
phara
· 2019-03-05
មានដឹងអត់ថាដើមទុនរបស់ធនាគារអេស៊ីលីដាពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងប៉ុន្មាន!
0
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជកម្មនាំមុខគេនៅប្រទេសកម្ពុជាក្នុងការផ្ដល់សេវាហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺផ្តល់ជូននូវ សហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតតូចមធ្យម និងសាធារណជន នូវមធ្យមបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុអោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពឲ្យបានប្រសើរឡើង ដោយអនុវត្តតាមនូវនិរន្តរភាព និងបង្កើនប្រយោជន៏ជូនភាគទុនិក កម្មករនិយោជិតទាំងអស់ក្នុងសហគមន៍។
ក្នុងនោះដែលបើនិយាយពីដើមទុនរបស់ធនាគារអេស៊ីលីដាគឺមានការកើនឡើងជារៀងរាល់ឆ្នាំ ដែលក្នុងមួយឆ្នាំៗកើនឡើងគួរឲ្យគត់សម្គាល់។
យោងតាមអាជ្ញាប័ណ្ណលេខ ០១/BIS ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ និងយោងតាមការអនុម័តលេខ០៥២ ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៤ ដោយក្រសួងពាណិជ្ជកម្ម ធនាគារបានបង្កើនដើមទុនជាហ៊ុនចុះបញ្ជីសរុបរបស់ខ្លួនពី ៤លានដុល្លារអាមេរិក ទៅ ១៣លានដុល្លារអាមេរិក ដែលតំណាងឱ្យ ១៣លានហ៊ុនធម្មតា ដែលហ៊ុននីមួយៗមានតម្លៃ ១ដុល្លារអាមេរិក។
ខាងក្រោមគឺជាតារាបង្ហាញពីការកើនឡើងនៃដើមទុនរបស់ធនាគារពីមួយឆ្នាំទៅមួយឆ្នាំ
១. ខែតុលា ឆ្នាំ២០០០ ៖ ៤.០០០.០០០ ដុល្លារអាមេរិក
២. ខែធ្នូ ឆ្នាំ២០០៣ ៖ ១៣.០០០.០០០ ដុល្លារអាមេរិក
៣. ខែតុលា ឆ្នាំ២០០៦ ៖ ៣០.០០០.០០០ ដុល្លារអាមេរិក
៤. ខែធ្នូ ឆ្នាំ២០០៧ ៖ ៥០.០០០.០០០ ដុល្លារអាមេរិក
៥. ខែវិច្ឆិកា ឆ្នាំ២០០៨ ៖ ៦០.០០០.០០០ ដុល្លារអាមេរិក
៦. ខែមិថុនា ឆ្នាំ២០០៩ ៖ ៦៨.១៥០.០០០ ដុល្លារអាមេរិក
៧. ខែមិថុនា ឆ្នាំ២០១១ ៖ ៧៨.៣៧២.៥០០ ដុល្លារអាមេរិក
៩. ខែធ្នូ ឆ្នាំ២០១១ ៖ ៨៨.៣៧២.៥០០ ដុល្លារអាមេរិក
១០. ខែឧសភា ឆ្នាំ២០១២ ៖ ១១៣.១៦៩.៥៦០ ដុល្លារអាមេរិក
១០. ខែឧសភា ឆ្នាំ២០១៣ ៖ ១៨៥.៦៧១.៨៥៧ ដុល្លារអាមេរិក
១១. ខែមិថុនា ឆ្នាំ២០១៤ ៖ ២២៥.៥៣៥.៦០៥ ដុល្លារអាមេរិក
១២. ខែមិថុនា ឆ្នាំ២០១៥ ៖ ២៦៥.៧២៦.០៥០ ដុល្លារអាមេរិក
១៣. ខែមិថុនា ឆ្នាំ២០១៦ ៖ ៣០៧.៧៦៣.៩១១ ដុល្លារអាមេរិក
១៤. ខែសីហា ឆ្នាំ២០១៧៖ ៣៥៨.៥៤៤.៩៥៦ ដុល្លារអាមេរិក
១៥. ខែកញ្ញា ឆ្នាំ២០១៨ ៖ ៣៩៥.២២៤.១០៥ ដុល្លារអាមេរិក ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)