
TA X2
· 2024-05-20
លោក ពូទីន អះអាងថា គ្មានផែនការដណើ្តមយកទីក្រុងខាគីវទេ ហើយបានរិះគន់ជំនួបកំពូលអ៊ុយក្រែន
#Vladimir Putin# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4820
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីមិនមានផែនការបច្ចុប្បន្ន ដើម្បីដណ្តើមយកទីក្រុងខាគីវរបស់អ៊ុយក្រែនទេ ហើយគ្រាន់តែបង្កើតតំបន់ទ្រនាប់មួយ នៅក្នុងតំបន់នេះ ដោយសារតែការវាយប្រហារទៅលើតំបន់ Belgorod ដែលនៅជាប់នឹងប្រទេសរុស្ស៊ី។

លោកបានធ្វើការអត្ថាធិប្បាយរបស់លោកជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានរដ្ឋរុស្ស៊ី នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ទៅកាន់ប្រទេសចិន នៅទីក្រុងហាប៊ីន(Harbin)។
ការវាយប្រហារក្នុងខែនេះដោយទាហានរុស្ស៊ី និងរថពាសដែកឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ខាគីវ ភាគឦសាន បង្ហាញថា ទីក្រុងមូស្គូឥឡូវនេះ មានបំណងដណ្តើមយកទីក្រុងទី២ របស់អ៊ុយក្រែន ដោយបានបរាជ័យក្នុងការធ្វើដូច្នេះ នៅដើមសង្រ្គាមជាងពីរឆ្នាំមុន។
លោកពូទីន ក៏បានរិះគន់កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលបានគ្រោងទុកនៅខែក្រោយ នៅប្រទេសស្វ៊ីសថា ជាកិច្ចប្រឹងប្រែង ដើម្បីដាក់លក្ខខណ្ឌលើប្រទេសរបស់លោក ដើម្បីបញ្ចប់ជម្លោះនេះ។
លោកបាននិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ( Xi Jinping) អំពីប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែនថា លោក ពូទីន ដែលបានប្រកាន់ខ្ជាប់នូវការសម្រេចចិត្តរបស់លោក ក្នុងការវាយប្រហារប្រទេសជិតខាងរបស់រុស្ស៊ី ទោះបីជាមានការខាតបង់ដ៏ច្រើនដល់ប្រទេសទាំងពីរក៏ដោយ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
រឿងស្នេហាតែប៉ុណ្ណឹង ខំប្រឹងពុះពារឆ្លងកាត់គ្រប់យ៉ាងជាមួយគ្នាបែបណា ចុងក្រោយក៏នៅតែបែក

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក

វិធីទាំង ៥ តាមបែបធម្មជាតិ ដើម្បីកម្ចាត់រោមក្លៀក ដោយមិនចាំបាច់កោរឡើយ

អហោសិកម្មឱ្យគេទៅ! មនុស្សដែលធ្វើមិនល្អដាក់អ្នក ផលកម្មដែលគេសាងទាំងប៉ុន្មាន គង់តែវិលរកគេវិញ យើងមិនបាច់ដាក់បណ្ដាសាគេទេ

全部评论 (0)