
TNAOT News
· 2024-07-25
Yuri សមាជិកក្រុម Girl Generation បិះត្រូវបង់ពិន័យព្រោះតែការថតរូបដ៏គ្រោះថ្នាក់របស់នាង
#Girl Generation# #ព័ត៌មាន# #Yuri# #ព័ត៍មានអន្តរជាតិ#
3979
Yuri សមាជិកក្រុម Girl Generation បានលុបរូបថតរបស់នាងនៅលើបណ្ដាញសង្គមពេលថ្មីៗនេះ ដែលរូបថតប៉ុន្មានសន្លឹងនោះបានធ្វើឲ្យមានការព្រួយបារម្មណ៏ជាខ្លាំងពីមហាជន។ បើយោងតាមបណ្ដាញសង្គមរបស់ Yuri បានឲ្យដឹងថានាងបានធ្វើដំណើរកំសាន្ដនៅកោះ Jeju អស់រយះពេលប៉ុន្មានថ្ងៃមកហើយ ដោយនាងបានបង្ហោះរូបថតជាច្រើនបង្ហាញពីដំណើរកំសាន្តរបស់នាងផងដែរ។
យ៉ាងណាមិញក្នុងចំណោមរូបភាពទាំងនោះមានរូបមួយចំនួនបានធ្វើឲ្យមហាជនប្រត្តិកម្មជាខ្លាំង ហើយត្រូវឲ្យនាងបង្ខំចិត្តលុបចោលវិញ។ មិនតែប៉ុណ្ណោះនាងបិះនិងត្រូវបង់ពិន័យដោយសារតែរូបថតប៉ុន្មានសន្លឹងនោះទៀតផង។ រូបភាពដែលត្រូវបានលុបរបស់ Yuri បានបង្ហាញនាងនៅជិតទឹក ដោយឈរ និងដេកនៅលើអ្វីដែលដំបូងមើលទៅដូចជាថ្ម។
ដូចដែលបានសង្ស័យថ្មនោះគឺជា Tetrapod ដែលជាថ្មគេបានរចនាសម្ព័ន្ធពីបេតុងដើម្បីបំបែកកម្លាំងនៃរលកកុំឲ្យចូលមកដល់ច្រាំង ហើយជាបំណែកៗដែលធ្វើឲ្យទឹកហូរចន្លោះថ្មនោះ និងកាត់បន្ថយផលប៉ះពាល់ដល់ដី។ អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺចន្លោះពីថ្ម Tetrapod មួយទៅមួយទៀតមានទំហំធំល្មមដែលអាចធ្វើឲ្យមនុស្សរអិលធ្លាក់ចូលទៅក្នុងទឹកបាន និងមិនអាចឡើងមកវិញរួចឡើយ ហើយបណ្តាលឲ្យស្លាប់។
ជាលទ្ធផលនៃគ្រោះថ្នាក់នេះ ក្រសួងនៃមហាសមុទ្រ និងជលផលរបស់ប្រទេសកូរ៉េបានដាក់ពិន័យជាប្រាក់រហូតដល់ ₩១.០០ លានវ៉ុន (ប្រហែល ៧២២ ដុល្លារអាមេរិក) សម្រាប់អ្នកឡើងលើថ្ម Tetrapod នោះ។ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានសម្តែងការព្រួយបារម្ភបន្ទាប់ពីបានឃើញរូបថតរបស់ Yuri ហើយខ្លាចមានអ្នកគាំទ្ររបស់នាងព្យាយាមធ្វើត្រាប់តាមរូបថតរបស់នាង៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ក្នុងរឿងទាំង ៤ នេះ បើអាចកុំជួយឱ្យសោះ ជួយកាន់តែច្រើនកាន់តែខុស អាចនឹងត្រូវគេស្អប់កាន់តែខ្លាំង

ដំណើរយ៉ាងស្វាហាប់ លើឆាករបស់ ប៉ែន លីងហ្គិច បង្ហាញកាន់តែច្បាស់ ពីពន្លកតារាម៉ូដែលដ៏លេចធ្លោរ

មនុស្ស ៣ ប្រភេទនេះ មិនងាយបង្ហោះអ្វីផ្ដេសផ្ដាសលើបណ្ដាញសង្គមនោះឡើយ

បើមានឱកាស ធ្វើរឿងទាំង ៧ នេះទៅ កុំស្ទាក់ស្ទើរ កុំរង់ចាំ កុំឱ្យស្ដាយក្រោយ

全部评论 (0)