
BBR
· 01-14
វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង
#ព័ត៌មាន# #វិស័យទេសចរណ៍# #ព័ត៍មានអន្តរជាតិ#
16983


ចាប់ពីចូលរដូវរងាមក “ការពេញនិយមខាងទឹកកកនិងព្រិល”បានកើនឡើងជាបន្តបន្ទាប់ ផលិតផល “ទឹកកកនិងព្រិល+”ស៊េរីថ្មីបានលេចឡើងនៅទូទាំងប្រទេស ដោយបានបង្ហាញពីទិដ្ឋភាពថ្មីដ៏រុងរឿងនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅរដូវរងា។ទន្ទឹមនឹងគោលដៅដែល “ជំរុញឱ្យប្រជាជនចំនួន៣០០លាននាក់ចូលរួមលេងកីឡាទឹកកកនិងព្រិល”ត្រូវបានសម្រេច ចាប់ពីឆ្នាំ២០២៤មក ការអភិវឌ្ឍនៃឧស្សាហកម្មពាក់ព័ន្ធកីឡាទឹកកកនិងព្រិលបានលេចចេញលក្ខណៈពិសេសថ្មីនិងការប្រែប្រួលថ្មី។
ទិន្នន័យនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានបង្ហាញថា ចំនួនក្រុមហ៊ុនពាក់ព័ន្ធនឹងបរិក្ខារទឹកកកនិងព្រិលបានកើនឡើងពីប្រហែល៣០០នៅឆ្នាំ២០១៥ដល់ប្រហែល៩០០នៅឆ្នាំ២០២៣ ហើយប្រាក់ចំណូលពីការលក់ក៏បានកើនឡើងពីតិចជាង៥ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០១៥ដល់ប្រហែល២២ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៣។
អ្នកជំនាញបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចទឹកកនិងព្រិលរបស់ប្រទេសចិនបន្តរក្សាបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយចីរភាព។នៅឆ្នាំ២០២៣ ទំហំទីផ្សារឧស្សាហកម្មទឹកកកនិងព្រិលចិនគឺ៨៩០ប៊ីលានយាន់ប្រាក់ចិន តាមការប៉ាន់ប្រមាណនឹងលើសពី១ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៥។សេដ្ឋកិច្ចទឹកកនិងព្រិលបាននិងកំពុងដើរតួនាទីកា់នតែសំខាន់ៗក្នុងការជំរុញអភិវឌ្ឍជនបទ ធ្វើបរិវត្តកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងគុណភាពខ្ពស់៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

“នាវាផ្ទុកយន្តហោះផលិតពីទឹកកក”បង្ហាញខ្លួននៅក្រុងHarbin

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក

全部评论 (0)