发布作品

简体中文

Ponnleu

· 2019-03-21

ប្រទេស​សឹង្ហ​បុរី​សម្បូរ​សេដ្ឋី​ផ្នែក​អចលនទ្រព្យ​ដែល​មាន​លុយ​ច្រើនជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​

0

ភ្នំពេញ៖ ប្រទេសសឹង្ហបុរីត្រូវបានគេដឹងថា ជាប្រទេសដែលសម្បូរទៅដោយសេដ្ឋីផ្នែកអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ នៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន។

យោងតាមរបាយការណ៍របស់ Hurun Global Real Estate Rich List 2019 បានឱ្យដឹងថាប្រទេសសឹង្ហបូរី គឺជាទីកន្លែងដែលមានមហាសេដ្ឋីភាគច្រើន មានទ្រព្យសម្បត្តិស្តុកស្តម្ភបានមកពីការរកស៊ីវិស័យអចលនទ្រព្យ។

ប្រទេសមួយនេះ មានមហាសេដ្ឋីចំនួន១០រូប ដោយឈរនៅលំដាប់លេខរៀងទី៤ នៅទូទាំងពិភពលោកបន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងអង់គ្លេសដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន២៦ពាន់លានដុល្លារអាមេរិកនៅក្នុងដៃ។

លោក Philip Ng និង លោក Robert Ng ដែលជាកូនប្រុសរបស់សេដ្ឋីអចលនទ្រព្យឈ្មោះ Ng Teng Fong មានទ្រព្យសម្បត្តិសុទ្ធចំនួន៥,៨ពាន់លានដុល្លារ ដែលធ្វើឱ្យពួកគេក្លាយជាមហាសេដ្ឋី អចលនទ្រព្យដែលមានជាងគេនៅក្នុងប្រទេសឹង្ហបុរី។ ខណៈដែលប្រទេសថៃ មានតែមហាសេដ្ឋីអចលនទ្រព្យ២រូបប៉ុណ្ណោះ ដូចជាលោក Tos Chirathivat ដែលមានទ្រព្យសម្បត្តិ១៩ពាន់លានដុល្លារ បានធ្វើឱ្យគាត់ក្លាយទៅជាមហាសេដ្ឋីអចលនទ្រព្យ មានជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ទី៥នៅទូទាំងពិភពលោក។

លោក Chirathivat និងក្រុមគ្រួសាររបស់លោក មានក្រុមហ៊ុនCentral Group ដែលអភិវឌ្ឍហាងលក់ទំនិញ និងហាងនានានៅទូទាំងប្រទេសថៃ។ ថ្មីៗនេះក្រុមហ៊ុនរបស់លោកមួយនេះ បានបោះទុនវិនិយោគ២០០លានដុល្លារ ក្នុងការទិញយកក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដ៏ធំបំផុតនៅលើពិភលោក។

លោក Chirathivat បានឈ្នះពានរង្វាន់ Real Estate Personality of the Year at the 2014 ពី ProperyGuru Thailand Property Awards។

យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ ក្រុមហ៊ុន Knight Frank Wealth បង្ហាញថា ប្រទេសសឹង្ហបូរី មានមហាសេដ្ឋីទ្រព្យសម្បត្តិចំនួន៣,៥៩៨នាក់ កាលពីឆ្នាំមុន ដែលមានទ្រព្យសម្បត្តិសរុបពី30លានដុល្លារឬច្រើនជាងនេះទៅទៀត៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论