
TNAOT News
· 2023-11-13
LISA BLACKPINK បានផ្ញើសារលើកទឹកចិត្តដល់ក្មេងៗក្នុងអង្គការ PSE និងអ្នកគាំទ្រកម្ពុជា
#Lisa Blackpink# #NEW NEWS# #កម្សាន្ត# #តារាអន្តរជាតិ#
9593
លោក Marco Brüschweiler ជាមេចុងភៅដ៏ល្បីល្បាញម្នាក់ដែលជាប៉ាចុងរបស់ LISA BLACKPINK បានមកទស្សនានៅ PSE - Pour un Sourire d'Enfant - Cambodia (អង្គការដើម្បីភាពញញឹមនៃកុមារ) ព្រមទាំងចូលរួមចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយសិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ និងដំណើរទស្សនកិច្ចទៅកាន់សហគមន៍ផងដែរ ព្រមទាំងបានផ្ញើសារគាំទ្រពីកញ្ញា “លីសា” Lalisa Manobal (BLACKPINK) មកកាន់ក្មេងៗអង្គការPSE តាមរយៈប៉ារបស់គាត់ដែលបានមកទស្សនាកិច្ចនៅអង្គការផ្ទាល់ សារគាំទ្រមានដូចខាងក្រោម៖
«ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ “លីសា” សមាជិកនៃក្រុម “𝑩𝑳𝑨𝑪𝑲 𝑷𝑰𝑵𝑲”នាងខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។
អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នកនាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា៖ មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។”
នាងខ្ញុំក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់ខ្ញុំ ប៉ុន្ដែនាងខ្ញុំតែងតែជំនះរាល់ឧបសគ្គទាំងអស់នោះតាមរយៈ៖ ការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត។នាងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការ«លីសា»។
បន្ថែមពីនេះ អង្គការPSEសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ឧបត្ថម្ភគាំទ្រមកកាន់អង្គការ ប៉េ អេស អឺ ហើយទាំងអស់គ្នាក៏សង្ឃឹមយ៉ាងមុតមាំក្នុងការទទួលស្វាគមន៍កញ្ញាមកកាន់មណ្ឌលដោយផ្ទាល់នាពេលអនាគតផងដែរ៕
សម្រួលដោយ៖ Sun Darasy
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ

រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ថែមជូនពលរដ្ឋដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង

គរុនិស្សិតរួមទាំងយុវជន បង្ហាញការគាំទ្ររដ្ឋាភិបាលលើការបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងភ្ជាប់ជាមួយរង្វាន់

ពេលចាស់ទៅ មានរឿង៣យ៉ាងដែលអ្នកគួរតែលាក់ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន

全部评论 (14)
Shu Zhhy
· 2023-11-15
នេះជាអង្គការដែលបានផ្ដល់ការសិក្សាដល់ខ្ញុំអស់រយៈពេល១២ឆ្នាំ🙏
SophaNet19
· 2023-11-14
hello 👋
Yann Sophy
· 2023-11-14
លោកប៉ារបស់ LISA BLACKPINK បានមកទស្សនានៅ អង្គការPSE
Nea Nea II
· 2023-11-14
🫶🏻💕
Malinykimm
· 2023-11-14
❤️❤️
Phanou Social Media
· 2023-11-14
តោះជួយផ្ដល់មតិគាំទ្រទាំងអស់គ្នា! ដើម្បីឲ្យ Tnaot app បើកការរកលុយតាម Wemedai ឡើងវិញ....💗🙏
Thai Haa
· 2023-11-13
😍
Ryលេខកូដណែនាំ99789809
· 2023-11-13
💖
RiiN RiiN
· 2023-11-13
👍👍
នីតា លេខកូដ63230368
· 2023-11-13
😍😍😍
PHY CHOUN
· 2023-11-13
👍👍
Seng Sopha
· 2023-11-13
សួរស្ដីបងប្អូនទាំងអស់គ្នា 🤗🤗🤗
Tatomo
· 2023-11-13
Holle
BoreyFullHD
· 2023-11-13
hello 🤗
- 1
前往页