
ដើមអម្ពិល-DAP News
· 2023-02-28
គណនី Twiter របស់ស្ថានកុងស៊ុលអាមេរិក ត្រូវបានវាយប្រហារដោយក្រុមអ្នកគាំទ្រលោក ពូទីន
#ក្រុម Hacker# #ស្ថានកុងស៊ុលអាមេរិក# #ព័ត៌មាន# #Twitter# #ព័ត៍មានអន្តរជាតិ#
832
គៀវ៖ ក្រុមហេគឃ័រដែលកំណត់អត្តសញ្ញាណខ្លួនឯងថា ជាជនជាតិអ៊ុយក្រែន ដែលនិយាយភាសារុស្សីបានលួចចូលគណនី Twitter ស្ថានកុងស៊ុលអាមេរិក ហើយបានចែករំលែកសារប្រឆាំងក្រុងកៀវជាច្រើន រួមទាំងការប្រៀបធៀបប្រទេសទៅនឹងណាស៊ីអាល្លឺម៉ង់ផងដែរ។
ក្រុម Hacker បានចូលកាន់កាប់គណនី Twitter របស់ស្ថានកុងស៊ុលអាមេរិក Milan កាលពីព្រឹកថ្ងៃចន្ទ ម៉ោងក្នុងស្រុក ហើយបានបន្តវាយប្រហារអ៊ុយក្រែន ចំពេលប្រទេសនេះ កំពុងមានសង្រ្គាមជាមួយរុស្ស៊ី។
នៅក្នុងសារមួយមានរូបបណ្ឌិតនៃទង់ជាតិអ៊ុយក្រែនដែលបត់ដើម្បីបង្ហាញបដារបស់ក្រុមណាស៊ីអាល្លឺម៉ង់។ រូបភាពនោះត្រូវបានគេដាក់ចំណងជើងថា “យើងទាំងអស់គ្នាដឹងការពិត”។
ការបង្ហោះដែលត្រូវបានលុបនៅពេលព្រឹកនោះត្រូវបានគេឃើញយ៉ាងហោចណាស់ ១៤៩០០ ដងមុនពេលវាត្រូវបានដកចេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់កាសែត Newsweek ថា ធ្វីតធឺត្រូវបានដកចេញយ៉ាងឆាប់រហ័ស ហើយថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

រៀនតាមច្បាប់សត្វក្អែក! ឪពុកម្ដាយដែលចាស់ៗ ពេលរស់នៅជាមួយនឹងកូនៗ ឬចៅ អ្នកត្រូវរៀនតាមច្បាប់សត្វក្អែក ទើបជីវិតអ្នកបានស្កប់សុខ និងមានសំណាង

ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ០១នាក់ ករណីឆបោកលុយភ្ញៀវតាមប្រព័ន្ធបណ្តាញសង្គម Facebook

全部评论 (0)