
Knongsrok
· 2024-01-17
ម៉ាណាកាំងឬសាកសព? ប្រវត្តិនៃម៉ាណាកាំងខ្មោចដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសមុិកសុិក
#រឿងនិទាន និងប្រលោមលោក# #ម៉ាណាកាំងខ្មោច# #កម្សាន្ត#
5568
អ្នកដែលរស់នៅក្នុងប្រទេសមុិចសុិកប្រាកដជាធ្លាប់បានស្គាល់ម៉ាណាកាំងមួយនេះហើយ ដែលគេបានតំណាលតៗគ្នាថាជាកូនស្រីរបស់ម្ចាស់ហាងដែលបានទទួលមរណភាពនៅថ្ងៃមង្គលការរបស់នាង។
ភ្ញៀវទេសចរណ៍ណាក៏ដូចភ្ញៀវទេសចរណ៍ណាដែរ គឺតែងត្រេកត្រអាលចង់ដឹងចង់ស្គាល់នូវរឿងរ៉ាវចម្លែកៗដែលកើតមាននៅក្នុងតំបន់នីមួយៗ។ ក្នុងនោះដែរ ម៉ាណេកាំងមួយនេះត្រូវបានគេមន្ទិលសង្ស័យថាជាសាកសពដែលត្រូវបានគេរក្សាឱ្យនៅស្រស់ញញឹម ស្លៀកនូវរ៉ូបកូនក្រមុំពណ៌សយ៉ាងប្រណិតដែលមានឈ្មោះថា La Pascualita ។
La Pascualita មានលក្ខណៈខុសប្លែកពីម៉ាណាកាំងដ៏ទៃជាមួយនឹងរូបរាងដ៏រស់រវើករបស់នាង។ មុខរបស់នាងមានទម្រង់ដូចជាមនុស្សពិតៗ ភ្នែកមូលក្រឡង់ធំនិងកែវភ្នែកដ៏ថ្លាដូចកញ្ចក់។ ប្រអប់ដៃរបស់នាងមានសសៃឈាមនិងខ្សែបាតដៃដែលមានសភាពជ្រីវជ្រូញដូចជាដៃមនុស្សមានជីវិត។
La Pascualita បានបង្ហាញរូបរាងនាងជាលើកដំបូងនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ ១៩៣០ រួចក៏ទទួលបានការចាប់អារម្មណ៍តាំងពីពេលនោះមកដែលនាំឱ្យអ្នកស្រុកចាប់ផ្តើមនិយាយពីមាត់មួយទៅមាត់មួយទៀតអំពីរឿងរ៉ាវរបស់នាង។ គេល្បីថា ម៉ាណាកាំងមួយនោះគឺមានមុខមាត់ស្រដៀងទៅនឹងកូនស្រីរបស់ម្ចាស់ហាងសម្លៀកបំពាក់នោះយ៉ាងខ្លាំង ហើយអ្វីដែលកាន់តែគួរឱ្យព្រឺឆ្អឹងខ្នងទៀតនោះ គឺនាងបានទទួលមរណភាពនៅថ្ងៃចូលរោងការរបស់នាងតែម្តង ដោយសារតែសត្វពីងពាងមានពិសខាំ។
អ្នកខ្លះជឿថា ដោយសារតែមិនអាចទទួលយកការពិតបាន ម្ចាស់ហាងក៏បានសម្រេចចិត្តរក្សាសាកសពរបស់កូនស្រីខ្លួនថែមទាំងស្លៀកពាក់រ៉ូបកូនក្រមុំឱ្យយ៉ាងស្រស់សោភាដើម្បីឱ្យនាងបានក្លាយជាកូនក្រមុំស្របតាមបំណង។
អតិថិជនដែលបានទៅដល់ហាងផ្ទាល់បានប្រាប់ថា គាត់មានអារម្មណ៍ថាភ្នែករបស់ម៉ាណាកាំងនោះបានដៀងមើលគាត់មិនឈប់ថែមទាំងកម្រើកទៀតផង។ សូម្បីតែអ្នកដែលមើលខុសត្រូវក្នុងហាងក៏បាននិយាយដែរថា រាល់ពេលដែលគាត់ទៅជិត Pascualita គាត់ចាប់ផ្តើមបែកញើសនិងមានអារម្មណ៍ថាព្រឺៗ។ គាត់បានបន្ថែមទៀតថា ដៃជើងរបស់នាងមានលក្ខណៈដូចមនុស្សពិតៗ ហើយគាត់ជឿថា នាងគឺជាសាកសពពិតមែន។
ចំណែកឯអ្នកខ្លះទៀតបានតំណាលថា មានអ្នកលេងសៀកជនជាតិបារាំងម្នាក់បានចាប់ចិត្តទៅនឹង La Pascualita ណាស់ គាត់បានទៅមើលនាងនៅមុខកញ្ខក់ហាងរាល់យប់ រាំលេងជាមួយនាង នាំនាងដើរលេង ដល់ពេលជិតភ្លឺទើបយកនាងទៅតាំងនៅក្នុងហាងវិញ៕
តើអ្នកគិតយ៉ាងណាដែរ?
ប្រភព៖ បរទេស
អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មនុស្សប្រុសអាចយកប្រពន្ធក្មេង ចរិតឡិឡក់ លេងសើចច្រើនបាន តែមនុស្សស្រី មិនអាចយកប្ដីចរិតក្មេងស្ទាវ ឡិឡក់ មិនចេះគិតអីបាននោះឡើយ

គ្រួសារដែលមានសញ្ញាទាំង៤នេះនឹងមានលាភសំណាងច្រើន ហើយនឹងមានភាពចម្រុងចម្រើនទៅថ្ងៃមុខ

បើអ្នកប្រាស្រ័យទាក់ទងគ្នាតិច និងនិយាយ៣ចំណុចនេះកាន់តែមានសុភមង្គល

តើ ១ដុល្លារ ដូរបានខ្ទង់ ៤ពាន់រៀល តាំងពីពេលណាមក?

全部评论 (0)