើលម៉ោងកូនអើយ!” មីងរាមបន្ត
“លើសបន្តិចបន្តួចមិនអីទេ ខ្ញុំទៅហើយ” និយាយរួចក៏ដើរចេញទៅបាត់ ។
មីងរាមពិបាកចិត្តពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែមានកូនចរិតរឹងរូសនិយាយមិនស្តាប់បែបនេះ ទោះខំទូន្មានប្រៀនប្រដៅយ៉ាងណាក៏នៅតែដដែល ប្រាសចាកពីរ័ត្នដែលជាកូនប្រកបដោយគន្លងធម៌…
សូមរង់ចាំអានភាគបន្ត!
និពន្ធដោយ: សុភទ្រី
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (3)
KH MOVIES
· 2022-03-21
😍😍
- 1
前往页