发布作品

简体中文

TNAOT News

· 2024-08-27

ពិតជាប្រពៃណាស់! ឆម ស្រីផាច ធ្វើឲ្យមហាជនស្ញើចសរសើរ ក្រោយបានធ្វើភេសជ្ជៈចែកជូនបងប្អូន នៅទីលានចាក់សំរាម

#ឆម ស្រីផាច# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#

4440

អ្នកផលិតមាតិកាធ្វើម្ហូបបែបជនបទដ៏ល្បី ឆម ស្រីផាច នៅខេត្តបន្ទាយមានជ័យ បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍គាំទ្រ និងសរសើរយ៉ាងខ្លាំង ខណៈអ្នកផលិតមាតិការូបនេះបានបង្ហោះនូវវីដេអូឃ្លីបថ្មីមួយពីការធ្វើភេសជ្ជៈចែកជូនពុកម៉ែបងប្អូននៅទីលានចាក់សំរាម។

ដោយកន្លងមកយើងធ្លាប់តែឃើញ ស្រីផាត ធ្វើម្ហូប និង បង្អែមឆ្ងាញ់ៗ ចែកជូនក្មេងៗ ក៏ដូចជាចាស់ៗនៅក្នុងភូមិបានទទួលទាន តែលើកនេះប្លែកពីសព្វដង នាងបានចំណាយកម្លាំងក៏ដូចជាថវិកាផ្ទាល់ខ្លូន ធ្វើតែគុជប្រក្រុងចែកជូនបងប្អូនអ្នកមានជីវភាពខ្វះខាតនៅទីលានចាក់សំរាម ដោយក្នុងឃ្លីបវីដេអូមួយនេះទទួលបានចំនួនអ្នកស៊ែរយ៉ាងច្រើន និងមានអ្នកទស្សនារហូតជាង ៤លានដង។

តាមរយៈសកម្មភាពដ៏ប្រពៃនេះ កាន់តែធ្វើឲ្យអ្នកទស្សនាពេញចិត្ត ព្រមទាំងកាន់តែគាំទ្រទ្វេដង ដល់ថ្នាក់មានហ្វេនៗមួយចំនួនខ្លះប្រាថ្នាចង់ធ្វើអ្នកភូមិជាមួយស្រីផាច ព្រោះបានភ្លក់ស្នាដៃ និងម្ហូបអាហារឆ្ងាញ់ៗសឹងតែជារាល់ថ្ងៃផងដែរ៕ សម្រួលដោយ៖ Sun Darasy


免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)