
Noreaksey
· 2019-03-12
Zidane ទៅ Real តែ Ronaldo ថាខ្លួនសប្បាយចិត្តនៅ Juventus
0
Cristiano Ronaldo គ្មានបំណងត្រឡប់ទៅអេស្ប៉ាញវិញទេ ដោយបញ្ជាក់ថារូបគេសប្បាយចិត្តនៅ Juventus និងរីករាយជាមួយបាល់ទាត់អ៊ីតាលី។
ការនិយាយបែបនេះរបស់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំធ្វើឡើងស្របពេល Real Madrid ទើបតែស្វាគមន៍វត្តមាន Zinedine Zidane ត្រឡប់មកវិញដោយចុះកុងត្រាជាមួយក្លឹបដល់ឆ្នាំ ២០២២។ Ronaldo មានកាតព្វកិច្ចជួយក្រុម Juventus នៅពាន Champions League ដែលជើងទីមួយចាញ់ Atletico Madrid ២-០។
ម្ចាស់ពាន Ballon d'Or ៥សម័យកាលបាននិយាយថា៖ "គ្មានអ្វីត្រូវលាក់បាំងទេ។ បាល់ទាត់គឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយខ្ញុំចូលចិត្តវាជាងអ្វីៗទាំងអស់។ ខ្ញុំបានចំណាយពេលលេងនៅព័រទុយហ្គាល់, អង់គ្លេស, និងអេស្ប៉ាញ ហើយពេលនេះខ្ញុំធ្វើរឿងដូចគ្នានៅអ៊ីតាលី។ ខ្ញុំរីករាយនឹងស៊ុតចូលទី និងជួយក្រុមឲ្យឈ្នះ"។
អតីតតារាឆ្នើម Manchester United និង Real Madrid បានស៊ុតបញ្ចូលទី៦៩៧គ្រាប់ក្នុង ៩៨៤ប្រកួតក្នុងអាជីព៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论