
TNAOT News
· 2024-08-26
ពិតជាគម្រូមែន! ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សេរីមន្ត បរិច្ចាគថវិកា២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
#ខេមរៈ សិរីមន្ត# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ# #ព្រាប សុវត្ថិ#
6339
សិល្បៈករពីរូបនៅក្នុងផលិតកម្ម ឡេង ណាវ៉ាត្រា ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សេរីមន្ត បានបរិច្ចាគថវិកា២០០លានរៀល ស្មើរនឹង ៥មុឺនដុល្លា ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កេីតនូវមូលនិធិនេះឡើង ដើម្បីផ្ដល់ឱកាសអោយប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នងនិង ក្រៅប្រទេសបានចូលរួមចំណែកផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាងជាតិមាតុភូមិរបស់យេីង។
ក្នុងនោះ ឧកញ៉ា ខេមរៈ សេរីមន្ត បានបង្ហាញអារម្មណ៍បែបនេះថា៖ «ដើម្បីការពារទឹកដីរបស់យើង ខ្ញុំបាទឧកញ៉ាខេមរៈសិរីមន្ត នឹងភរិយាក្នុងនាមប្រជាពលរដ្ឋមួយរូបសូមគាំទ្រនិងបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន «២០០ លានរៀល»ដើម្បីបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមាន«សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត»ជានាយករដ្ឋមន្ត្រីក្នុងការអភិវឌ្ឍន៍គេហដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែនដែលនឹងរឹតតែបន្ថែមភាពកក់ក្តៅជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ដោយក្តីគោរព។
ឧកញ៉ា ខេមរៈ សេរីមន្ត ក៏បានបន្ត សូមអំពាវនាវពុកម៉ែបងប្អូនចូលរួមឱ្យបានគ្រប់គ្នា ១០០០រៀល ២០០០រៀលក្ដី គឺបង្ហាញពីទឹកចិត្តបេះដូង និងឆន្ទៈ នៃការស្រឡាញ់និងការពារទឹកដីរបស់យើង ពិតប្រាកដទាំងអស់គ្នាផងដែរ៕ សម្រួលដោយ៖ Sun Darasy
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត

មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បង្ហាញពីផែនការ សម្រាប់ប្រាក់របស់លោក បន្ទាប់ពីលោកបាន ទទួលមរណភាព

មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ

ស្រីៗកុំតាមចិត្តគេពេក! បើអ្នកហ៊ានបដិសេធក្នុងរឿង ៣ នេះជាមួយនឹងដៃគូ នឹងធ្វើឱ្យគេកាន់តែខ្វល់ យកចិត្តទុកដាក់នឹងអ្នកកាន់តែខ្លាំង

全部评论 (0)