发布作品

简体中文

Lookingtoday

· 2024-08-21

អ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីវិភាគ លើក្រណាត់ទេសរុំ ព្រះយេស៊ូវ យកទៅកប់ក្នុងផ្នូរ

#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ព្រះយេស៊ូវ#

660

អ៊ីតាលី៖យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា ក្រណាត់ទេសឯក ដ៏អាថ៌កំបាំងមួយ ដែលអ្នកខ្លះចាត់ទុកថា ជាក្រណាត់ប្រើប្រាស់ សម្រាប់រុំសពព្រះយេស៊ូ ត្រូវបានគេបញ្ចុះក្នុងផ្នូរ បានធ្វើឲ្យពិភពលោក ងឿងឆ្ងល់ អស់ជាច្រើនសតវត្ស មកហើយ។

នៅពេលក្រណាត់ទេសឯក ត្រូវបានគេដាក់តាំង បង្ហាញជាលើកដំបូង ក្នុងទសវត្សរ៍ឆ្នាំ ១៣៥០ ។ ក្រណាត់ទេសដ៏បរិសុទ្ធ ត្រូវបានគេចាត់ទុកថា ជាក្រណាត់ទេសឯក រុំបញ្ចុះសព ពិតប្រាកដដែល ប្រើសម្រាប់រុំ សាកសពរបស់ព្រះគ្រីស្ទ បន្ទាប់ពីការឆ្កាងរបស់អង្គព្រះ។

ទីតាំងត្រូវបានគេស្គាល់ថា ជាក្រណាត់ទេសបរិសុទ្ធមានរូបភាពស្រពិចស្រពិល នៃផ្នែកខាងមុខ និងផ្នែកខាងក្រោយ នៃបុរសពុកចង្ការ ដោយអ្នកជឿជាច្រើន គឺជារូបកាយរបស់ព្រះយេស៊ូ ដែលបានឆ្លាក់ដោយអព្ភូតហេតុ នៅលើក្រណាត់។

ប៉ុន្តែការស្រាវជ្រាវ នៅទសវត្សរ៍ឆ្នាំ ១៩៨០ ហាក់ដូចជាបានបដិសេធគំនិតដែលវាជាការពិត បន្ទាប់ពីបានក្រណាត់នេះ ស្ថិនក្នុងមជ្ឈិមសម័យរាប់រយឆ្នាំ បន្ទាប់ពីការសោយទិវង្គត របស់ព្រះគ្រីស្ទ។ ឥឡូវនេះ អ្នកស្រាវជ្រាវជនជាតិអ៊ីតាលី បានប្រើបច្ចេកទេសថ្មីដែលទាក់ទងនឹងការថតកាំរស្មីអ៊ិច រហូតមកដល់បច្ចុប្បន្នលើសម្ភារៈនេះបានបញ្ជាក់ថា ក្រណាត់ទេសឯកត្រូវបានផលិតឡើង នៅសម័យព្រះយេស៊ូប្រហែល២,០០០ ឆ្នាំមុន។

ពួកគេនិយាយថា ការពិត ការកំណត់ពេលវេលាបន្ថែម ផ្តល់ភាពជឿជាក់ដល់គំនិតថា គំរូប្រឡាក់ឈាម របស់បុរស ដែលមានដៃបត់នៅខាងមុខ ត្រូវបានបន្សល់ទុក ដោយសាកសពរបស់ព្រះយេស៊ូ ។ ព្រះគម្ពីរចែងថា យ៉ូសែប ជាជនជាតិអារីម៉ាថេ បានរុំព្រះសពព្រះយេស៊ូ ដោយក្រណាត់ទេសឯក ហើយដាក់ក្នុងផ្នូរ ។ ព្រះគម្ពីរ ម៉ាថាយ ជំពូកទី២៧ ខទី ៥៩ ដល់ ខទី ៦០ បានចែងថា បន្ទាប់មក យ៉ូសែបបានយកសពមករុំ ដោយក្រណាត់ទេសឯកថ្មី។ លោកបានដាក់សពព្រះយេស៊ូក្នុងផ្នូរថ្មីមួយ ដែលលោកបានជីកនៅជញ្ជាំងថ្ម។ បន្ទាប់មក លោកបានបិទផ្នូរដោយរមៀលថ្មដ៏ធំមួយ ដើម្បីបិទបាំងច្រកចូល បន្ទាប់ពីលោកធ្វើដូច្នេះ លោកក៏ចេញទៅ។

ក្រណាត់បញ្ចុះសពបានទាក់ទាញ ការស្រមើស្រមៃ របស់អ្នកប្រវត្តិសាស្ត្រ គ្រូគង្វាលព្រះវិហារ អ្នកសង្ស័យ និងកាតូលិក ចាប់តាំងពីវាត្រូវបានបង្ហាញជាលើកដំបូង ដល់សាធារណជនក្នុងទសវត្សរ៍ឆ្នាំ ១៣៥០ ។ ចំណែកទាហានបារាំង លោក Geoffroi de Charny បានប្រគល់វាទៅព្រឹទ្ធបុរសនៃព្រះវិហារនៅ Lirey ប្រទេសបារាំងដោយប្រកាសថា វាជាក្រណាត់ទេសបរិសុទ្ធ ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

ThoPich168

· 01-28

បានចូលរួម

  • 1
前往