发布作品

简体中文

TA X2

· 2024-04-10

ប្រជាជនប៉ាឡេស្ទីន វិលត្រឡប់ទៅលំនៅឋានដែលត្រូវបានបំផ្លាញនៅទីក្រុង Khan Younis

#ប៉ាឡេស្ទីន# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

2905

ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាភាគខាងត្បូង បានភៀសខ្លួនចេញ នៅពេលដែលពួកគេបានឃើញកងកម្លាំងអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើសង្កាត់របស់ពួកគេ។ ពួកគេបានដឹងថា កងទ័ពបានដកចេញពីទីក្រុង Khan Younis។ ប្រជាជនភាគច្រើន បានវិលត្រឡប់មកវិញកាលពីថ្ងៃចន្ទ ដើម្បីស្វែងរកទីកន្លែងពួកគេធ្លាប់រស់នៅដែលពុំអាចចំណាំបាន។ 


មេបញ្ជាការអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានបញ្ចប់បេសកកម្មនៅក្នុងទីក្រុងនេះ។ កងទ័ពនឹងរៀបចំឡើងវិញនិងត្រៀមសម្រាប់ប្រតិបត្តិការនៅពេលអនាគត។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yoav Gallant បាននិយាយថា ការត្រៀមនោះរួមមានទាំងបេសកកម្មនៅទីក្រុង Rafah ជាកន្លែងដែលមនុស្សជិត ១,៥ លាននាក់បានភៀសខ្លួនស្វែងរកទីជម្រកនៅទីនោះ។

ការចាកចេញរបស់កងទ័ព បានជំរុញឱ្យអ្នកស្រុកមួយចំនួនវិលត្រឡប់មកវិញប៉ុន្តែរកឃើញតែលំនៅឋានដែលត្រូវបានបំផ្លាញប៉ុណ្ណោះ។ អ្នកចរចារបស់សហរដ្ឋអាមេរិក សង្ឃឹមថានឹងរៀបចំបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។

ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានបញ្ជាក់ថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល លោក Bill Burns បានធ្វើដំណើរទៅកាន់ទីក្រុងគែរ ដើម្បីពិភាក្សា។ ប៉ុន្តែតាមសេចក្តីរាយការណ៍ មន្ត្រីក្រុមហាម៉ាសម្នាក់បាននិយាយថា ពុំទាន់មានវឌ្ឍនភាពនៅឡើយទេ។

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានទទូចថា ប្រជាជនអ៊ីស្រាអែល ចង់បាន «ជ័យជម្នះទាំងស្រុង» លើក្រុមសកម្មប្រយុទ្ធហាម៉ាស។ លោកនិយាយថា «ជ័យជម្នះនេះ តម្រូវឱ្យចូលទៅក្នុងទីក្រុង Rafah និងកម្ចាត់ក្រុមភេរវជននៅទីនោះ។ វានឹងកើតឡើង មានកាលបរិច្ឆេទរួចហើយ។ 

មន្រ្តីសហរដ្ឋអាមេរិក បាននិយាយថា មន្រ្តីអ៊ីស្រាអែល ពុំបានចែករំលែកពេលវេលានោះទេ។


https://www3.nhk.or.jp/nhkworld/en/news/20240409_N01/

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (6)

MDENH

· 2024-12-28

👍

រុស្សី លេខកូនណែនាំ84428906

· 2024-12-22

🙂

098969769

· 2024-07-23

😍😍

Sopha Peou

· 2024-06-11

👍

Seng Sopha

· 2024-06-11

👍

នីតា លេខកូដ63230368

· 2024-04-13

👍👍👍

  • 1
前往