发布作品

简体中文

Knongsrok

· 2024-06-04

ក្នុងរឿងជីវិតគូ! ទោះមើលយូរយ៉ាងណា រើសច្រើនកម្រិតណា ក៏មិនប្រាកដថា អាចបានល្អគ្រប់សព្វ ដូចចិត្តដែលយើងចង់បាននោះឡើយ

#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#

1440

ធ្លាប់ឮទេពាក្យគេថា "រើសកាន់តែយូរ កាន់តែខុស" ជាការពិតណាស់ ពេលខ្លះ យើងរើសពេក ប្រឹងគិតច្រើនពេក ក៏មិនអាចឱ្យយើងរើសបានល្អ ត្រូវចិត្តយើងគ្រប់រឿងនោះដែរ។ ពេលខ្លះ កាលនៅជាសង្សារ នៅទាក់ទង មើលចិត្តថ្លើមគ្នាដំបូង គេអាចជាមនុស្សល្អណាស់សម្រាប់យើង តែអ្នកណាទៅដឹង ចរិតមនុស្ស ចិត្តគំនិតមនុស្ស រមែងប្រួលប្រែផ្លាស់ប្ដូរទៅតាមវេលាកាល នេះហើយ ជាបញ្ហារបស់មនុស្ស បញ្ហារបស់ដៃគូមួយចំនួន ពេញចិត្តពេញថ្លើមបានតែដំបូង ព្រោះគេល្អ ស្មោះនឹងយើងបានតែដំបូងដូចគ្នា។

ជួនកាល ពេលវេលា វាបានផ្លាស់ប្ដូរមនុស្ស តែពេលខ្លះទៀត មកពីមនុស្សដែលនៅក្បែរ ជាអ្នកផ្លាស់ប្ដូរចរិត ចិត្តគំនិតគេដូចគ្នា វាជារឿងមួយដែលយើងពិបាកនឹងស្មាន ឬសម្រេចឱ្យត្រូវណាស់ ពេលខ្លះ មនុស្សខ្លះ យើងគិត យើងមើលឃើញថាគេល្អ តែគេក៏ប្រែប្រួលផ្លាស់ប្ដូរនៅថ្ងៃណាមួយយើងក៏មើលមិនដឹងដូចគ្នា អ្វីៗ គឺស្ថិតលើពេលវេលាជាអ្នកសម្រេចតែប៉ុណ្ណោះ។

កុំសួរថា តើគួរមើលបែបណា សង្កេតបែបណា ទើបអាចដឹងថា ម្នាក់ហ្នឹងល្អ អាចយកជាគូបាន គឺមិនអាចប្រាប់ឱ្យជាក់លាក់បានទេ អ្នកខ្លះ ដល់ទៅកូនគ្រូទាយ ចិនសែ តែជីវិតគូនៅតែមិនអាចជ្រើសបានមនុស្សល្អ ទោះជាកូនអាចារ្យ កូនគ្រូទាយពូកែខ្លាំងយ៉ាងណា ក៏នៅតែលែងលះគ្នា តើវាព្រោះអ្វី គឺព្រោះចិត្តមនុស្សប្រែប្រួល ចិត្តមនុស្សជាអ្នកបង្កឡើងដោយខ្លួនឯង មិនមែនស្ថិតលើការយល់ឃើញមួយគ្រានោះឡើយ យ៉ាងណាក៏ដោយ ក្នុងជីវិតគូ គឺមានតែពាក្យថា អត់ធ្មត់ ស៊ូទ្រាំ អត់ឱន យោគយល់ ចេះស្រឡាញ់ ចេះអាណិត ចេះគិត ពិចារណា និងមានហេតុផលចំពោះគ្នា ទើបប្ដីប្រពន្ធ មិនសូវឈ្លោះទាស់ទែង ឬបែកបាក់គ្នា៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)